ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃផ្ទះថ្មីនៅចិនកាលពីខែមុន ធ្លាក់ចុះក្នុងល្បឿន​លឿនបំផុត ចាប់តាំងពីឆ្នាំ ២០១៥

8 ម៉ោង មុន

ប្រទេសចិន ៖ យោងតាមទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃទី១៨ ខែតុលា បានឱ្យដឹងថា តម្លៃផ្ទះថ្មីនៅក្នុងប្រទេសចិនក្នុងខែកញ្ញាបានធ្លាក់ចុះខ្លាំងបំផុត ចាប់តាំងពីខែឧសភា ឆ្នាំ២០១៥ បើទោះបីជារដ្ឋាភិបាលបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារឡើងវិញនូវវិស័យអចលនទ្រព្យ ដែលកំពុង​ជួប​វិបត្តិធ្ងន់ធ្ងរយ៉ាងណាក៏ដោយ។…

ប្រទេសចិន ៖ យោងតាមទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃទី១៨ ខែតុលា បានឱ្យដឹងថា តម្លៃផ្ទះថ្មីនៅក្នុងប្រទេសចិនក្នុងខែកញ្ញាបានធ្លាក់ចុះខ្លាំងបំផុត ចាប់តាំងពីខែឧសភា ឆ្នាំ២០១៥ បើទោះបីជារដ្ឋាភិបាលបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារឡើងវិញនូវវិស័យអចលនទ្រព្យ ដែលកំពុង​ជួប​វិបត្តិធ្ងន់ធ្ងរយ៉ាងណាក៏ដោយ។

របាយការណ៍ពីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើទិន្នន័យរបស់ការិយាល័យស្ថិតិជាតិចិន (NBS) បានបង្ហាញឱ្យឃើញថា នៅក្នុងលក្ខខណ្ឌប្រចាំឆ្នាំ ឬមួយឆ្នាំ តម្លៃផ្ទះថ្មីនៅចិនកាលពីខែកញ្ញាបានធ្លាក់ចុះ ៥.៨% ធៀបនឹងដើមឆ្នាំមុន និង ៥.៣% ធៀបនឹងខែសីហាកន្លងទៅ ដ្បិតតម្លៃផ្ទះថ្មីនៅចិនបានធ្លាក់ចុះ ១៥ខែជាប់ៗគ្នារួចមកហើយ។ ភាពទន់ខ្សោយក្នុងវិស័យនេះបានធ្វើឱ្យ​សន្ទស្សន៍ភាគហ៊ុនអចលនទ្រព្យ CSI 300 របស់ប្រទេសចិនធ្លាក់ចុះជិត ៣% ក្នុងការជួញដូរដំបូង ដោយបានរារាំងដល់កំណើនក្នុងសន្ទស្សន៍ភាគហ៊ុនទាំងមូល។

វិបត្តិអចលនទ្រព្យរយៈពេលយូររបស់ប្រទេសចិន ដែលធ្លាប់មានចំណែកមួយភាគបួននៃសកម្មភាពសេដ្ឋកិច្ចជាតិនោះ នៅតែជាដែកឆក់អូសទាញយ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិទាំងមូល ហើយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ រដ្ឋាភិបាលចិនបានណែនាំវិធានការគាំទ្រ រួមទាំងការទម្លាក់អត្រាការប្រាក់ និងការបន្ធូរបន្ថយការរឹតបន្តឹងការទិញផ្ទះ ដែលបានជំរុញឱ្យមានតម្រូវការមួយចំនួននៅក្នុងទីក្រុងធំៗ។

កាលពីថ្ងៃទី១៨ ខែតុលា អាជ្ញាធរលំនៅឋានចិនបានប្រកាសផែនការពង្រីកបញ្ជីស នៃគម្រោងលំនៅដ្ឋានដែលមានសិទ្ធិ និងបង្កើនការផ្តល់ប្រាក់កម្ចីរបស់ធនាគាររហូតដល់ ៤ទី្រលានយន់ ឬស្មើនឹងជាង ៥៦០លានដុល្លារអាមេរិកនៅចុងឆ្នាំនេះ ក្នុងគោលបំណងធ្វើឱ្យមានស្ថិរភាពក្នុងវិស័យអចលនទ្រព្យដែលកំពុងរងគ្រោះ៕ (ប្រភព ៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ