ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

យុទ្ធនាការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ជ​ងឺ​មហារីក​សុដន់ AIA Fit For Hope បន្ត​ពង្រីកវិសាលភាព​ដល់​ប្រជាជន​កម្ពុជា ​កាន់តែ​ច្រើនឱ្យទទួល​បាន​ចំណេះដឹង​អំពី​ជំងឺមហារីក​សុដន់

4 ថ្ងៃ មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី 13 ខែតុលា ឆ្នាំ 2024 ៖ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត អេ អាយ…

រាជធានីភ្នំពេញ, ថ្ងៃ​ទី 13 ខែតុលា ឆ្នាំ 2024 ៖ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត អេ អាយ អេ ខេ​ម​បូ​ឌា បាន​បិទ​យុទ្ធនាការ​ផ្សព្វផ្សាយ​ការ​យល់​ដឹង​អំពី​ជំងឺមហារីក​សុដន់ AIA Fit For Hope ដែល​ជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ ជាមួយ​ជោគជ័យ​ដ៏​លេចធ្លោ សព្វ​សាយ​ទៅ​កាន់​ទូ​ទាំង​ប្រទេស​តាម​រយៈ​ការ​ចូលរួម​ជ្រោមជ្រែង​ពី​រដ្ឋាភិបាល និង​សាធារណជន​គ្រប់​មជ្ឈដ្ឋាន​ក្នុង​ការ​ចែ​ល​រំលែក​ព័ត៌មាន និង​ចំណេះដឹង​លើ​ជំងឺមហារីក​សុដន់ ​។

ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត និង​សុខភាព អេ អាយ អេ ខេ​ម​បូ​ឌា មាន​វត្ត​មាននៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០១៧ ហើយ​ក៏​ជា​ឆ្នាំ​ដែល​យុទ្ធនាការ AIA Fit For Hope ត្រូវ​បាន​បង្កើត​ឡើង​ស្រប​តាម​គោលបំណង​របស់​ក្រុមហ៊ុន ដើម្បី​ជួយ​ប្រជាជន​កម្ពុជា​រស់នៅ​មាន​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ​។ យុទ្ធនាការ​ប្រចាំឆ្នាំ​ដ៏​ធំ​នេះ បាន​បន្ត​អភិវឌ្ឍ​ទាក់ទង​នឹង​សកម្មភាព និង​កំណើន​អ្នកចូលរួម​។ នៅ​ឆ្នាំ ២០២២ កិច្ច​ខិតខំ​ប្រឹងប្រែង​របស់ អេ អាយ អេ លើ​យុទ្ធនាកា​នេះ ត្រូវ​បាន​ទទួលស្គាល់​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​ក្រសួង​កិច្ចការ​នារី​ ។

បច្ចុប្បន្ន យុទ្ធនាការ AIA Fit For Hope ជា​យុទ្ធ​ន​ការ​ធំ​ជាងគេ​នៅ​កម្ពុជា​លើ​ការ​ផ្សព្វផ្សាយ និង​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ជំងឺមហារីក​សុដន់​ ។ អេ អាយ អេ ខេ​ម​បូ​ឌា នឹង​បន្ត​ពង្រីក​វិសាលភាព​របស់​ខ្លួន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដោយសារ​ជំងឺមហារីក​សុដន់​នៅ​តែ​ជា​ជំងឺមហារីក​នាំមុខ​គេ​លើ​ស្ត្រី​កម្ពុជា​គ្រប់​វ័យ និង​ជា​ជំងឺមិនឆ្លង​លំដាប់​លេខ​មួយ​ដែល​កើត​មាន​លើ​ស្ត្រី​ ។

យុទ្ធនាកា​នេះ​នៅ​តែ​បន្ត​ទទួល​បានការ​គាំទ្រ​យ៉ាង​សកម្ម​ពី​រាជរដ្ឋាភិបាល និង​ស្ថាប័ន​ផ្សេង​ៗ​ ។ AIA Fit For Hope 2024 គឺជា​ឆ្នាំ​ទី 3 ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​ក្រសួង កិច្ចការ​នារី ដោយឡែក​ក្នុង​ពិធី​បើក​យុទ្ធនាការ នេះ​យើង​ឃើញ​មាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ផង​ដែរ ​។

យុទ្ធនាកា​ដែល​មាន​រយៈពេល​ពីរ​ខែ​នេះ​បាន​ផ្តល់​ជូន​ការ​ពិនិត្យ​សុដន់​ដោយ​ឥត​គិតថ្លៃ​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយ​ចំនួន ដោយ​មានការ​គាំទ្រ​ពី​មន្ទីរពេទ្យ​ឈានមុខ​គេ​មួយ​នៅ​ភ្នំពេញ Intercare​ ។ បន្ថែម​ពី ការ​ពិនិត្យ​ស្វែងរក​ជំងឺមហារីក​ស​ដុន់​នៅ​តាម​ទីកន្លែង​ដែល​បាន​កំណត់ យុទ្ធនាការ AIA Fit For Hope ក៏​បាន​ធ្វើការ​ផ្សព្វផ្សាយ​នៅ​លើ​ប្រព័ន្ធ​ឌី​ជី​ថ​ល ដើម្បី​បង្កើន​ការ​យល់​ដឹង និង​ចែករំលែក​ព័ត៌មាន​ស៊ីជម្រៅ​អំពី​ជំងឺ​នេះ​ផង​ដែរ​ ។

ជា​លទ្ធផល យុទ្ធនាការ AIA Fit For Hope ឆ្នាំ​នេះ​បាន​ផ្តល់​ការ​ពិនិត្យ​ស្វែងរក​ជំងឺមហារីក​សុដន់​ដល់​ស្ត្រី​ចំនួន ៥ ១២៩ នាក់ ដោយ​ក្នុង​នោះ​មាន​ស្ត្រី​ចំនួន ១ ០៩៩​នាក់ ឬ ២១% បាន​រក​ឃើញ​ថា​មាន​ករណី​មិន​ប្រក្រតី​ ។

AIA Fit For Hope ក៏​បាន​រៀបចំ​ពិ​ព័រ​ណ៌​សុខភាព​រយៈពេល ៣ ថ្ងៃ និង​ព្រឹត្តិការណ៍​រត់ AIA Pink Run ឆ្នាំ​ទី ២ ក្រោម​កិច្ចសហការ​ជាមួយ​គណៈកម្មាធិការ​ម៉ា​រ៉ា​តុង​កម្ពុជា ក្នុង​គោលបំណង​លើកទឹកចិត្ត​សាធារណជន​ឱ្យ​ដើរតួ​ជា​កម្លាំង​ច​លករ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​បង្កើន​ការ​យល់​ដឹង​ក្នុង​កម្រិត​ថ្នាក់​ជាតិ ​។ ព្រឹត្តិការណ៍​រត់ AIA Pink Run ឆ្នាំ​នេះ​ធ្វើ​ឡើង​ស្រប​ទៅ​នឹង​ខែ​យល់​ដឹង​អំពី​ជំងឺមហារីក​សុដន់​អន្តរជាតិ ដោយ​ឃើញ​មាន​វត្តមាន​អ្នកចូលរួម​រត់​ជាង ៤ ០០០ នាក់ រួម​គ្នា​ជា​ថ្លុ​ង​មួយ “​ជ្រោង​ទង់​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ជំងឺមហារីក​សុដន់​” ដែល​ជា​ប្រធានបទ​របស់​យុទ្ធនាការ AIA Fit For Hope 2024 ដើម្បី​កសាង​សហគមន៍​នេះ​ឱ្យ​កាន់តែ​រឹង​មាំ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក​សុដន់​ជាមួយ​គ្នា ​។

យុទ្ធនាការ​នេះ​ក៏​បាន​គូសបញ្ជាក់​អំពី​គោលបំណង​របស់ អេ អាយ អេ ខេ​ម​បូ​ឌា ក្នុង​ការ​ជួយ​ប្រជាជន​កម្ពុជា​ឱ្យ​រស់នៅ​មាន​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ ហើយ​ក៏​ស្រប​ទៅ​នឹង​គំនិត​ផ្តួចផ្តើម AIA One Billion របស់ AIA Group ក្នុង​ការ​ជួយ​ប្រជាជន ១​ពាន់​លាន​នាក់​នៅ​អាស៊ី​ឱ្យ​រស់នៅ​មាន​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ​នៅ​ឆ្នាំ ២០៣០​ ។

បន្ថែម​ពីលើ​នេះ​ផង​ដែរ យុទ្ធនាកា​នេះ ក៏​រួមចំណែក​ជំរុញ​បន្ថែម​លើ​យុទ្ធនាការ “​ជីវិត​១ សុខភាព​១” ដែល​មាន​ពាក្យស្លោក “​ថែរក្សា​ឱ្យ​ល្អ រស់នៅ​ដោយ​រីករាយ​” របស់ អេ អាយ អេ ខេ​ម​បូ​ឌា ដែល​បង្កើត​ឡើង​ដើម្បី​លើកទឹកចិត្ត​ប្រជាជន​កម្ពុជា​រីករាយ​នឹង​ជីវិត​ឱ្យ​កាន់តែ​ប្រសើរ ដោយ​ផ្តោត​លើ​ការ​ថែរក្សា​សុខភាព ដែល​ជា​កត្តា​កំណត់​សុខ និង​ទុក្ខ​នៃ​ជីវិត​ ។

ព្រឹត្តិការណ៍​រត់ AIA Pink Run ដែល​ជា​កម្មវិធី​បិទ​យុទ្ធនាការ AIA Fit For Hope 2024 ត្រូវ​បាន​ចូលរួម​ដោយ ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា លោក​ជំទាវ ម៉ា​ន ចិន្តា រ​ដ្ធ​លេខា​ក្រសួង​កិច្ចការ​នារី លោកស្រី Jane Tay អគ្គ​នាយិកា អេ អាយ អេ ខេ​ម​បូ​ឌា ព្រមទាំង​ថ្នាក់ដឹកនាំ បុគ្គលិក ទីប្រឹក្សា​ផែនការ​ជីវិត​មក​ពី អេ អាយ អេ ខេ​ម​បូ​ឌា គណៈកម្មាធិការ​ម៉ា​រា​តុង​កម្ពុជា ដៃគូ​អាជីវកម្ម និង​ភ្ញៀវ​កិត្ត​យស​ដ៏​ច្រើន​កុះករ​ ។

លោក​ជំទាវ​កិត្តិ​បណ្ឌិត អ៉ឹ​ង ក​ន្ថា​ផា​វី រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី បាន​ថ្លែង​ថា​ ៖ “​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ដល់​ក្រុមហ៊ុន អេ អាយ អេ ខេ​ម​បូ​ឌា មន្ទីរពេទ្យ​ដៃគូ និង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ផ្តួចផ្តើម​គំនិត​ក្នុង​ការ​បង្កើត​យុទ្ធនាការ​ប្រចាំឆ្នាំ AIA Fit For Hope នេះ ក៏​ដូច​ជា​ផ្តល់​កិច្ចសហការ​ជាមួយ​ក្រសួង​កិច្ចការ​នារី បាន​រួមចំណែក​ជួយ​សង្គ្រោះ​ជីវិត​ស្ត្រី​កម្ពុជា​រាប់​ពាន់​នាក់​ពី​ជំងឺមហារីក​សុដន់​។ ហើយ​នេះ​ក៏​ជា​ឆ្នាំ​ទី ៣ ដែល​ក្រសួង​កិច្ចការ​នារី​បាន​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត និង​សុខភាព អេ អាយ អេ ខេ​ម​បូ​ឌា លើ​យុទ្ធនាការ AIA Fit For Hope ដោយ​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា យុទ្ធនាការ​នេះ​នឹង​ផ្តល់​ប្រយោជន៍​ដល់​ប្រជាជន​គោលដៅ ជា​ពិសេស​ស្ត្រី និង​ក្មេង​ស្រី ទទួល​បាន​នូវ​ចំណេះដឹង ស្វែង​យល់​លម្អិត​អំពី​ជំងឺ​នេះ ព្រមទាំង​ចេះ​ពី​របៀប​ពិនិត្យ​រក​រោគ​សញ្ញា​ដោយ​ខ្លួនឯង ដើម្បី​ទទួល​បានការ​ពិនិត្យ​និង​ផ្តល់​រោគវិនិច្ឆ័យ​ពី​គ្រូពេទ្យ​ជំនាញ​បាន​ទាន់​ពេលវេលា ដើម្បី​ងាយ​ព្យាបាល និង​ទទួល​បាន​ឱកាស​ខ្ពស់​ក្នុង​ការ​ជា​សះស្បើយ និង​សង្គ្រោះ​ជីវិត​ផង​ដែរ​ ។​”

លោកស្រី Jane Tay អគ្គ​នាយិកា ក្រុមហ៊ុន អេ អាយ អេ ខេ​ម​បូ​ឌា បាន​មាន​ប្រសាសន៍​ថា​ ៖ “​ឆ្នាំ​នេះ AIA Fit For Hope ពិតជា​ឆ្នាំ​ដ៏​ជោគជ័យ​គួរ​ឱ្យ​កត់សម្គាល់​ដោយ​ឃើញ​ការ​កើនឡើង​នៃ​កំណើនប្រជាជន​កម្ពុជា​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក​សុដន់​។ ខ្ញុំ​សូម​អរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួង​កិច្ចការ​នារី គណៈកម្មាធិការ​រត់​ម៉ា​រ៉ា​តុង​កម្ពុជា មន្ទីរពេទ្យ​ដៃគូ Intercare ភាគី​ពាក់ព័ន្ធ ហើយ​សំខាន់​បំផុត គឺ​សន្ទុះ​គាំទ្រ​របស់​សាធារណជន ដែល​ជា​កម្លាំង​ទឹកចិត្ត​ដ៏​បរិសុទ្ធ​សម្រាប់​អ្នកជំងឺ អ្នក​កំពុង​ប្រយុទ្ធ​នឹង​ជំងឺមហារីក​សុដន់ អ្នក​ផ្តល់​សេវា​ថែទាំ​សុខភាព និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដែល​ពួក​យើង​ទាំងអស់​កំពុងធ្វើការ​ឆ្ពោះទៅ​រក​គោលដៅ​រួម ​។

លោកស្រី​ក៏​បាន​បន្ថែម​ទៀត​ថា​ ៖ “​ទន្ទឹម​នឹង​ពេល​ដែល AIA Fit For Hope គឺជា​យុទ្ធនាការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ជំងឺមហារីក​សុដន់​ដ៏​ធំ​ជាងគេ​នៅ​កម្ពុជា​អស់​រយៈពេល​ប្រាំបី​ឆ្នាំ​មកនេះ យើងខ្ញុំ​នៅ​តែ​បន្ត​កិច្ច​ខិតខំ​ក្នុង​ការ​ជួយ​ឱ្យ​ស្ត្រី​កាន់តែ​ច្រើន​ទៅ​ទទួល​ការ​ពិនិត្យ ចេះ​វិធី​ពិនិត្យ​ដោយ​ខ្លួនឯង និង​មានចំណេះ​ដឹង​គ្រប់គ្រាន់​ដើម្បី​ស្គាល់​ពី​ជំងឺ និង​រោគ​សញ្ញា​នៃ​ជំងឺមហារីក​។ ការ​បង្កើន​ការ​យល់​ដឹង និង​ចំណេះដឹង​ពិតជា​អាច​សង្គ្រោះ​ជីវិត និង​កាត់​បន្ថយ​អត្រា​មរណៈ ដើម្បី​ប្រជាជន​កម្ពុជា​ទាំងអស់​រស់នៅ​មាន​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ​»​ ។

ដើម្បី​ស្វែង​យល់​កាន់តែ​ច្បាស់​អំពី​យុទ្ធនាការ AIA Fit For Hope និង​ព្រឹត្តិការណ៍​រត់ AIA Pink Run សូម​ចូល​ទៅ​កាន់​៖ https://shorturl.at/ppmNP ឬ facebook.com/AIACambodia ។

ព័ត៌មាន​លម្អិត​លើ​ការ​ទទួលយក​ដំណោះស្រាយ​ការ​ការពារ​លោក​អ្នក និង​គ្រួសារ​ពី អេ អាយ អេ ខេ​ម​បូ​ឌា លើ​ជំងឺ​ធ្ងន់ធ្ងរ គ្រោះថ្នាក់​ចៃដន្យ និង​ការ​ធានា​រ៉ាប់រង​សុខភាព​ជា​ក្រុម សូម​ទាក់ទង AIA Client Care តាម​រយៈ​លេខ 086 999 242 ឬ​ចូល​ទៅ​កាន់​គេហទំព័រ aia.com.kh​ ។

អំពី អេ អាយ អេ ខេ​ម​បូ​ឌា
ក្រុមហ៊ុន​ធានា​រ៉ាប់រង អេ អាយ អេ ខេ​ម​បូ​ឌា គឺជា​បុត្រ​សម្ព័ន្ធ​នៃ AIA Group មាន​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​នៅ​ទូ​ទាំង​តំបន់​អាស៊ី​ដែល​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​សាធារណៈ​ឯករាជ្យ​ធំ​ជាងគេ​។ ក្រុមហ៊ុន​មាន​វត្ត​មាននៅ​លើ​ទីផ្សារ​ចំនួន 18 ប្រទេស​នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក – សាខា​គ្រប់គ្រង​ទាំងស្រុង​។ អេ អាយ អេ មាន​អាយុកាល និង​បទ​ពិសោធន៍​ជាង​មួយ​សតវត្ស ដោយ​បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំ 1919 ក្នុង​ទីក្រុង​សៀង​ហៃ ដែល​នា​ពេល​បច្ចុប្បន្ន​ក្លាយជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​នាំមុខ​លើ​មូលដ្ឋាន​បុព្វលាភ​នៅ​ទីផ្សារ​នៅ​អាស៊ី (​អតីត​ជប៉ុន​) និង​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​នាំមុខ​គេ​ស្ទើរ​គ្រប់​ទីផ្សារ​របស់​ខ្លួន​ ។

ចាប់តាំងពី​បើក​ដំណើរការ​នៅ​កម្ពុជា រាល់​សកម្មភាព​របស់ អេ អាយ អេ ខេ​ម​បូ​ឌា ធ្វើ​ឡើង​ស្រប​តាម​គោលបំណង ក្នុង​ការ​ជួយ​ឲ្យ​ប្រជាជន​កម្ពុជា​ឲ្យ​រស់នៅ​មាន​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ​ ។ ចាប់តាំងពី​ចាប់ផ្តើម​អាជីវកម្ម​ក្នុង​ឆ្នាំ 2017 យើង​បាន​ក្លាយជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត និង​សុខភាព​ដំបូង​បង្អស់​នៅ​កម្ពុជា ផ្តល់​ការ​ការពារ​រហូត​ដល់ 26 ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ ​។ ក្នុង​នាម​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា អេ អាយ អេ ខេ​ម​បូ​ឌា ផ្តល់​ជូន​នូវ​ដំណោះស្រាយ​ជីវិត​ឈានមុខ​គេ​នៅ​លើ​ទីផ្សារ​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន រាប់​ចាប់ពី​គម្រោង​ធានា​រ៉ាប់រង​សំខាន់​ៗ​ដែល​បង្កើត​ឡើង​ស្រប​តាម​តម្រូវការ​ជាក់លាក់ ដែល​រួម​មាន​គម្រោង​ការពារ​លើ​ជំងឺ​ធ្ងន់ធ្ងរ គ្រោះថ្នាក់​ចៃដន្យ ថ្លៃ​សម្រួលការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ជំនួយ​សង្គ្រោះ​បន្ទាន់​នៅ​ក្រៅប្រទេស​ ។
In January 2024, we launched ‘AIA One Life, One Health, themed “Cherish it, protect it, which encourages Cambodians to better enjoy life by focusing on their health and wellbeing. The campaign keeps to our conviction that good health impacts all aspects of life and is a defining factor in determining its quality.

យើង​ក៏​ចូលរួម​ជួយ​លើក​ស្ទួយ​កុមារ​ដែល​ជួប​បញ្ហា​ជីវភាព​រាប់​ពាន់​នាក់​ផង​ដែរ ដោយ​តាម​រយៈ​ឧបត្ថម្ភ​ដល់​លី​គ​បាល់ទាត់ AIA-ISF ដែល​ជាលី​គ​បាល់ទាត់​ថ្នាក់​មូលដ្ឋាន​ធំ​ជាងគេ​នៅ​កម្ពុជា​ ។ ជាង​នេះ​ទៀត​សោ​ធ យើង​ក៏​សហការ​ជាមួយ​ក្លិប​Tottenham Hotspur ក្នុង​ក្រប​ខណ្ឌ English Premier League ដែល​ជា​ដៃគូ​សកល និង​ជា​ក្លិប​បាល់ទាត់​កំពូល​នៅ​លើ​ពិភពលោក ដើម្បី​ធានា​ថា​កុមារ​ទាំងនោះ​ទទួល​បានការ​អប់រំ​ដែល​ពួក​គេ​សម​នឹង​ទទួល​បាន​ ។ អេ អាយ អេ ខេ​ម​បូ​ឌា គឺជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត និង​សុខភាព​កម្ពុជា​តែ​មួយ​គត់​ដែល​បាន​ទទួល​ពានរង្វាន់ “​ក្រុមហ៊ុន​ល្អ​បំផុត​សម្រាប់​ការងារ​នៅ​អាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុង​រយៈពេល 4​ឆ្នាំ​ជាប់​គ្នា​ពី 2020 ដល់ 2022 ។ អេ អាយ អេ ខេ​ម​បូ​ឌា មាន​ការិយាល័យ​កណ្តាល​នៅ​ទីក្រុង​ភ្នំពេញ និង​បច្ចុប្បន្ន​បាន​ពង្រីក​សាខា​នៅ​ខេត្តសៀមរាប កំពត កំពង់ចាម និង​បាត់ដំបង ​។ នៅ​ខែ មក​រា ឆ្នាំ 2024 អេ អាយ អេ បាន​បង្ហាញ​យុទ្ធនាការ “​ជីវិត ១ សុខភាព ១” ក្រោម​ប្រធានបទ “​ថែរក្សា​ឱ្យ​ល្អ រស់នៅ​ដោយ​រីករាយ​” ដែល​លើកទឹកចិត្ត​ប្រជាជន​កម្ពុជា​ឱ្យ​រីករាយ​នឹង​ជីវិត​កាន់តែ​ប្រសើរ ដោយ​ផ្តោត​លើ​ការ​ថែរក្សា​សុខភាព ដែល​ជា​កត្តា​កំណត់​សុខ និង​ទុក្ខ​នៃ​ជីវិត​ ៕ អត្ថបទសហការ