ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លិច​កាណូត​នៅ​ភូមា​បណ្ដាល​ឱ្យ​ស្លា.ប់​៧​នាក់ និង​បា.ត់​ខ្លួ.ន​៧០​នាក់

16 ម៉ោង មុន

ទី​ក្រុង​រ៉ង់​ហ្គូន៖ ថ្មី​ៗ​នេះ​មាន​ហេតុ​ការណ៍​លិច​កាណូត​​១​គ្រឿង​នៅ​ប្រទេស​ភូមា​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​៧​នាក់​គិត​តែ​សាក​សព​ជន​រង​គ្រោះ​ដែល​គេ​បាន​រក​ឃើញ​។ ក្រៅ​ពី​នេះ​មនុស្ស​ជាង​៧០​នាក់​ទៀត​បាត់​ខ្លួន​ ខណៈ​ដែល​​១១​នាក់​ត្រូវ​គេ​ជួយ​សង្គ្រោះ​ទាន់​ពេល​វេលា​។ ប៉ុន្តែ​ពួក​គាត់​ក៏​មាន​អាការៈ​របួស​ផង​ដែរ​​ដែល​ត្រូវ​​គេ​បញ្ជូន​បន្ត​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​។ សាក្សី​និយាយ​ថា​ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ក្បែរ​ភូមិ​ខ្ចៅ​កា (Kyaukkar)​ ​​នៃ​ទីក្រុង​ផា​ឡាវ (Palaw)​។​ ​កាណូត១​គ្រឿង​នោះ​​បាន​​ចាក​ចេញ​ដំណើរ​ពី​មាត់​កំពង់​នៃ​ភូមិ​ខ្ចៅ​កា…

ទី​ក្រុង​រ៉ង់​ហ្គូន៖ ថ្មី​ៗ​នេះ​មាន​ហេតុ​ការណ៍​លិច​កាណូត​​១​គ្រឿង​នៅ​ប្រទេស​ភូមា​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​៧​នាក់​គិត​តែ​សាក​សព​ជន​រង​គ្រោះ​ដែល​គេ​បាន​រក​ឃើញ​។ ក្រៅ​ពី​នេះ​មនុស្ស​ជាង​៧០​នាក់​ទៀត​បាត់​ខ្លួន​ ខណៈ​ដែល​​១១​នាក់​ត្រូវ​គេ​ជួយ​សង្គ្រោះ​ទាន់​ពេល​វេលា​។ ប៉ុន្តែ​ពួក​គាត់​ក៏​មាន​អាការៈ​របួស​ផង​ដែរ​​ដែល​ត្រូវ​​គេ​បញ្ជូន​បន្ត​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​។ សាក្សី​និយាយ​ថា​ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ក្បែរ​ភូមិ​ខ្ចៅ​កា (Kyaukkar)​ ​​នៃ​ទីក្រុង​ផា​ឡាវ (Palaw)​។​

​កាណូត១​គ្រឿង​នោះ​​បាន​​ចាក​ចេញ​ដំណើរ​ពី​មាត់​កំពង់​នៃ​ភូមិ​ខ្ចៅ​កា ​ឆ្ពោះ​ទៅ​​ទី​ក្រុង​​​មីយេក​ (Myeik​)​។ កំពុង​បើក​នៅ​លើ​ទឹក​សុខ​ៗ ​កាណូត​នោះ​​ស្រាប់​តែ​លិច​ភ្លឹប​​ទៅ​ក្នុង​ទឹក​បាត់​នៅ​ម៉ោង​៩​យប់​ក្បែរ​​ស្ទឹង​ខ្ចៅ​កា​។ ហេតុ​ការណ៍​នេះ​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​៧​នាក់​។​ ៥នាក់​ត្រូវ​គេ​ជួយ​សម្រួល​ឱ្យ​មាន​សុខ​ភាព​ល្អ​ឡើង​វិញ​។ រីឯ​​៦​នាក់​ត្រូវ​គេ​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​។​

​នៅ​ក្នុង​​ចំណោម​ជន​រង​គ្រោះ​ដែល​ស្លាប់​៧​នាក់​នោះ​​ក៏​មាន​សិស្ស​មួយ​ចំនួន​ផង​ដែរ​។ អ្នក​ជិះ​​កាណូត​​នោះ​​ភាគ​ច្រើន​ទើប​តែ​វិល​ត្រឡប់​ពី​ឈប់​សម្រាក​បុណ្យ​សែន​ព្រះ​ខែ​ ហើយ​ត្រូវ​ចូល​រៀន​វិញ​។ មិន​នឹក​ស្មាន​ថា​គ្រោះ​អកុសល​កើត​ឡើង​​ដោយ​មើល​មិន​ឃើញ​យ៉ាង​ដូច្នេះ​សោះ​​​។ ដោយ​សារ​ប្រទេស​ភូមា​កំពុង​មាន​សង្គ្រាម​ស៊ីវិល​ ដូច្នេះ ផ្លូវ​គោក​ដែល​ពួក​គេ​ធ្លាប់​ប្រើ​ប្រាប់​សម្រាប់​ការ​ធ្វើ​ដំណើរ​ត្រូវ​បិទ​ខ្ទប់​ទាំង​ស្រុង​។ ពួក​គេ​ត្រូវ​​តែ​​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​វិញ​ម្ដង​ដោយ​ប្រើ​ប្រាស់​ទូក​ ឬ​កាណូត​។​​

អ្នក​ស្ម័គ្រ​ចិត្ត​​ម្នាក់​ដែល​ចូលរួម​នៅ​ក្នុង​​ការ​​ជួយ​សង្គ្រោះ​នោះ​​​ប្រាប់​ថា​សភាព​ការណ៍​បច្ចុប្បន្ន​​ពោរ​ពេញ​ដោយ​គ្រោះ​ថ្នាក់​ណាស់​សម្រាប់​មនុស្ស​គ្រប់​​​គ្នា​។ អ្នក​ដំណើរ​ភាគ​ច្រើ​ន​ត្រូវ​តែ​​ជិះ​​​ទូក​ ឬ​កប៉ាល់​។ ក្រោយ​​ហេតុ​ការណ៍​នេះ ពួក​អ្នក​ស្រុក​បាន​ចុះជួយ​សង្គ្រោះ​ជា​បន្ទាន់​ដោយ​ប្រើ​ប្រាស់ទូក​។ ត្រឹម​ម៉ោង​១១:​២៥​យប់​ គេ​បាន​ដឹក​ជញ្ជូន​អ្នក​នៅរស់​១១​នាក់​ និង​សាក​សព​មនុស្ស​៧​នាក់​​​ទៅ​មន្ទីរ​ពេទ្យ​ខ្ចៅ​កា​ (Kyaukkar)​។ ​រហូត​មក​ដល់​ពេល​នេះ​ ក្រុម​អ្នក​ជួយ​សង្គ្រោះ​​​បន្ត​ស្វែង​រក​អ្នក​បាត់​ខ្លួន​ដទៃ​ទៀ​​ត​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ