ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ចោរឆក់​យ៉ាង​សកម្ម​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ត្រូវ​នគរបាល​ព្រហ្មទណ្ឌ ឃាត់ខ្លួនបាន​៥​នាក់ បញ្ជូន​ទៅ​តុលាការ

20 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បើក​ការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ក្រុម​ចោរឆក់ បាន​ចំនួន​០៥​នាក់ ដែល​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម ឆក់​យក​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បើក​ការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ក្រុម​ចោរឆក់ បាន​ចំនួន​០៥​នាក់ ដែល​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម ឆក់​យក​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ បណ្តាល​អោយ​ជន​រង​គ្រោះជា​ច្រើន​នាក់ រង​របួស​ផង​ដែរ ។

បើ​តាម​លោក​វរសេនីយ៍ឯក ម៉​ម សា​វន នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានការ​បញ្ជាក់​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៤​នេះ​ថា ជនសង្ស័យ​ទាំង​៥​នាក់ សមត្ថកិច្ច​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៤ ស្អែក​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ។

ជនសង្ស័យ​ទាំង​៥​នាក់ រួម​មាន ៖
១. ឈ្មោះ ម៉ៅ រើ​ន ហៅ យ៉ា ភេទ​ប្រុស
២. ឈ្មោះ ហឿ​ន សីហា ហៅ ដូច ភេទ​ប្រុស
៣. ឈ្មោះ វាន់ ប​ញ្ញ ហៅ ហ្វា​ញ្ញ ភេទ​ប្រុស
៤. ឈ្មោះ ជា សីហា ហៅ សត្យា ភេទ​ប្រុស
៥. ឈ្មោះ រ​ដ្ឋា ខ្វាន់​អ៊ូ ហៅ អ៊ូ ភេទ ប្រុស ។

គួរ​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២៤ ដោយ​អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​របស់​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បញ្ជា​ឲ្យ​នគរបាល​ផែន​ព្រហ្មទណ្ឌ​ដឹកនាំ​កម្លាំង​ចុះ​ស្រាវជ្រាវ​បង្ក្រាប​ដោយ​ផ្ទាល់ និង​បាន​ឃាត់ខ្លួន ជនសង្ស័យ ចំ​នួ​ណ​៥​នាក់ ជា​បន្តបន្ទាប់ ដែល​ពាក់ព័ន្ធ​ករណី​ឆក់ កាបូប និង ទូរ​សព្ទ ចំនួន​០៥​ករណី​ផ្សេង​គ្នា រួម​មាន ៖

ករណី​ទី​១៖ លួច​យក​កាបូប នៅ​ចំណុច ផ្លូវលំ ភូមិ​ព្រែក​ទាល់ សង្កាត់​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ កាលពី​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២៤ ។
ករណី​ទី​២៖ លួច​យក​កាបូប នៅ​ចំណុច ផ្លូវលំ សង្កាត់​ចាក់​អ​ង្ក្រែ​ក្រោម ខណ្ឌមានជ័យ កាលពី​ថ្ងៃ​ទី​២៤​ខែកក្កដា ឆ្នាំ​២០២៤ ។
ករណី​ទី​៣៖ លួច​យក​កាបូប នៅ​ចំណុច ផ្លូវលំ ភូមិ​ស្រុក​ចេក សង្កាត់​ជើងឯក ខណ្ឌដង្កោ កាលពី​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២៤ ។
ករណី​ទី​៤៖ ឆក់​យក​កាបូប និង​ទូរ​សព្ទ​ដៃ នៅ​ចំណុច​មុខ​ផ្ទះ​លើ​ដងផ្លូវ​២៧១ ភូមិ​០១ សង្កាត់ ទួល​ទំពន់​ទី​២ ខណ្ឌចំការមន កាលពី​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២៤ ។
និង​ករណី​ទី​៥៖ ឆក់​យក​ថង់​ខ្មៅ នៅ​ចំណុច ផ្លូវ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ភូមិ​មាន​ជ័យ សង្កាត់​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ កាលពី​ថ្ងៃ​ទី ខែសីហា ឆ្នាំ​២០២៤ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ