ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ដឹក​នាំ​ក្រុម​ហាម៉ាស់​ថ្មី​ស្លា.ប់​ម្នាក់​ទៀត​ហើយ​ក្រោម​ស្នា​ដៃ​អ៊ី​ស្រា​អែ​ល

11 ម៉ោង មុន

ទី​ក្រុង​យេរូសាឡឹម៖ មេ​ដឹក​នាំ​ថ្មី​របស់​ក្រុម​ហាម៉ាស់​ឈ្មោះ​ស៊ីន​វ៉ា (Sinwar) មិន​ទាន់​ដឹង​ថា​តើ​គាត់​មាន​សុខ​ទុក្ខ​យ៉ាង​ណា​នៅ​ឡើយ​ទេ​ ប្រហែល​ជា​អាច​នឹង​ស្លាប់​បាត់​ទៅ​ហើយ​ក៏​មិន​ដឹង​ក្រោម​ស្នា​ដៃ​របស់​អ៊ី​ស្រា​អែល​។ គាត់​ទើប​តែ​ឡើង​មក​ជំនួស​អតីត​មេ​ដឹក​នាំ​ក្រុម​ហាម៉ាស់​​ឈ្មោះ​ហានីយេ​ដែល​ត្រូវ​អ៊ី​ស្រា​អែល​បាញ់​សម្លាប់​ដោយ​​មីស៊ីល​​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា​​។​ ​អ៊ីស្រាអែល​កំពុង​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ឌី​អិន​អេ (DNA) ដើម្បី​ចង់​ដឹង​ថា​តើ​ស៊ីន​វ៉ា​ពិត​ជា​​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​​កាល​ពី​ពេល​ថ្មី​ៗ​នេះ​…

ទី​ក្រុង​យេរូសាឡឹម៖ មេ​ដឹក​នាំ​ថ្មី​របស់​ក្រុម​ហាម៉ាស់​ឈ្មោះ​ស៊ីន​វ៉ា (Sinwar) មិន​ទាន់​ដឹង​ថា​តើ​គាត់​មាន​សុខ​ទុក្ខ​យ៉ាង​ណា​នៅ​ឡើយ​ទេ​ ប្រហែល​ជា​អាច​នឹង​ស្លាប់​បាត់​ទៅ​ហើយ​ក៏​មិន​ដឹង​ក្រោម​ស្នា​ដៃ​របស់​អ៊ី​ស្រា​អែល​។ គាត់​ទើប​តែ​ឡើង​មក​ជំនួស​អតីត​មេ​ដឹក​នាំ​ក្រុម​ហាម៉ាស់​​ឈ្មោះ​ហានីយេ​ដែល​ត្រូវ​អ៊ី​ស្រា​អែល​បាញ់​សម្លាប់​ដោយ​​មីស៊ីល​​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា​​។​

​អ៊ីស្រាអែល​កំពុង​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ឌី​អិន​អេ (DNA) ដើម្បី​ចង់​ដឹង​ថា​តើ​ស៊ីន​វ៉ា​ពិត​ជា​​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ឬ​យ៉ាង​ណា​។ ​ស៊ីន​វ៉ា​បាន​​​ដឹក​នាំ​យុទ្ធ​នា​ការ​វាយ​ប្រហារ​របស់​ក្រុម​ហាម៉ាស់​ចាប់​តាំង​ពី​ឆ្នាំ​២០១៧។ គាត់​​ជា​មេ​ខ្លោង​ធំ​នៅ​ក្នុង​ការ​រៀប​ផែន​ការ​វាយ​ប្រហារ​​អ៊ី​ស្រា​អែល​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា​ ឆ្នាំ​២០២៣​ ស្លាប់​ជន​ជាតិ​អ៊ីស្រាអែល​១២០០​នាក់​។ អ៊ីស្រាអែល​មាន​កំហឹង​យ៉ាង​ខ្លាំង និង​តាម​​សង​សង​រហូត​ដល់​ទី​បញ្ចប់​នូវ​អ្នក​ណា​ក៏​ដោយ​ដែល​ចូល​រួម​​វាយ​ប្រហារ​។​​

បន្ទាប់​ពីធ្វើ​ឃាត​​ហានី​យេ​រួច​ហើយ អ៊ីស្រា​អែល​ក៏​ធ្វើ​ឃាត​មេ​ដឹក​នាំ​កំពូល​របស់​ក្រុម​ហេស​បូឡា​ឈ្មោះ​ណាស្រា​ឡា (Hassan Nasrallah) នៅ​ទី​ក្រុង​បេរូត​កាលពី​ខែ​កញ្ញា​។ រដ្ឋ​មន្ត្រី​កា​រពារ​ជាតិ​អ៊ីស្រាអែល​ប្ដេជ្ញា​ថា​លោក​នឹង​បន្ត​វែក​មុខ​ពួក​ភេរវ​ជន​ទាំង​អស់​ដើម្បី​កម្ចាត់​ពួក​គេ​ឱ្យ​អស់​។ ឥឡូវ​នេះ អាជ្ញា​ធរ​អ៊ីស្រា​អែល​កំពុង​ប្រមូល​សាក​សព​អ្នក​ដែល​ស្លាប់​ដោយ​សារ​ការ​​វាយ​ប្រ​ហា​​កាល​ពី​ពេល​ថ្មី​ៗ​នេះ​​ដើម្បី​ផ្ទៀង​ផ្ទាត់​ឌី​អិន​អេ​ និង​ចង់​បញ្ជាក់​ឱ្យ​ច្បាស់​ថា​តើ​ស៊ីន​វ៉ា​ពិត​ជា​បាន​ស្លាប់​ហើយ​ ឬ​យ៉ាង​ណា​។​

អតីត​មេ​ដឹក​នាំ​ហាម៉ាស់ និង​ហេស​បូឡា​ដែល​ត្រូវ​អ៊ីស្រាអែល​ធ្វើ​ឃាត​ជា​បន្ត​បន្ទាប់​

មន្ត្រី​ជាន់​ខ្ពស់​អ៊ីស្រាអែលម្នាក់​​ដែលស្នើ​សុំ​​មិន​បញ្ចេញ​ឈ្មោះ​​​ប្រាប់​ថា​​​មេ​ដឹក​នាំ​ថ្មី​របស់​ហាម៉ាស់​ឈ្មោះ​ស៊ីន​វ៉ា​ប្រហែល​ជា​បាន​ស្លាប់​ហើយ​។​ គ្រាន់​តែ​​គេ​មិន​ទាន់​ផ្ទៀង​ផ្ទាត់​ឌី​អិន​អេរបស់​គាត់​តែ​ប៉ុណ្ណោះ​​​។ យោធា​អ៊ីស្រា​អែល​ និង​សេវា​ស៊ើប​ការណ៍​​​របស់​អ៊ីស្រា​អែល​កំពុងធ្វើ​ការ​យ៉ាង​ដុត​ដៃ​ដុត​ជើង​ដើម្បី​ប្រមូល​ភស្តុ​តាង​។ ​​ស៊ីនវ៉ា​​នៅ​ក្នុង​អគារ​១​​​​នៃ​ទី​ក្រុង​រ៉ាហ្វា (Rafah)។ ពេល​នោះ អ៊ីស្រាអែល​មិន​បាន​ដឹង​ថា​គាត់​នៅ​ទី​នោះ​ទេ​។ អ៊ីស្រាអែល​គ្រាន់​តែ​ចេញ​ប្រតិ​បត្តិ​ការ​​ដោយ​ចៃ​ដន្យតែ​ប៉ុណ្ណោះ​។

​​ឃើញ​ដូច្នេះ អ៊ីស្រាអែល​ក៏​វាយ​​ប្រហារ​អគារ​នោះ​តែ​ម្ដង​។ ​អ៊ីស្រា​អែល​ធ្លាប់​បាញ់​គ្នា​ជា​មួយ​​ក្រុម​​ហាម៉ាស់​ក្បែរ​ៗ​អគារ​នោះ​ជា​ច្រើន​ដង​ហើយ​។ ​លើក​នេះ អ៊ីស្រាអែលក្រឡេក​ភ្នែក​ទៅ​​ឃើញ​ស៊ីន​វ៉ា​នៅ​​ក្នុង​អគារ​រួម​ជា​មួយ​មេ​បញ្ជា​ការ​ហាម៉ាស់​មួយ​ចំនួន​ទៀត​។ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​ស៊ីនវ៉ា​រស់​នៅ​ក្នុង​អគារ​នោះ​​​ ឬ​ក៏​គ្រាន់​តែ​ឆៀង​ចូល​លេង​អគារ​នោះ​មួយ​ភ្លែត​តែ​ប៉ុណ្ណោះ​។

មន្ត្រី​រដ្ឋា​ភិបាល​អ៊ីស្រា​អែល​ថ្លែង​ថា​ពួក​គេ​កំពុង​បារម្ភអំពី​​ជោគ​វាសនា​របស់​ចំណាប់​ខ្មាំង​ដែល​​ត្រូវ​ហាម៉ាស់​​យក​ទៅ​បង្ខាំង​ទុក​នៅ​ម្ដុំ​ៗ​នោះ​។ ​ពួក​គេ​​ច្រើន​​យក​ចំណាប់​ខ្មាំង​ទៅ​កន្លែង​ណា​ដែល​ស៊ីន​វ៉ា​ស្នាក់​នៅ​ដើម្បី​​​​ធ្វើ​ជា​ខែល ឬ​​យ័ន្ត​ការ​ពារ​មិន​ឱ្យ​អ៊ីស្រា​អែល​វាយ​ប្រហារ​​ស៊ីន​វ៉ា​​។ មាន​លទ្ធ​ភាព​២​យ៉ាង​ដែល​អាច​កើត​មាន​ចំពោះ​ចំណាប់​ខ្មាំង​។ ទី​១-​ពួក​គេ​អាច​នឹង​ស្លាប់​នៅ​ពេល​ប្រយុទ្ធ​គ្នា​​។ ទី​២-​ពួក​គេ​អាច​នឹង​ត្រូវ​ក្រុម​ហាម៉ាស់​សម្លាប់​ចោល​​ដើម្បី​​​សង​សឹក​បន្ទាប់​​ពី​ដឹង​ថា​មេ​របស់​ខ្លួន​ស៊ីន​វ៉ា​បាន​ស្លាប់។

អតីត​ប្រធាន​ទីភ្នាក់​ងារ​សន្តិ​សុខ​ជាតិ​អ៊ីស្រា​អែល​ត្រូវ​គេ​​​ទូរ​ស័ព្ទប្រាប់​​គាត់​ប្រាប់​ថា​ពួក​គេ​កំពុង​​ស្វែង​រក​សាក​សព​របស់​ស៊ីន​វ៉ា​។ អ្វី​ដែល​គេ​​​បារម្ភ​បំផុត​គឺ​ជោគ​វាសនា​របស់​ក្រុម​ចំណាប់​ខ្មាំង​។ យោធា​អ៊ីស្រា​អែល​ប្រាប់​ថា​អគារ​​ដែល​មាន​ស៊ីន​វ៉ា​ស្ថិត​នៅ​ក្នុង​នោះ​​ត្រូវ​អ៊ីស្រាអែល​បាញ់​កម្ទេច​ចោល​គ្មាន​សល់ ហើយ​គេ​មិន​បាន​រក​ឃើញ​ចំណាប់​ខ្មាំង​ណា​ម្នាក់​នៅ​ម្ដុំ​នោះ​ទេ​។ ឥឡូវ​នេះ យោធា​អ៊ីស្រាអែល​បើក​ប្រតិ​បត្តិ​ការ​នៅ​តំបន់​នោះ​ដោយ​ប្រុង​ប្រ​យ័ត្ន​ព្រោះ​ខ្លាច​ប៉ះ​ពារ​ទៅ​លើអាយុ​ជីវិត​របស់​ចំណាប់​ខ្មាំង​។

យោង​តាម​ព័ត៌​មាន​បច្ចុប្បន្ន​ភាព​ចុង​ក្រោយ​នេះ​ អ៊ីស្រាអែល​បញ្ជាក់​ប្រាប់​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ថា​​ស៊ីន​វ៉ាពិត​ជា​​បាន​ស្លាប់​ហើយ​បន្ទាប់​ពី​ពួក​គេ​​ផ្ទៀង​ផ្ទាត់​ឌី​អិន​អេ​។ ស្ថាន​ការណ៍​វិវត្ត​ថ្មី​នេះ​ទំនង​ជា​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​នៅ​ក្នុង​គម្រោង​ជួប​គ្នា​រវាង​លោក​បៃដិន និង​អធិការ​បតី​អាល្លឺម៉ង់​នៅ​ទី​ក្រុង​ប៊ែ​ឡាំង​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ​។ នេះ​បើ​យោង​តាម​មន្ត្រី​លោក​ខាង​លិច​២​នាក់។​

ពី​ដំបូង​ដៃ​ ថ្នាក់​ដឹក​នាំ​អាមេរិក អាល្លឺម៉ង់ បារាំង និង​អង់​គ្លេស​ប្រុង​ជជែក​គ្នា​អំពី​ការ​ធ្វើ​ឱ្យ​មាន​បទ​ឈប់​បាញ់​នៅ​លីបង់ និង​ការ​ចរ​ចា​គ្នា​ដើម្បី​ជួយ​សម្រួល​ការ​ដឹក​ជញ្ជូន​ជំនួយ​មនុស្ស​ធម៌​ចូល​តំបន់​ហ្កាហ្សា​​។ ប៉ុន្តែ​ករណី​ស្លាប់​ស៊ីន​វ៉ា​ជា​រឿង​ថ្មី ហើយ​សំខាន់​ដែល​នឹង​គ្រប​ដណ្ដប់​លើ​ប្រធាន​បទ​ដទៃ​ទៀត​។ នេះ​បើ​យោង​តាម​មន្ត្រី​រដ្ឋាភិបាល​ម្នាក់​បង្ហើប​ប្រាប់​ទូរ​ទស្សន៍​ស៊ី​អិន​អិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ