ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆេះ​បន្ទប់​ដាក់​សម្ភារ១កន្លែង រង​ការ​ខូចខាត​អស់​ស្ទើ​រទាំងស្រុង​​

11 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​អគ្គិភ័យ​បាន​ឆាបឆេះ​បន្ទប់​ដាក់​សម្ភារៈ​ដែល​រង​ការ​ខូចខាត​អស់​ស្ទើ​រទាំង​ស្រុង​ ហើយមូលហេតុអាច​បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អគ្គិស​នី​រយៈពេល​ជិត​ម៉ោង​ទើប​រលត់វិញ ​កើតឡើង​​កាលពី​យប់​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២៤​ ស្ថិតនៅ​ចំណុច​អេ​ផ្លាស់​ ​ក្នុង​ភូមិ​ក្បាលស្ពាន​ពីរ សង្កាត់​អូរ​ជ្រៅ…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​អគ្គិភ័យ​បាន​ឆាបឆេះ​បន្ទប់​ដាក់​សម្ភារៈ​ដែល​រង​ការ​ខូចខាត​អស់​ស្ទើ​រទាំង​ស្រុង​ ហើយមូលហេតុអាច​បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អគ្គិស​នី​រយៈពេល​ជិត​ម៉ោង​ទើប​រលត់វិញ ​កើតឡើង​​កាលពី​យប់​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២៤​ ស្ថិតនៅ​ចំណុច​អេ​ផ្លាស់​ ​ក្នុង​ភូមិ​ក្បាលស្ពាន​ពីរ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត​។

កម្លាំង​នគរបាល​បង្កា​រ និង​ពន្លត់អគ្គិភ័យ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​ នៅ​ពេល​អគ្គិ​ភ័យ​ឆាបឆេះ​បាន​ប្រើប្រាស់​រថយន្ត​អន្តរាគមន៍​ពន្លត់​ចំនួន​៣​គ្រឿង​ មាន​រថយន្ត​ពន្លត់អគ្គិភ័យ​អធិការដ្ឋាន
​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​១​គ្រឿង ​និង​រថយន្ត​ពន្លត់អគ្គិភ័យ​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែ​ត​១​គ្រឿង​ និង​រថយន្ត​ពន្លត់អគ្គីភ័យ​ក្រុម​សង្គ្រោះ​១​គ្រឿង ​ដែល​មាន​កម្លាំង​នគរបាល កងរាជអាវុធហត្ថ យោធា​វិញតំបន់​ប្រតិបត្តិការ​សឹង​រង​ក្រុង​ប៉ោយ​ប៉ែ​ត ​រួម​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​បំពង់​ពន្លត់អគ្គីភ័យ​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​រយៈពេល​ជិត​ក​ន្លៈ​ម៉ោង​។

កម្លាំង​នគរបាល​បាន​បញ្ជាក់​ថា​ ​អគ្គិភ័យ​ដែល​ឆាបឆេះ​អាច​បង្ក​ដោយ​ឆ្លង​ចរន្ត​អគ្គិស​នី​ទើប​បណ្តាល​ឆាបឆេះ​បន្ទប់ដាក់​សម្ភារអនឡាញដែល​ទុក​ចោល ​ដែល​បណ្តាល​ខូចខាត​អស់​ស្ទើ​រទាំងស្រុង ​តែមិន​បណ្តាល​ឱ្យឆេះ​រាលទៅដល់​បន្ទប់​​​អ្នក​ជិតខាង​ទេ ព្រោះ​បន្ទប់​​ដាក់​សម្ភារនៅ​ក្រោម​អគារ​ជួលសម្រាប់​បុគ្គលិក​ធ្វើការ​ស្នាក់​នៅ​ តែ​សំណាង​ជួយ​អន្តរាគមន៍​ទាន់​ពេល​​​។

កម្លាំង​នគរបាល​បង្កា​រនិង​ពន្លត់អគ្គិភ័យ​បាន​បញ្ជាក់​ថា​ ​អគិ្គ​​ភ័យ​ដែល​ឆាបឆេះ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គិភ័យ​ចំនួន​៣​គ្រឿង ​និង​កម្លាំង​អន្តរាគមន៍​រួម​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ក្បែ​របាន​ជួយ​បាញ់​ពន្លត់​ទាំង​រថយន្ត​ពន្លត់ និង​ប្រើប្រាស់​បាញ់​បំពង់​ពន្លត់ ​ទើប​គ្រប់​គ្រង​ស្ថាន​ការណ៍ ​និង​រលត់​ទាំងស្រុង​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ