ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ប៉ៃលិន ចុះ​ពិនិត្យ ​និង​ផ្តល់​អំណោយ​សង្គ្រោះ​បន្ទាន់ ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ នៅ​ព្រំដែន​កម្ពុជា​-​ថៃ

1 ថ្ងៃ មុន

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​ អស់​រយៈពេល​ជា​ច្រើន​ម៉ោង​ បណ្តាល​ឲ្យ​លិចលង់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ ជាង​១០០​ខ្នង ធ្វើ​ឱ្យរ​សាត់អណ្តែត​សម្ភារអស់​មួយ​ចំនួននោះ ​លោក​ជំទាវ បាន ស្រី​មុំ…

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​ អស់​រយៈពេល​ជា​ច្រើន​ម៉ោង​ បណ្តាល​ឲ្យ​លិចលង់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ ជាង​១០០​ខ្នង ធ្វើ​ឱ្យរ​សាត់អណ្តែត​សម្ភារអស់​មួយ​ចំនួននោះ ​លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រោះ​មហន្តរាយ​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២៤ បាន​ដឹកនាំ​មន្ត្រី​ជំនាញ អាជ្ញាធរ​មូលដ្ឋាន និង​ក្រុមការងារ ចុះ​ពិនិត្យ​ផល​ប៉ះពាល់ និង​ផ្តល់​អំណោយ​សង្គ្រោះ​បន្ទាន់ ជូន​ប្រជាពលរដ្ឋ​ ដែល​រង​ផលប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២៤ នៅ​ភូមិ​ផ្សារ​ព្រំ (​ចំណុច​លូ​ដាច់​) ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន បាន​អភិបាលខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​ ដោយសារ​ប៉ុន្មាន​ថ្ងៃនេះ មាន​ភ្លៀង​ធ្លាក់​ច្រើន​ថ្ងៃ​ជាប់​ៗគ្នា បាន​ធ្វើ​ឱ្យ​ជន់​លិច​លំនៅ​ដ្ឋា​នរបស់​បងប្អូន​ប្រជាពលរដ្ឋ បណ្តាល​អោយ​ខូចខាត​ផលដំណាំ សម្ភារៈ​ប្រើប្រាស់ សត្វ​ចិញ្ចឹម និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ផង​ដែរ​។ ដូច្នេះ សូម​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​សហការ​ជាមួយ អង្គភាព​ជំនាញពាក់ព័ន្ធ ជា​ពិសេស​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ត្រូវ​សិក្សា​រក​ទីតាំង​រំដោះ​ទឹក​ចេញ ។

នៅ​ក្នុង​ឱកាស​នោះ លោក​ជំទាវ​អភិបាលខេត្ត ក៍បាន​មាន​ប្រសាសន៍​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​អូរ​ព្រំដែន និង​ផ្នែក​ខាងក្រោម សូម​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ច្រើន​ថ្ងៃ​ជាប់​គ្នា ហើយ​បើ​មាន​បញ្ហា​អ្វី​កើតឡើង ត្រូវ​រាយការណ៍​មក​កាន់​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​បាន​ទាន់​ពេលវេលា ជា​ពិសេស ត្រូវ​យកចិត្ត​ទុក្ខ​ដាក់ ថែទាំ​សុខភាព និង​រស់នៅ​ប្រកបដោយ​អនាម័យ ដើម្បី​ជៀសវាង​កើត​មាន​ជម្ងឺ​តម្កាត់​ផ្សេង​ៗ​ ។

សូម​រំលឹក​ផង​ដែរ​ថា ខេត្ត​ប៉ៃលិន តែងតែ​រង​ការ​លិចលង់​ដោយសារ​ជំនន់​ទឹកភ្លៀង​សឹងតែ​រាល់​ឆ្នាំ នៅ​ពេល​មាន​ភ្លៀង​ធ្លាក់ ខ្លាំង​នៅ​លើ​ភ្នំ​ប៉ែក​ខាងលើ ហើយ​បច្ចុប្បន្ន អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់​ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត​ សាខា​កាកបាទក្រហម​ខេត្ត និង​យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត កំពុង​ចុះ​សួរសុខទុក្ខ និង​ពិនិត្យ​មើល ផល​ប៉ះពាល់​របស់​ប្រជាពលរដ្ឋ​រង​គ្រោះ ដើម្បី​ធ្វើការ​ជួយ សង្គ្រោះ​បាន​ទាន់​ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ