ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ក្រុង​កោះ​រ៉ុ​ង ជំរុញ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន​នៅ​តាម​តំបន់ឆ្នេរ

19 ម៉ោង មុន

ខេត្ត​ព្រះ​សីហ​នុ ៖ នា​ពេល​កន្លង​មក អាជ្ញាធរ​ក្រុង​កោះ​រ៉ុ​ង ជំរុញ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​ប្រជាពលរដ្ឋ ទាំង​ភ្ញៀវ​ទេសចរ ក៏​ដូច​ជា​វិស័យ​ឯកជន ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន​នៅ​តាម​តំបន់ឆ្នេរ ដើម្បី​សោ​ភ័​ណ្ឌ​ភាព​ក្រុង​កោះ​រ៉ុ​ង មាន​អនាម័យ…

ខេត្ត​ព្រះ​សីហ​នុ ៖ នា​ពេល​កន្លង​មក អាជ្ញាធរ​ក្រុង​កោះ​រ៉ុ​ង ជំរុញ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​ប្រជាពលរដ្ឋ ទាំង​ភ្ញៀវ​ទេសចរ ក៏​ដូច​ជា​វិស័យ​ឯកជន ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន​នៅ​តាម​តំបន់ឆ្នេរ ដើម្បី​សោ​ភ័​ណ្ឌ​ភាព​ក្រុង​កោះ​រ៉ុ​ង មាន​អនាម័យ និង​បរិស្ថាន​ស្អាត ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ មក​លេង​កម្សាន្ត ។

ជាក់ស្តែង​នៅ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៤ ថ្នាក់ដឹកនាំ និង​ក្រុមការងារ​របស់ រី​សត នៅក្រុងកោះ​រ៉ុ​ង បាន​សហការ​គ្នា​ជា​ក្រុម​ចូលរួម​ជាមួយនឹង​អាជ្ញាធរ​ក្រុង​កោះ​រ៉ុ​ង ដើរ​ប្រមូល​សំរាម និង​សម្អាត​ឆ្នេរ ក្នុង​បរិវេណ​ឆ្នេរ កូ​កូ​ណាត់ ប៉ិច ដែល​ស្ថិត​នៅ​ភូមិ​ដើម​ថ្កូវ សង្កាត់​កោះ​រ៉ុ​ង ក្រុង​កោះ​រ៉ុ​ង ខេត្ត​ព្រះ​សីហ​នុ ។

នា​ឱកាស​នោះ អាជ្ញាធរ​ក្រុង​កោះ​រ៉ុ​ង ក៏​បាន​ថ្លែងអំណរគុណ និង​ការ​សរសើរ​ចំពោះ​ការ​ចូលរួម​ពី​គ្រប់​វិស័យ​ពាក់ព័ន្ធ ជា​ពិសេស​វិស័យ​ឯកជន ក្នុង​ការ​ចូលរួម​សម្អាត​ឆ្នេរ រក្សា​អនាម័យ​បរិស្ថាន នៅ​ក្រុង​កោះ​រ៉ុ​ង ឲ្យ​បាន​កាន់តែ​ល្អ​ស្អាត ព្រោះថា កោះ​រ៉ុ​ង គឺជា​ក្រុង ដែល​មាន​សក្តានុពល​លើ​វិស័យ​ទេសចរណ៍​ដូចនេះ​ហើយ​សូម​ឱ្យ​យើង​ទាំងអស់​គ្នា ចូលរួម​ដើម្បី​ថែរក្សា​អនាម័យ​បរិស្ថាន​ក្រុង ឲ្យ​កាន់តែ​មាន​សោភ័ណ​ភាព ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​លេង​កាន់តែ​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ