ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសកាណាដា​លោត​សម្លា.ប់​ខ្លួន​ពី​បន្ទប់​ជាន់​ទី​៣ មិនដឹង​មូល​ហេតុ​ ផ្អើល​មនុស្សទាំង​ថ្ងៃត្រង់

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរសជនជាតិ​កាណាដាម្នាក់ បាន​លោត​សម្លា.ប់​ខ្លួន​ពី​បន្ទប់​ស្នាក់​នៅ​ជាន់​​ទី​៣ បែក​ក្បាល និង​ទក់ខ្លួន​ស្លា.ប់​ភ្លាមៗ​មួយរំពេច​ក្នុងថ្លុកឈាម​ ដែល​មើល​ទៅ​គួរ​ឱ្យរន្ធត់​ បង្ក​ឱ្យ​មានការភ្ញាក់​​ផ្អើល​កាល​ពីវេលា​ម៉ោង​១១​និង​៣០​នាទីព្រឹក ថ្ងៃទី​១៩ សីហា ២០១៣ ។

រាជធានីភ្នំពេញ ៖ បុរសជនជាតិ​កាណាដាម្នាក់ បាន​លោត​សម្លាប់​ខ្លួន​ពី​បន្ទប់​ស្នាក់​នៅ​ជាន់​​ទី​៣ បែក​ក្បាល និង​ទក់ខ្លួន​ស្លាប់​ភ្លាមៗ​មួយរំពេច​ក្នុងថ្លុកឈាម​ ដែល​មើល​ទៅ​គួរ​ឱ្យរន្ធត់​ បង្ក​ឱ្យ​មានការភ្ញាក់​​ផ្អើល​កាល​ពីវេលា​ម៉ោង​១១​និង​៣០​នាទីព្រឹក ថ្ងៃទី​១៩ សីហា ២០១៣ ។

ផ្ទះសំណាក់ដែល​ជា​កន្លែង​​បុរស​ជនជាតិ​​កាណាដាលោត​សម្លាប់​ខ្លួន​នេះ ​យីហោ យ៉ុងហួត ស្ថិតនៅ​អគារ​លេខ​​២១ ផ្លូវ១៤៩ សង្កាត់​ផ្សារ​​ថ្មីទី​៣ ។ បុរសជនជាតិ​កាណាដាដែល​ស្លាប់​នេះ ឈ្មោះ Brown Martin អាយុ​៦៤​ឆ្នាំ ស្នាក់នៅ​​បន្ទប់​​លេខ​៣០៤ ជាន់​ទី៣ នៃ​ផ្ទះ​សំណាក់​ខាង​លើ ធ្វើ​​ជាគ្រូ​បង្រៀន នៅ​វិទ្យា​ស្ថាន​ពេញ​និយម​មួយ… ។

គេ​ពុំ​ទាន់​ដឹងពី​​មូល​ហតុ​ដែល​បណ្តាល​ឱ្យ​បុរស​កាណាដា​ម្នាក់​នេះ លោត​សម្លាប់​ខ្លួន​ឡើយ ប៉ុន្តែ​បើ​តាមអ្នក​ឃើញ​ហេតុ​​ការណ៍​បាន​ឱ្យដឹងថា បុរសកាណាដាម្នាក់​នេះ​ បាន​បើក​បង្អួត​របស់​ខ្លួន​លោត​ដាំ​ក្បាល​ចុះ​មកក្រោម ទើប​បណ្តាល​ឱ្យ​បោកក្បាល​ខ្ទេច​ និង​ទក់​ខ្លួន​ ហើយ​ស្លាប់​ភ្លាម​មួយរំពេច ។ ពេលនេះ​ប៉ូលិស​កំពុង​តែ​ទៅ​កាន់​​កន្លែង​កើតហេតុ ដើម្បី​ធ្វើ​កុសលវិច័យ​ និង​ត្រួត​ពិនិត្យ​ហេតុ​ការណ៍​ស្វែង​រក​មូល​ហេតុ​ ៕