ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ័ព្ទ​ពុ.ល​ដ៏​ក្រាស់​គ្របដណ្តប់​ក្នុងក្រុងហូជីមិញ​​

4 អាទិត្យ មុន

​បរទេស ៖ កម្រិត​ខ្យល់ពុល​គ្របដណ្តប់​ទូ​ទាំង​ទីក្រុង​ហូ​ជី​មិ​ញ ធ្វើ​ឱ្យ​ទីក្រុង​នេះ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៧ក្នុង​ចំណោម​ទីក្រុង​ធំ​ៗ​ដែល​មាន​ខ្យល់​ទាំង​១២០​ទូ​ទាំង​ពិភពលោក ខណៈ​ដែល​ទីក្រុង​ហាណូយជាប់​ចំណាត់ថ្នាក់​១៧ ។ សារព័ត៌មាន Vietnam Net បាន​ចុះ​ផ្សាយ​ថា…

​បរទេស ៖ កម្រិត​ខ្យល់ពុល​គ្របដណ្តប់​ទូ​ទាំង​ទីក្រុង​ហូ​ជី​មិ​ញ ធ្វើ​ឱ្យ​ទីក្រុង​នេះ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៧ក្នុង​ចំណោម​ទីក្រុង​ធំ​ៗ​ដែល​មាន​ខ្យល់​ទាំង​១២០​ទូ​ទាំង​ពិភពលោក ខណៈ​ដែល​ទីក្រុង​ហាណូយជាប់​ចំណាត់ថ្នាក់​១៧ ។

សារព័ត៌មាន Vietnam Net បាន​ចុះ​ផ្សាយ​ថា កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៤ ទីក្រុង​ហូ​ជី​មិ​ញ​ទាំងមូល ត្រូវ​បាន​គ្របដណ្តប់​ជាមួយនឹង​អ័ព្ទ​យ៉ាង​ក្រាស​ខ្មឹ​ក ដែល​ពោរពេញ​ទៅ​ដោយ​កំហាប់​ភាគល្អិត PM 2.5 ឈាន​ដល់​កម្រិត​ព្រមាន​ចំពោះ​សុខភាព សម្រាប់​ប្រជាជន​វៀតណាម​រាប់​លាន​នាក់ ដែល​កំពុង​រស់នៅ​ក្នុង​រដ្ឋធានី​ដ៏​ធំ​របស់​ប្រទេស​វៀតណាម​មួយ​នេះ ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ភាព​អាប់អួរ​នៃ​ខ្យល់ពុល​នៅ​ក្នុង​បរិយាកាស បាន​អូស​បន្លាយ​ចាប់​តាំង​តែ​ពី​ព្រឹក​ព្រលឹម​មក​ម្ល៉េះ ហើយ​រហូត​មក​ដល់​ពេល​រសៀល តំបន់​ជា​ច្រើន​នៃ​ទីក្រុង​ហូ​ជី​មិ​ញ​នៅ​តែ​ត្រូវ​បាន​គ្របដណ្តប់​ដោយ​ផ្សែង​អ​ព្ទ័​ដ៏​ក្រាស​ពាសពេញ​អាកាស ក្នុង​នោះ​អគារ​ខ្ពស់​ៗ ត្រូវ​បាន​បិទ​បាំង ដោយ​មិន​អាច​មើលឃើញ​ពី​ចម្ងាយ​នោះ​ទេ ជា​ពិសេស​អ័ព្ទ​ក្រាស​នៅ​តាម​បណ្តោយ​ទន្លេ និង​ផ្លូវទឹក​នានា​។

ចំពោះ​មូលហេតុ​ដែល​បង្ក​ឱ្យ​បាតុភូត​នា​ថ្ងៃនេះ ត្រូវ​បាន​អ្នកស្រី Le Thi Xuan Lan អ្នកជំនាញ​នៃ​នាយកដ្ឋាន​ឧតុនិយម​នៃ​ស្ថានីយ​ជល​សាស្ត្រ​បាន​ពន្យល់​ថា ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​យប់​ម្សិលមិញ ដែល​ជំរុញ​ឱ្យ​កំ​ដៅ​ភាយ​ចេញពី​ដី រួម​ទាំង​សំណើម​ឆ្អែត ហើយ​ខ្យល់​ក៏​ខ្សោយ ក៏​បង្កើត​ឱ្យ​មាន​បាតុភូត​អ័ព្ទ​ក្រាស់​យ៉ាង​ដូច្នេះ​។ ស្របគ្នា​នេះ អ្វី​ដែល​បន្សល់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​យប់មិញ​នោះ ក្រៅ​ពីលើ​មេឃ​ពោរពេញ​ដោយ​អ័ព្ទនៅ​លើ​ដី តាម​ដង​វិ​ថី​តូច​ធំ​ក្នុង​បណ្តា​សង្កាត់​នៅ​ច្រើន​នៅ​តែម​ទឹក​ជន់​លិច​​ដោយ​ជំនន់​ទឹកភ្លៀង​។

ដោយ​យោង​លើ​កម្មវិធី IQ Air ដែល​បំពាក់​ឧបករណ៍​តាមដាន​ទិន្នន័យ​បំពុល​ខ្យល់​នៅ​តាម​ទីក្រុង​ធំ​តូច​ទូ​ទាំង​ពិភពលោក​ជាង៥០​ម៉ឺន​ទីតាំងបាន​បង្ហាញ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ​តុលា ឆ្នាំ​២០២៤ កម្រិត​បំពុល​ខ្យល់​នៅ​ទីក្រុង​ហូ​ជី​មិញជា​ប់​ចំណាត់ថ្នាក់​លេខ​៧​ក្នុង​ចំណោម​ទីក្រុង​ធំ​ៗ​១២០​ក្នុង​ពិភព​លោក ខណៈ​ទីក្រុង​​ហាណូយ​ដែល​រដ្ឋធានី​ដ៏​ធំ​មួយទៀត​របស់​វៀតណាមបាន​ជាប់​ចំណាត់ថ្នាក់១៧ លើ​១២០ ​។

ស្របគ្នា​នឹង​ចំណាត់ថ្នាក់​នៃ​កម្រិត​បំពុល​ខ្យល់​ដ៏​ធ្ងន់ធ្ងរ​បែប​នេះ ជំរុញ​ឱ្យ​អ្នកជំនាញ​ផ្នែក​សុខាភិបាល​ព្រ​មាន​​ទៅ​ដល់​ក្រុម​មនុស្ស​ដែល​ងាយ​នឹង​កើត​ជំងឺ​ផ្លូវដង្ហើម ដោយ​ជំរុញ​ឱ្យ​ពួក​គេ​ពាក់​ម៉ាស់​ការពារ ឬ​ស្នាក់​នៅ​ក្នុងផ្ទះ​បើ​មិន​ចាំបាច់​ត្រូវ​ចេញ​ទៅ​ក្រៅ​។ វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​ជំងឺ​ផ្លូវដង្ហើម បាន​អះអាង​ថា ការ​កើនឡើង​យ៉ាង​គំហុក​នៃ​កម្រិត PM2.5 នៅ​ក្នុង​បរិយាកាស អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព ជា​ពិសេស​ចំពោះ​អ្នកជំងឺ​ផ្លូវដង្ហើម មនុស្ស​ចាស់ និង​កុមារ​តូច​ៗ ហើយ​ប្រសិនបើ​ពួក​គេ ដកដង្ហើម​ស្រូប​យក​ខ្យល់ពុល​ទាំងនោះ ក្នុង​រយៈពេល​យូ វា​នឹង​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​សួត​។

ឪពុក​ម្តាយ​គ្រប់​រូប ត្រូវ​បាណ​ណែនាំ​ឱ្យ​បង្កើន​ការ​ការពារ​កូន​របស់​ពួក​គេ​ពី​ផល​ប៉ះពាល់​ដែល​បំផ្លាញ​សុខភាព​នៃ​ការ​បំពុល​ខ្យល់ ខណៈ​ដែលភាគល្អិត PM2.5 ដែល​ស្រូប​ចូល​តាម​ខ្យល់​ដកដង្ហើម​អាច​ជ្រៀត​យ៉ាង​ជ្រៅ​ទៅ​ដល់​ក្នុង​សួត បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ដូច​ជា​ជំងឺ​បេះដូង និង​ជំងឺហឺត​។

គួរ​កត់​សម្គាល់ថា ប្រទេស​វៀតណាម ដាក់​កម្រិត​សុវត្ថិភាព PM2.5 នៅ​កម្រិត​ក្រោម ៥៣​មីក្រូ​ក្រាម​ក្នុង​មួយ​ម៉ែត្រគូប​ខ្យល់ (µg/m3) នៃ​ខ្យល់​ក្នុង​រយៈពេល ២៤​ម៉ោង​។ ទោះជា​យ៉ាងណា​ក៏​ដោយ អង្គការ​សុខភាព​ពិភពលោក​បាន​ណែនាំ​ថា ការ​ប៉ះពាល់​ជា​មធ្យម​រយៈពេល 24 ម៉ោង​មិន​គួរ​លើស​ពី ១៥ មីក្រូ​ក្រាម​ក្នុង​មួយ​ម៉ែត្រគូប​ខ្យល់​ឡើយ​។

ប៉ុន្តែ​ប​ច្ចុ​បច្ចុប្បន្ន នៅ​ក្នុង​វៀតណាម ជា​ពិសេស​ទីក្រុង​ហូ​ជី​មី​ញ ទីក្រុង​ហាណូយ និង​ទីក្រុង​ធំ​ៗ​ជា​ច្រើន​ត្រូវ​បាន​វាស់​ឃើញ​ថា កំហាប់ PM2.5 បាន​ហក់​ឡើង​ដល់​ទៅ​ជិត 80​មីក្រូ​ក្រាម​ក្នុង​មួយ​ម៉ែត្រគូប​ឯណោះ​​ ។

កែសម្រួលដោយ