ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញា​សិប្ប​និ​មិ្ម​ត (AI) នៅ​កម្ពុជា ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​នៅឡើយ ខណៈ​អ្នកចេះ​ប្រើប្រាស់​ទទួល​បាន​ផលប្រយោជន៍​ច្រើន

17 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ប្រព័ន្ធ​សញ្ញា​សិប្បនិម្មិត (AI) នៅ​ក្នុង​ប្រទេស​កម្ពុជា ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ដំបូង​នេះ​ឡើយ ខណៈ​អ្នកចេះ​ប្រើប្រាស់​ទទួល​បាន​ផលប្រយោជន៍​ច្រើន ហើយ​មាន​ហានិភ័យ​ផង​ដែរ នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍…

រាជធានី​ភ្នំពេញ ៖ ប្រព័ន្ធ​សញ្ញា​សិប្បនិម្មិត (AI) នៅ​ក្នុង​ប្រទេស​កម្ពុជា ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ដំបូង​នេះ​ឡើយ ខណៈ​អ្នកចេះ​ប្រើប្រាស់​ទទួល​បាន​ផលប្រយោជន៍​ច្រើន ហើយ​មាន​ហានិភ័យ​ផង​ដែរ នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ។

ឯកឧត្តម​បណ្ឌិត សំ​សិទ្ធ សេរី អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន នៃ​ក្រសួង​ប្រៃសណីយ៍ និង ទូរគមនាគមន៍ បាន​ថ្លែងប្រាប់​បណ្តាញសារព័ត៌មាន មុន​ពេល​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង «​មគ្គុទេសក៍​បន្ថែម​របស់​អាស៊ាន​ស្តី​ពី​អភិបាលកិច្ច និង​សីលធម៌​បញ្ញា​សិប្បនិម្មិត​សម្រាប់​បញ្ញា​សិប្បនិម្មិត​បង្កើត​មាតិកា​» នា​រសៀល​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៤
នា​ទីស្តីការក្រសួង​ថា បញ្ញា​សិប្បនិម្មិត ឬ​អេ​អាយ​-Artificial Intelligence (AI) វា​អាច​ជំនួយ​ផ្នែក​បច្ចេក​ទេ ដោយ​ផ្តល់​ផលប្រយោជន៍​ច្រើន​ដល់​យើង និង​វា​ក៏​មាន​ហានិភ័យ​ផង​ដែរ ។

ឯកឧត្តម​បញ្ជាក់​ថា ៖ “​សម្រាប់​ក្រប​ខណ្ឌ​នៅ​ក្នុង​ប្រទេស​កម្ពុជា AI បាន​ទទួលផល​ប្រយោជន៍​ច្រើន គឺ​នៅ​ពេល​ដែល​យើង​អាច​ចេះ​ប្រើប្រាស់​វា ប៉ុន្តែ​នៅ​ពេល ដែល​យើង​មិន​អាច​ប្រើប្រាស់​វា បាន​ច្រើន​នោះ​ទេ វា​នឹង​ជះ​ផល​អាក្រក់​មក​យើង​វិញ​” ។

ឯកឧត្តម​បណ្ឌិត បានឱ្យ​ដឹង​ថា ៖ មូលហេតុ ដែល​ក្រសួង​បាន​គិតគូ​ពី​ប្រព័ន្ធ​អេ​អាយ AI នោះ​ព្រោះថា អេ​អាយ គឺជា​ប្រព័ន្ធ​បច្ចេកវិទ្យា​មួយ​ដែល​បាន​ជួយ​សម្រួល​ការងារ​មនុស្ស​បាន​ច្រើន​។ វា​មាន​ផលប្រយោជន៍​ធំធេង ដូច​ជា​កាត់​បន្ថយ​តម្លៃ​កាត់​បន្ថយ​ការ​ប្រើ​ពេលវេលា ដូច​ជា​យើង​ធ្វើការ​រហូត ១០​ម៉ោង តែ​អេ​អាយ​ធ្វើការ​តែ ១០​នាទី​ប៉ុណ្ណោះ ។

បើ​តាម​ឯកឧត្តម​អគ្គនាយក បាន​លើក​ឡើង​ថា វិធាន​ពាក់ព័ន្ធ​នឹង​បញ្ញា​សិប្បនិម្មិត​នេះ ក្រសួង​ប្រៃសណីយ៍ នឹង​ដាក់​ចេញ​នៅ​ក្នុង​រយៈពេល​នៅ​ពាក់កណ្ដាល​ឆ្នាំ ២០២៥​ខាង​មុខ ។

ឯកឧត្តម​អគ្គលេខាធិការ ក៏​បាន​លើក​ឡើង​ដោយ​បញ្ជាក់​ថា ៖ នៅ​ក្នុង​ប្រទេស​កម្ពុជា ប្រព័ន្ធ​អេ​អាយ គឺ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ដំបូង​នៅឡើយ ហើយ​បើ​និយាយ​ពី​បញ្ហា​ប្រឈម​វិញ នៅ​កម្ពុជា ក៏​មិន​អាច​ទាន់​និយាយ​បាន​ឡើយ ហើយ​ពេល​នេះ ក្រសួង​ប្រៃសណីយ៍ ក៏​បាន​ធ្វើការ​ជាមួយ​និង​អង្គការ​យូ​នី​ស្កូ ដើម្បី​សិក្សា​អំពី​ថា តើ​បច្ចុប្បន្ន​នេះ កម្ពុជា​ស្ថិត​នៅ​ទីណា​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​អេ​អាយ ។

ឯកឧត្តម បាន​គូសបញ្ជាក់​បន្ថែម​ថា យើង​កំពុង​តែ​ធ្វើការ​សិក្សា​អំពី​ស្ថានភាព​បច្ចុប្បន្ន​របស់​អេ​អាយ នៅ​ក្នុង​ប្រទេស​ទាំងអស់ នៅ​ក្នុង​សកលលោក ដែល​បាន​ប្រើប្រាស់​នៅ​ក្នុង​ក្រប​ខណ្ឌ ឬ​វិធាន​នេះ​ដូច​ៗ​គ្នា ឬ​ស្តង់ដា​តែ​ម្តង​។ អ៊ីចឹង នៅ​ពេល​ដែល​យើង​ធ្វើការ​សិក្សា​អំពី​ស្ថានភាព​បច្ចុប្បន្ន​ហើយ យើង​នឹង​ដឹង​ថា នៅ​ទីណា ពេល​នោះ​យើង​នឹង​ត្រូវធ្វើ​បែប​ម៉េច​ទៀត ដើម្បី​ធ្វើការ​អភិវឌ្ឍន៍ អេ​អាយ ថែម​ទៀត ។

ជាមួយ​គ្នា​នេះ ឯកឧត្តម​អគ្គនាយក​បាន​បញ្ជាក់​ដែរ​ថា ប្រព័ន្ធ អេ​អាយ បាន​បែងចែក​ជា​៣​កម្រិត ។ ទី​មួយ​. ហៅ​ថា​កម្រិត​ទាប (​វា​គិត​ស្ថិត​នៅ​ក្នុង​កម្រិត​ទាប​) ទី​២. កម្រិត​ដូច​មនុស្ស (​សមត្ថភាព​របស់​វា​ដូច​ជា​មនុស្ស​)​។ វា​អាច​សិក្សា​នៅ​បរិស្ថាន​ជុំវិញ និង​បង្កើត​អ្វី ដែល​ថ្មី​ៗ ដែល​កម្រិត​នេះ វា​ស្ថិត​នៅ​ក្នុង​មាន​ភាព​ហានិភ័យ​ច្រើន​។ ទី​បី​. វា​មាន​សមត្ថភាព​លើស​ពី​មនុស្ស​យើង​។ ប៉ុន្តែ​ក្នុង​បរិបទ​បច្ចុប្បន្ន​នេះ ប្រព័ន្ធ​អេ​អាយ ស្ថិត​នៅ​ក្នុង​កម្រិត​ទាប តែ​ជិត​ដល់​ស្ថិត​ក្នុង​កម្រិត​ជិត​ដូច​មនុស្ស​ហើយ ។

ទាក់ទិន​ទៅ​នឹង​ការ​វិវឌ្ឍន៍ នៃ​អេ​អាយ​នេះ ឯកឧត្តម​បណ្ឌិត សំ​សិទ្ធ សេរី បាន​លើក​ឡើង​ដែរ​ថា សម្រាប់​ប្រព័ន្ធ អេ​អាយ អាច​នឹង​ស្ថិត​ក្នុង​កម្រិត​មនុស្ស នៅ​ក្នុង​ឆ្នាំ​២០២៣ ឬ ២០២៥​ខាង​មុខ​។ ដូច្នេះ​បច្ចុប្បន្ន​នេះ ស្ថិត​នៅ​ក្នុង​កម្រិត​ទាប ដែល​មិន​ទាន់​ស្ថិត​នៅ​មាន​ភាព​ហានិភ័យ​នៅឡើយ​នោះ​ទេ​។ ព្រោះថា អេ​អាយ កម្រិត​នេះ ស្ថិត​នៅ​ក្នុង​ការ​បណ្ដុះបណ្ដាល​នៅឡើយ ពោល​គឺ​មនុស្ស​គឺជា​អ្នក​បញ្ចូល​ទិន្នន័យ ឬ​អាច​និយាយ​ថា ជា​អ្នក​រៀបចំ​វា ។

ឯកឧត្តម បាន​ធ្វើការ​ពន្យល់​ថា សម្រាប់​មូលហេតុ ដែល​ក្រសួង​ប្រៃសណីយ៍ ទូរគមនាគមន៍ រៀបចំ​សិក្ខាសាលា​នេះ​ឡើង ដែល​ជា​ផ្នែក​មួយ​ក្នុង​ការ​សម្របសម្រួល​ជាមួយ​ក្នុង​ទាក់ទង​ជាមួយ​ស្ថាប័ន​ផ្សេង​ៗ ស្ថិត​នៅ​ក្នុង​កម្រិត​តំបន់​(​អាស៊ាន​)​។ ក្រសួង​បាន​ទទួល​ការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល ក្នុង​ការ​ធ្វើ​ការងារ​ទាក់ទង នឹង​ក្រប​ខណ្ឌ​ឌី​ជី​ថ​ល អាស៊ាន ដែល​ជា​កិច្ចប្រជុំ​កំពូល ស្ថិត​នៅ​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន ដែល​នៅ​ក្នុង​នោះ​ប្រទេស​ទាំង​១០ ដែល​ជា​សមាជិក​អាស៊ាន បាន​ធ្វើការ​ប្រជុំ​មួយ​ឆ្នាំ​ម្ដង ជាមួយនឹង​ការ​អាប់​ដេ​ត​លើ​វិស័យ​ឌី​ជី​ថ​ល នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​។ ការ​ពី​ឆ្នាំ​មុន កិច្ចប្រជុំ​កំពូល​អាស៊ាន ឌី​ជី​ថ​ល នេះ​ដែរ ក៏​បាន​អនុម័ត​លើ​មគ្គ​ទេស​អេ​អាយ និង​ក្រមសីលធម៌​អា​អាយ រួច​មក​ហើយ ។ ដោយឡែក​សម្រាប់​កិច្ចប្រជុំ​នៅ​ថ្ងៃនេះ គឺ​ក្នុង​គោលបំណង​ចង់​បង្ហាញ​សាធារណៈជន បានដឹង​ថា តើ​វិធាន​គោល​សំខាន់​ៗ​ណាខ្លះ ដែល​មាន​រំលេច​នៅ​ក្នុង​អភិបាលកិច្ច នៅ​ក្នុង​ក្រមសីលធម៌​អេ​អាយ ។

គួរ​បញ្ជាក់​ថា បញ្ញា​សិប្បនិម្មិត -Artificial Intelligence (AI) គឺ​សំដៅលើ​ជ្រុង​មួយ នៃ​វិទ្យាសាស្ត្រ​កុំព្យូទ័រ ដោយ​ផ្តោត​ទៅ​លើ​ការ​បង្កើត​សុស​វែ​រ កម្មវិធី ឬ​ឧបករណ៍ ឬ​ធ្វើការ​ជំនួស​មនុស្ស​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ