ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាយសំណង់ចិញ្ចឹម​ត្រចៀក​កាំអត់ច្បាប់ជាច្រើនកន្លែង ដោយគ្រាន់តែអស់លុយ​៣ពាន់ ​ទៅ​៥​ពាន់​ដុល្លារ​ជាការ​ស្រេច

1 ខែ មុន
  • តាកែវ

ខេត្តតាកែវ ៖ កាលពីពេលថ្មីៗនេះមានប្រភពច្បាស់ការពីប្រជាពលរដ្ឋរស់នៅស្រុកបុរីជលសា បានអោយកោះសន្តិភាពដឹងថា សំណង់ផ្ទះចិញ្ចឹម​ត្រចៀក​កាំ​មាន​មិនក្រោម៨កន្លែងនោះទេដែល​សាងសង់រួចរាល់ជាស្ថាពរហើយ ប៉ុន្តែនៅមិនទាន់​មាន​ច្បាប់អនុញ្ញាតឱ្យ​សាងសង់​ត្រឹមត្រូវនៅឡើយទេ គឺលួចសាងសង់ដោយខ្លួនឯង ។ បើយោងតាមក្រុមមន្រ្តីមួយចំនួននៅសាលាស្រុកបុរីជលសាបានបង្ហើបដោយសុំមិនបញ្ជេញឈ្មោះបានអោយដឹងថា រាល់ការ​សាងសង់ដ៏ស្កឹមស្កៃដូចជាផ្ទះត្រចៀក​កាំនេះ…

ខេត្តតាកែវ ៖ កាលពីពេលថ្មីៗនេះមានប្រភពច្បាស់ការពីប្រជាពលរដ្ឋរស់នៅស្រុកបុរីជលសា បានអោយកោះសន្តិភាពដឹងថា សំណង់ផ្ទះចិញ្ចឹម​ត្រចៀក​កាំ​មាន​មិនក្រោម៨កន្លែងនោះទេដែល​សាងសង់រួចរាល់ជាស្ថាពរហើយ ប៉ុន្តែនៅមិនទាន់​មាន​ច្បាប់អនុញ្ញាតឱ្យ​សាងសង់​ត្រឹមត្រូវនៅឡើយទេ គឺលួចសាងសង់ដោយខ្លួនឯង ។

បើយោងតាមក្រុមមន្រ្តីមួយចំនួននៅសាលាស្រុកបុរីជលសាបានបង្ហើបដោយសុំមិនបញ្ជេញឈ្មោះបានអោយដឹងថា រាល់ការ​សាងសង់ដ៏ស្កឹមស្កៃដូចជាផ្ទះត្រចៀក​កាំនេះ ត្រូវតែ​ដាក់ពាក្យស្នើសុំច្បាប់ចាប់ពីមូលដ្ឋានរហូតដល់ថ្នាក់ខេត្ត ហើយម្ចាស់សំណង់ត្រូវតែយកលិខិតអនុញ្ញាតសាងសង់មកបង្ហាញដល់អាជ្ញាធរមូលដ្ឋានវិញ ទើបអាចដំណើរការសាងសង់ទៅបាន(ក្រុមមន្រ្តីលួចខ្សឹបថាសង្ស័យរឿង៣០០០ដល់៥០០០ដល្លារ​មែនហើយ បានជាគ្មានលិខិតអនុញ្ញាតសាងសង់)។

ពាក់ពន្ធ័ករណីខាងលើ លោកធុយ តឹម មេឃុំគោកពោធិ ស្រុកបុរីជលសា បានអោយកោះសន្តិភាពដឹងថា នៅមូលដ្ឋានរបស់គាត់មានសំណង់ផ្ទះត្រចៀក​កាំធំៗ៤កន្លែង លោកមិនដែល​ឃើញម្ចាស់ទេ តែមានអ្នកយកឯកសារមកអោយលោក​ស៊ីញ៉េលើពាក្យស្នើសុំ លោកក៏​ស៊ីញ៉េ​អោយដើម្បីអោយអ្នកស្នើសុំបន្តឡើងទៅសុំដល់​ថ្នាក់លើទៀត។ ប៉ុន្តែ​គ្មានការសុំដល់ថ្នាក់លើទេ គឺត្រូវគ្នា​ត្រឹម​ថ្នាក់ស្រុក ក៏ចប់ទៅ​…ហេ! ហេ! ។

លោកមេឃុំបានញ្ជាក់ទៀតថា ក្រោយលោក​ស៊ីញ៉េ​ឱ្យ​រួចរាល់ហើយ លោកមិនដែលបានឃើញឬបានទទួលលិខិតអនុញ្ញាតពីថ្នាក់លើយកមកអោយលោកមើលនោះទេ គឺឃើញតែគេមកសាងសង់រហូតរួចរាល់ជាស្ថាពរ ។ លោកមេឃុំបញ្ជាក់ថាតាមច្បាប់គឺត្រូវតែមានលិខិតធ្លាក់ពីថ្នាក់លើអោយមកមូលដ្ឋានត្រួតពិនិត្យទើបត្រឹមត្រូវ ។ លោកមេឃុំបញ្ចប់​ជាចុងក្រោយថាសួរ​ទៅស្រុកទៅដឹងហើយ។

ពាក់ពន្ធ័ករណីខាងលើ លោកសោ ឈាវ ប្រធានការិយាល័យសុរិយោដីស្រុកកោះអណ្តែតបានអោយកោះសន្តិភាពដឹងថារាល់ការ​សាង​សង់ ពួកគេមិនមកសុំច្បាប់ពីលោកទេ ទោះលោកទៅឃាត់គេក៏ឃាត់មិនបានដែរ ព្រោះវាពាក់ពន្ធ័ (ហ៊ឺ! ពិបាកនិយាយណាស់ៗបងអើយ ព្រោះយើងតូចជាងគេ បើខ្ញុំហ៊ានធ្វើឬឃាត់គឺគ្រោះថ្នាក់) នេះជាការអះអាងរបស់មន្រ្តីជំនាញ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ