ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភូមិចំនួន២ជាប់ជាយដែនរងគ្រោះដោយជំនន់ទឹកភ្លៀង បានស្រកហើយ ក្រោយអាជ្ញាធរកាយទំនប់​

5 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ២ភូមិជាប់ជាយដែនដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្រោយអាជ្ញាធរកាយទំនប់ ទឹកបានស្រកហើយ រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅក្រុងប៉ោយប៉ែតនិងស្រុកម៉ាឡៃ ។…

ខេត្ត​បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ២ភូមិជាប់ជាយដែនដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្រោយអាជ្ញាធរកាយទំនប់ ទឹកបានស្រកហើយ រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅក្រុងប៉ោយប៉ែតនិងស្រុកម៉ាឡៃ ។

លោក ញឹម ផឿង អភិបាលរងក្រុងប៉ោយប៉ែតបានប្រាប់ថា ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង២ភូមិមានភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត និងភូមិអូរល្ហុង ឃុំទួលពង្រ ស្រុកម៉ាឡៃកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ បណ្តាលអោយប្រជាពលរដ្ឋនិងសិក្សានុសិស្សនិងផ្លូវថ្លល់ត្រូវបានទឹកលិចពិបាកទៅមកឆ្លងកាត់ដោយទឹកធ្លាក់ពីអូរព្រំដែនបណ្តាលទឹកជន់លិច។

លោកបានបញ្ជាក់ថា ក្រោយទទួលព័ត៌មានប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹក​ភ្លៀង​ជន់លិច​អាជ្ញាធរក្រុងប៉ោយប៉ែត ឃើញវត្តមានលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតរួមជាមួយចៅសង្កាត់និមិត្តបានយកគ្រឿងចក្រប្រភេទអ៊ែស្កាទ័រកាយទំនប់ទឹកបើកទំលាក់មកផ្នែកខាងក្រោយដើម្បីរំដោះទឹករយៈពេល២ថ្ងៃទឹកបានស្រកហើយតែទឹកមិនទាន់ស្រកអស់នៅឡើយទេ។

លោក ញឹម ផឿង បានបញ្ជាក់ថា ប្រជាពលរដ្ឋ២ភូមិជាប់ជាយដែនដែលរងគ្រោះដោយជំនន់ទឹកភ្លៀងលិចលង់ផ្ទៈសម្បែងប្រជាពលរដ្ឋគឺលិចសឹងរាល់ឆ្នាំព្រោះតំបន់ជាប់អូរព្រំដែនជាតំបន់ទំនាបនៅពេលមានភ្លៀងធ្លាក់ខ្លាំងបណ្តាលជំនន់ទឹកភ្លៀងជន់លិច ក្រោយកាយទំនប់​បង្ហូរធ្លាក់ទៅផ្នែកខាងក្រោយទឹកត្រូវបានស្រកជាបណ្តើរៗហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ