ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីរត់ភ្លើងគប់ការប្រកួតកីឡាជាតិលើកទី៤និងកីឡាជាតិជនពិការលើកទី២ ក្រោមប្រធាន​បទ​«កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ»

17 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ពិធីរត់ភ្លើងគប់ការប្រកួតកីឡាជាតិលើកទី៤និងកីឡាជាតិជនពិការលើកទី២ ក្រោមប្រធានបទ”កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ” បានរៀបចំធ្វើឡើងនៅលើទឹកដីខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមជាអធិបតី ពី…

ខេត្តកំពង់ឆ្នាំង ៖ ពិធីរត់ភ្លើងគប់ការប្រកួតកីឡាជាតិលើកទី៤និងកីឡាជាតិជនពិការលើកទី២ ក្រោមប្រធានបទ”កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ” បានរៀបចំធ្វើឡើងនៅលើទឹកដីខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមជាអធិបតី ពី ឯកឧត្តមប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិ បាលខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី កីឡាករកីឡាការិនី សិស្សានុសិស្ស កាកបាទក្រហមអង្គការសមាគមន៍ នានា និងប្រជាពលរដ្ឋយ៉ាងអធិកអធម។

ឯកឧត្តម ប៊ូ ជុំសេរី រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡាមានប្រសាសន៍ថា ការប្រកួតកីឡាជាតិលើកទី៤និងកីឡាជាតិជនពិការលើកទី២ មានកីឡាករចួលរួមសរុបចំនួន ៥ ៣៣៩ នាក់មកពីបណ្ដា ២៥រាជធានី ខេត្ត និង២ក្រសួង ។ មុនឈានដល់ថ្ងៃបើកការប្រកួត ក្រសួងបានជ្រើសខេត្តចំនួន៥ ឱយធ្វើជាម្ចាស់ផ្ទះ ក្នុងពិធិរត់ភ្លើងគប់កីឡា ក្នុងនោះមាន៖រាជធានីភ្នំពេញ ខេត្តកែប ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង និងខេត្តព្រះសីហនុ ក្នុងគោលបំណងផ្សព្វផ្សាយបំផុសចលនាកីឡាជាតិ ស្របតាមយុទ្ធនាការនៃការអប់រំ កីឡារស់ក្នុងសន្តិភាព និងកីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ។ ការរៀបប្រកួតកីឡាថ្នាក់ជាតិនេះគឺការស្ទាបស្ទង់កម្រិតកីឡាករ និងទទួលបទពិសោធន៍បន្ថែមទៀត ឱ្យតាមស្តង់ដា ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡា យុវជន អាស៊ីលើកទី ៥ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា ព្រះអគ្គីជ័យឬភ្លើងគប់កីឡាបានក្លាយជានិមិត្តសញ្ញាគណៈកម្មការអូឡាំពិកអន្តរជាតិតំណាងឲ្យកីឡាសម័យទំនើបនិងសម័យបុរាណ។ ភ្លើងគប់កីឡា នេះបានបង្កប់អត្ថន័យនៃអំណាច ទេវតា ថាមពលមិត្តភាពសាមគ្គីភាពនិងនិរន្តរភាព ដែលជាគុណតម្លៃសកល នៃការទំនាក់ទំនងរវាងការប្រកួតកីឡា និងការរស់នៅប្រចាំថ្ងៃហើយក្លាយជាគំរូដ៏ល្អក្នុងការប្រកួតកីឡាធំៗផ្សេងទៀត។ ពិធីរត់ភ្លើងគប់នៅថ្ងៃនេះ គឺក្នុងគោលបំណង អប់រំផ្សព្វផ្សាយបញ្ជ្រាប នូវខ្លឹមសារសំខាន់ៗចំនួន៥៖គឺ,កីឡារស់នៅក្នុងសន្តិភាព /ប្រជាជនម្នាក់លេងកីឡាមួយប្រភេទប្រចាំជីវិត , កីឡាគ្មានគ្រឿងញៀន គ្មានផ្សែងបារី /កីឡាបៃតងកីឡាស្អាតស្អំ និង កីឡាគ្មានសារធាតុជូប៉ា-ជូពីង។

សូមបញ្ជាក់ថា៖ ពិធី រត់ភ្លើងគប់ការប្រកួតកីឡាជាតិលើកទី៤និងកីឡាជាតិជនពិការលើកទី២ បានរៀបចំប្រគល់ទទួលភ្លើងគប់ នៅសួនដំរី ស ក្នុងភូមិទួលក្រឡាញ់ ហើយកាន់រត់មកកាន់វេទិកានៅខាងមុខបញ្ជាការកងរាជអាវុធហត្ថខេត្ត មានចម្ងាយជាង២គីឡូម៉ែត្រ ដោយមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋតាមដងផ្លូវយ៉ាងច្រើនកុះករ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ