ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​ត្រៀម​ឆ្លើយ​តប​ករណី​កូរ៉េ​ខា​ង​ជើង​បញ្ជូ​ន​ទ័ព​ទៅ​អ៊ុយ​ក្រែ​ន

14 ម៉ោង មុន

ទី​ក្រុង​ញូយ៉ក៖ ​ករណី​កូរ៉េ​ខាង​ជើង​​បញ្ជូន​កង​ទ័ព​ទៅ​ជួយ​រុស្ស៊ី​​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន​ជា​គ្រោះ​ថ្នាក់​ និង​​ជា​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​​​​​។ ខាង​លើ​​នេះ​​ជា​អ្វី​ដែល​ប្រទេស​អាមេរិក​ថ្លែង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ និង​ស្រប​ពេល​ដែល​កូរ៉េ​ខាង​ត្បូង និង​អង់គ្លេស​ព្រមាន​ថា​ទី​ក្រុង​ម៉ូស្គូ​មុខ​ជា​តប​ស្នង​នូវ​តម្លៃ​ណា​មួយ​​សម្រាប់​ទី​ក្រុង​ព្យុង​យ៉ាង​ដែល​ខិត​ខំបញ្ជូន​កង​ទ័ព​ទៅ​​​​ជួយ​​រុស្ស៊ី​​​។ ឯក​អគ្គ​រដ្ឋ​ទូត​រង​របស់​​អាមេរិក​ប្រចាំ​អង្គ​ការ​សហ​ប្រជា​ជាតិ​ លោក​រ៉ូបឺត វូត (Robert…

ទី​ក្រុង​ញូយ៉ក៖ ​ករណី​កូរ៉េ​ខាង​ជើង​​បញ្ជូន​កង​ទ័ព​ទៅ​ជួយ​រុស្ស៊ី​​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន​ជា​គ្រោះ​ថ្នាក់​ និង​​ជា​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​​​​​។ ខាង​លើ​​នេះ​​ជា​អ្វី​ដែល​ប្រទេស​អាមេរិក​ថ្លែង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ និង​ស្រប​ពេល​ដែល​កូរ៉េ​ខាង​ត្បូង និង​អង់គ្លេស​ព្រមាន​ថា​ទី​ក្រុង​ម៉ូស្គូ​មុខ​ជា​តប​ស្នង​នូវ​តម្លៃ​ណា​មួយ​​សម្រាប់​ទី​ក្រុង​ព្យុង​យ៉ាង​ដែល​ខិត​ខំបញ្ជូន​កង​ទ័ព​ទៅ​​​​ជួយ​​រុស្ស៊ី​​​។

ឯក​អគ្គ​រដ្ឋ​ទូត​រង​របស់​​អាមេរិក​ប្រចាំ​អង្គ​ការ​សហ​ប្រជា​ជាតិ​ លោក​រ៉ូបឺត វូត (Robert Wood) ថ្លែង​នៅ​ប្រាប់​​​ក្រុម​ប្រឹក្សា​សន្តិ​សុខ​​​ថា​យើង​ (អាមេរិក) កំពុង​ពិគ្រោះ​គ្នា​ជា​មួយ​ក្រុម​សម្ព័ន្ធ​មិត្ត​ និង​ប្រទេស​ជា​ដៃ​គូ​ដើម្បី​​ឆ្លើយ​តបទៅ​នឹង​សភាព​ការណ៍​វិវត្ត​ថ្មីៗ​​​នេះ​។ ប្រធានា​ធិបតី​អ៊ុយ​ក្រែន លោក​ហ្សេឡិន​ស្គី​ ចោទ​ប្រកាន់​ថា​ទី​ក្រុង​ព្យុង​យ៉ាង​ត្រៀម​បញ្ជូន​ទ័ព១​​ម៉ឺន​នាក់​ទៅ​រុស្ស៊ី​។

វីឌីអូ​បែក​ធ្លាយ​បង្ហាញ​រូប​ទាហាន​កូរ៉េ​ខាង​ជើង​កំពុង​ផ្លាស់​ឯក​សណ្ឋាន​កង​ទ័ព​រុស្ស៊ី​

ឯក​អគ្គ​រដ្ឋ​ទូត​​អ៊ុយ​ក្រែន​ថ្លែង​ប្រាប់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ថា​កង​ទ័ព​ទាំង​នេះ​ទំនង​ជា​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​ប្រឡូក​នៅ​ក្នុង​​សង្គ្រាម​។ យ៉ាង​យូរ​​ត្រឹម​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ពួក​គេ​អាច​នឹង​​ចេញ​ច្បាំង​បាន​ហើយ​។ ទី​ភ្នាក់​ងារ​ស៊ើប​ការណ៍​សម្ងាត់​កូរ៉េ​​ខាង​ត្បូង​ថ្លែង​ថា​កូរ៉េ​ខាង​ជើង​បាន​ដឹក​ជញ្ជូន​ទាហាន​១៥០០​នាក់​តាម​កប៉ាល់​ចម្បាំង​របស់​រុស្ស៊ី​ចេញ​ពី​កំពង់​ផែ​កូរ៉េ​ខាង​ជើង​សំដៅ​ទៅ​ទី​ក្រុង​វ៉្លា​ឌី​វ៉ូស្តុក​ (Vladivostok) ដើម្បី​ហាត់​សម​១​រយៈ​ពេល​ខ្លី​។ រួច​ហើយ​​​នឹង​ឡើង​ប្រយុទ្ធ​នៅ​សមរ​ភូមិ​តែ​ម្ដង​។​

លោក​វូត​ថ្លែង​ថា​បើរបាយការណ៍​នេះ​ជា​ការ​ពិត​ មាន​ន័យ​ថា​សភាព​ការណ៍​ពោរ​ពេញ​ដោយ​គ្រោះ​​ថ្នាក់​ និងគួរ​ឱ្យ​ព្រួយ​បារម្ភ​ណាស់​​។​ ​នេះ​ជា​ភស្តុ​តាង​បង្ហាញ​ពី​​ការ​ពង្រឹង​ទំនាក់​ទំនង​រវាង​ទី​ក្រុង​ព្យុង​យ៉ាង និង​ម៉ូស្គូ​។ ​វិមាន​ក្រឹម​ឡាំង​​មិន​បាន​ឆ្លើយ​តប​ដោយ​ត្រង់​ៗ​​​ចំពោះ​សំណួរ​ដែល​ថា​​តើ​កង​ទ័ព​កូរ៉េ​ខាង​ជើង​នឹង​ចេញ​ច្បាំង​នៅ​លើ​ទឹក​ដី​អ៊ុយ​​ក្រែន​ ឬ​យ៉ាង​ណា​។​​ អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំងថ្លែង​​ដោយ​ប្រយោល​ថា​​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​២​គ្មាន​គោល​​ដៅ​ប្រឆាំង​នឹង​ប្រទេស​ដទៃ​​ទៀត​នោះ​ទេ​។​​​

ឯក​អគ្គ​រដ្ឋ​ទូត​រុស្ស៊ី​ប្រចាំ​អង្គ​ការ​សហ​ប្រជា​ជាតិ​ លោក​វ៉ាស៊ីលី ណេ​បឹន​ហ្សៀ (Vassily Nebenzia) វាយ​បក​វិញ​ចំពោះ​ការ​សង្ស័យ​ទាំង​នោះ​។ លោក​ចោទ​ប្រកាន់​ថា​ក្រុម​បស្ចិម​ប្រទេស​​កំពុង​ព្យាយាម​បន្លប់​ស្ថាន​ការណ៍​ពិត​ដោយ​ធ្វើ​ជា​យក​បញ្ហា​អ៊ីរ៉ង់, ចិន និង​កូរ៉េ​ខាង​ជើង​មក​បន្លាច​ពិភព​លោក​។ ចំណែក​ឯក​អគ្គ​រាជទូត​អង់គ្លេស​ប្រចាំ UN លោក​ស្រី​បាបារ៉ា វូត​វើត (Barbara Woodward) ថ្លែង​ថា​កូរ៉េ​ខាង​ជើង​ទំនង​ជា​បាន​បញ្ជូន​កង​ទ័ព​ទៅ​រុស្ស៊ី​ពិត​មែន​។​

​លោក​ស្រី​ថ្លែង​ថា​ដោយ​សារ​​​លោក​ពូទីន​ពិបាក​ជ្រើស​រើស​កង​ទ័ព​ថ្មី​ៗ​ចូល​សមរភូមិ​ ដូច្នេះ គាត់​ត្រូវ​តែ​ពឹង​ផ្អែក​ទៅ​លើ​កង​ទ័ព​របស់​កូរ៉េ​ខាង​ជើង​ហ្នឹង​ឯង​ដើម្បី​បន្ត​សង្គ្រាម​ខុស​ច្បាប់​របស់​គាត់​នៅ​អ៊ុយ​ក្រែន​។ ប៉ុន្តែ​កូរ៉េ​ខាង​ជើង​ក៏​ត្រូវ​ការ​ការ​តប​ស្នង​​ពី​ប្រទេស​​រុស្ស៊ី​​ផង​ដែរ​។ ឯក​អគ្គ​រដ្ឋ​ទូត​កូរ៉េ​ខាង​ត្បូង​គាំទ្រ​ការ​លើក​ឡើង​នេះ​។ លោក​ថ្លែង​ថា​កូរ៉េ​ខាង​ជើង​អាច​នឹង​រំពឹង​ទទួល​បានផល​ប្រយោជន៍​ពីរុស្ស៊ីជា​ជំនួយ​យោធា ឬ​ជំនួយ​ហិរញ្ញ​វត្ថុ​។ អាច​ជា​បច្ចេក​វិទ្យា​ផលិត​អាវុធ​នុយ​ក្លេអ៊ែរ​ក៏​អាច​ថា​បាន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ