ខេត្តតាកែវ ៖ ថ្មីៗនេះរដ្ឋបាលស្រុកអង្គបុរីបានចេញលិខិតបំភ្លឺថាមន្ត្រីអាជ្ញាធរស្រុកអង្គរបុរី មិនបានពាក់ពន្ធ័នឹងករណីយកលុយទូកដឹកស្រូវក្នុង១ទូក៦០ម៉ឺនរៀលនោះទេ តែការលើកឡើងរបស់រដ្ឋបាលស្រុកផ្ទុយពីលោកហ៊ីម ម៉ាឡាយ៉ា ប្រធានច្រកទ្វេភាគីបាក់ដៃថា លោកពិតជាបានទទួលលុយមែន តែជាលុយថ្លៃបាយជាមនោសញ្ចេតនា មិនបានគៀបសង្កត់នោះទេ។ សូមរំលឹកថា ពាងប្រហុកបែ.កខ្ចាយ ស្អុ.យពេញច្រកទ្វារបា.ក់ដៃ រឿង១ទូកដឹកស្រូវ៦០ម៉ឺនរៀលក៏ជាប់ពាក់ពន្ធ័ជាមួយអធិការស្រុកអង្គរបុរីផងដែរ
គួរំលឹកថា៖ ក្រោយបែកធ្លាយរឿងពុករលួយដល់ឆ្អឹងករណីក្រុមឈ្មួញវៀតណាមចូលទិញស្រូវ ពលរដ្ឋខ្មែរបង់លុយ៦០ម៉ឺនរៀលក្នុងមួយទូក ទើបឱ្យចូលមកដឹក ស្រាប់តែធ្លាយថាលោកនូន បិន អធិការស្រុកអង្គរបុរីក៏មានចំណែកផងដែរ។
ប្រភពព័ត៌មានច្បាស់ការណ៍បានបញ្ជាក់ថា រឿងពុករលួយខាងលើមិនមែនជាប់ពាក់ពន្ធ័តែមន្រ្តីគយប្រធានច្រក និងមេទាហានប្រចាំច្រកទ្វេភាគីបាក់ដៃនោះទេ ក្នុងនោះក៏មានលោកអធិការស្រុកអង្គរបុរីថែមមួយទៀត ទង្វើទាំងនេះហើយបានជាស្រូវពលរដ្ឋខ្មែរធ្លាក់ថ្លៃដោយមិនដឹងមូលហេតុ ហើយថ្នាក់ដឹកនាំកំពូលៗទំនងជាមិនបានដឹងរឿងទាំងនេះទេ មើលទៅ។
មហាជនលើកឡើងថា ក្រោយពីលោកសម ម៉ាឡាយ៉ា ប្រធានច្រកទ្វារទ្វេភាគីបាក់ដៃសារភាពថាពិតជាមានការយកលុយដូចការលើកឡើងមែន ចាំមើលលោកវី សំណាង អភិបាលខេត្តតាកែវថ្មីនិងមានចំណាត់ការបែបណាជុំវិញករណីនេះ។
គួរំលឹកថា៖ អាជ្ញាស្រុកអង្គរបុរីកំពុងជាន់កឈ្មួញយួនចូលមកទិញស្រូវ តែលៀនអណ្តាតរាស្រ្តខ្មែរ បែកធ្លាយរឿងប្រព្រឹត្តអំពើពុករលួយជាប្រពន្ធ័រឿងរ៉ាវស្រូវរបស់រាស្រ្តខ្មែរដែលដឹកយកទៅលក់នៅកំពង់ផែប្រឡាយ១២ ឃុំគោគធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ ដែលគេស្គាល់ថាជាជំងឺមហារីកទៅហើយទោះជាដូរអភិបាលខេត្តពី១ទៅ១ក៏ដោយកីគ្មានថ្នាំព្យាបាលជំងឺនេះបានដែរ។ ព្រោះច្រកទ្វារនេះជាកន្លែងខ្លាញ់យូរហើយ ។
បើយោងតាមលោកសុទ្ធ វុធ តាំងខ្លូនជាក្មួយឯកឧត្តមម្នាក់ជាអ្នកមើលការខុសត្រូវនៅកំពង់ផែខាងលើបានប្រាប់អោយកោះសន្តិភាពដឹងថារាល់ទូកឈ្មួញជនជាតិវៀតណាមចូលមកទិញស្រូវពលរដ្ឋខ្មែរគឺត្រូវតែបង់លុយមកអោយលោកក្នុង១ទូកត្រូវបង់លុយ៦០ម៉ឺនរៀល បើទូកឈ្មួញណាមិនបង់តាមកាកំណត់របស់លោកទេ គឺមានក្រុមរបស់លោកឃាត់មិនអោយកម្មករលើកស្រូវដាក់លើទូកនោះជាដាច់ខាត។
លោកសុទ្ធ វុធ តាំងខ្លូនជាក្មួយឯកឧត្តមដែលមិនហ៊ានបញ្ជេញឈ្មោះថាឯកឧត្តមណានោះមានឈ្មោះអីបានអោយកោះសន្តិភាពដឹងទៀតថា មូលហេតុដែលលោកប្រមូលលុយទូកក្នុង១ទូក៦០ម៉ឺនរៀល គឺលោកយកទៅចាត់ចែងអោយថ្លៃបាយថ្លៃទឹកក្រុមអាជ្ញាធរពាក់ពន្ធ័ ដូចជាលោកម៉ែន ស៊ីថា ប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វារទ្វេភាគីបាក់ដៃ លោកសម ម៉ាឡាយ៉ា ប្រធានច្រកទ្វាបាក់ដៃ មេទាហ៊ាការពារព្រំដែនបាក់ដៃនិងមន្រ្តីពាក់ពន្ធ័មួយចំនួនទៀត។
ចំណែកឈ្មួញវៀតណាមបានបង្ហើបអោយកោះសន្តិភាពដឹងថាពួកគេមិនខ្វល់រឿងគេយកលុយពីពួកគាត់ទេ ចង់យកច្រើនបែបណាក៏យកទៅ ពួកគាត់នៅតែចូលមកទិញដោយគ្រាន់តែទម្លាក់ថ្លៃស្រូវពលរដ្ឋខ្មែរជាការស្រេច។
ជុំវិញករណីខាងលើកលោកញឹប ស្រ៊នប្រធាមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តតាកែវបានអោយកោះសន្តិភាពដឹងថាលោកមិនបានដឹងរឿងនឹងទេហើយលោកក៏មិនមានភារកិច្ចអីទៅគ្រប់គ្រងបញ្ហានិងនោះដែរលោកគិតតែការងារខាងផលិតផ្នែកកសិកម្មតែប៉ុណ្ណោះ ។
ចំណែកលោកសម ម៉ាឡាយ៉ា ប្រធានច្រកទ្វេភាគីបាក់ដៃបានអោយដឹងថាពិតជាមានការយកលុយដូចករណីខាងលើពិតមែន តែជាមនោសញ្ចេតនាថ្លៃបាយថ្លៃទឹកនោះទេ មិនមែជាការគៀបសង្កត់ឡើយ ហើយកាយកលុយរបៀបនេះវាជាទម្លាប់រាប់សិបឆ្នាំមកហើយ ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ