រាជធានីភ្នំពេញ ៖ នៅពេលនិយាយដល់ជំងឺមហារីក មនុស្សជាច្រើន តែងតែមានការតក់ស្លុត ដ្បិតថា វាជាជំងឺដ៏កាចសាហា.វ និងពិបាកក្នុងការព្យាបាលឱ្យជាសះស្បើយ ។ ប៉ុន្ដែ បើតាមវេជ្ជបណ្ឌិតឯកទេសផ្នែក ជំងឺមហារីក បានអះអាងថា ជាមួយនឹងការរីកចម្រើន នៃវិស័យបច្ចេកវិទ្យា និងវេជ្ជសាស្ត្រ នាពេលបច្ចុប្បន្ន ការព្យាលបាលជំងឺមហារីក ដែលគេតែងតែខ្លាចរអានេះ អាចធ្វើទៅបានយ៉ាងជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ តាមរយៈវិធីសាស្ត្រព្យាបាលផ្សេងៗគ្នា ។
លោកស្រី Tanujaa វេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺមហារីកទូទៅ នៃមជ្ឈមណ្ឌលជំងឺមហារីក Parkway Cancer បានបញ្ជាក់ថា ជំងឺមហារីកមានច្រើនប្រភេទ ហើយវាអាចកើតមាននៅលើសិរីរាង្គផ្សេងៗរបស់មនុស្ស ដូចជា មហារីកសួត, មហារីកទាក់ទងនឹងសរីរាង្គក្បាល និង ក, មហារីកប្រព័ន្ធផ្លូវភេទ, តម្រង់នោម, ក្រពេញប្រ៉ូស្តាត និងមហារីកសុដន់ជាដើម ។ ក្នុងចំណោមនោះ មហារីកសួត គឺជា ប្រភេទជំងឺមហារីក ដែលកើតមានច្រើនជាងគេ បន្ទាប់មក គឺជំងឺមហារីកសុដន់ និងមហារីកពោះវៀនធំ ។
បើតាមលោកស្រីវេជ្ជបណ្ឌិត Tanujaa ថា អ្នកដែលប្រឈមនឹងការកើតមាន ជំងឺមហារីកសួតខ្លាំងជាងគេ គឺជាអ្នកដែលជក់បារីច្រើន, អ្នកប្រឈមនឹងការស្រូបផ្សែងបារី និង អ្នកដែលទទួលការចាក់គីមី ឬបា.ញ់កាំរស្មីសម្រាប់ការព្យាបាលជំងឺផ្សេងៗជាដើម ។
លោកស្រី វេជ្ជបណ្ឌិត បានបន្ថែមទៀតថា មានមនុស្សជាច្រើនបានគិតខុស ចំពោះជំងឺមហារីកសួត ដោយពីពួកគេយល់ថា វាជាប្រភេទជំងឺ ដែលមិនអាចព្យាបាលបាន ឬនៅពេលកើតហើយ អ្នកជំងឺអាចរស់បានក្នុងរយៈពេលខ្លីជាដើម ។ ប៉ុន្ដែ ផ្ទុយទៅវិញ ជំងឺមហារីកសួត នាពេលបច្ចុប្បន្ននេះ គេអាចព្យាបាល វាបានយ៉ាងមានប្រសិទ្ធភាពខ្ពស់ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ ហើយអ្នកជំងឺនៅតែអាចបន្ដរស់បានយូរឆ្នាំ និងមិនប្រឈមការលាប់ជំងឺមកវិញនោះឡើយ ។
លោកស្រីវេជ្ជបណ្ឌិត Tanujaa បានអះអាងថា ការព្យាបាលជំងឺមហារីកសួត ត្រូវបានធ្វើឡើងទៅតាមដំណាក់កាលនៃប្រភេទ និងលក្ខណៈជាក់ស្ដែងនៃជំងឺ ។ តួយ៉ាង នៅដំណាក់កាលទី១ ឬទី២ គេអាចប្រើប្រាស់វិធីសាស្ត្រវះកាត់យកកោសិកា ដែលខុសប្រក្រតីនោះចេញ បន្ទាប់មកអាចធ្វើការបា.ញ់កាំរស្មី, ការចាក់គីមី និងការប្រើប្រាស់ប្រព័ន្ធភាពស៊ាំ ដើម្បីប្រឆាំងនឹងជំងឺមហារីក (Immunotherapy) ជាដើម ។ រីឯ ដំណាក់កាលទី៣វិញ គេអាចព្យាបាលដោយការបា.ញ់កាំរស្មី, ការចាក់គីមី, Immunotherapy និងវិធីសាស្ត្រផ្សេងទៀត ស្របទៅតាមដំណើរការវិវត្តជាក់ស្ដែង នៃជំងឺមហារីកនោះ ។ ដោយឡែក សម្រាប់ការព្យាលបាល នៅដំណាក់កាលទី៤ វិញ គឺគេប្រើប្រាស់បច្ចេកទេសទំនើបចុងក្រោយ ដោយការចាប់យកម៉ូលេគីល ស្វែងរកកោសិកា ដែលមិនប្រក្រតី ដែលជាកោសិកាមហារីក ហើយប្រើប្រាស់ថ្នាំដើម្បី សម្លា.ប់កោសិកាមហារីកនោះ កុំឱ្យបន្ដរីករាលដាល ។ ការព្យាបាលទាំងនេះ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ នៅទូទាំងសកលលោក ពិសេសនៅមជ្ឈមណ្ឌល Parkway Cancer ជាមួយនឹងអត្រាជោគជ័យខ្ពស់ ដែលជួយឱ្យអ្នកជំងឺមានអត្រារស់ខ្ពស់ ។
លោកស្រីវេជ្ជបណ្ឌិត Tanujaa បានលើកយកនូវបទពិសោធន៍ផ្ទាល់ ដែលធ្លាប់ព្យាបាលអ្នកជំងឺជាស្ត្រីម្នាក់ ដែលមានជំងឺមហារីកដំណាក់កាលទី៤ ទាំងដែលគាត់កំពុងមានផ្ទៃពោះ ។ នៅពេលនោះ អ្នកជំងឺ គាត់មានអាការៈក្អកខ្លាំង និងក្អកធ្លាក់ឈាមទៀតផង ។ ប៉ុន្ដែ ក្រោយពីទទួលបានការព្យាបាលត្រឹមត្រូវ តាមរយៈការប្រើប្រាស់ថ្នាំ (ញ៉ាំតាមមាត់) អ្នកជំងឺអាចសម្រាលកូនបានដោយជោគជ័យ ហើយកោសិកាមហារីករបស់គាត់ ក៏លែងមានតទៅទៀត ។ គិតមកទល់ពេលនេះ មានរយៈពេល ៧ឆ្នាំ ដែលគាត់នៅបន្ដមានជីវិតរស់នៅធម្មតា ជាមួយក្រុមគ្រួសាររបស់គាត់ដោយសុភមង្គល ។
មជ្ឈមណ្ឌលមហារីក Parkway ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2006 ដោយផ្តោតសំខាន់លើការផ្តល់ជូន នូវការថែទាំមហារីក យ៉ាងទូលំទូលាយជាមួយនឹងការសង្កត់ធ្ងន់យ៉ាងខ្លាំង លើសុខុមាលភាពអ្នកជំងឺ ។ មជ្ឈមណ្ឌលមហារីក Parkway មានបន្ទប់ព្យាបាលជំងឺមហារីកយ៉ាងទូលំទូលាយ ដែលផ្តល់ទំនុកចិត្ត ដោយក្រុមគ្រូពេទ្យពហុជំនាញ ដែលមានបទពិសោធន៍យូរឆ្នាំ គិលានុបដ្ឋាក គិលានុបដ្ឋាយិកា ទីប្រឹក្សា និងគ្រូពេទ្យជំនាញផ្សេងទៀត ។
សម្រាប់ព័ត៍មានបន្ថែម លោកអ្នកអាចចូលទៅកាន់ គេហទំព័ររបស់យើង ៖ www.parkwaycancercentre.com ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ