ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចិន​ថ្លែង​ថា​ខ្លួន​ត្រៀម​ប្រើ​កម្លាំងយោ​ធា​បើ​តៃ​វ៉ាន់​ហ៊ាន​ប្រកាស​ឯក​រាជ្យ

19 ម៉ោង មុន

ទី​ក្រុង​ប៉េកាំង៖ រដ្ឋាភិបាល​ចិន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា​ខ្លួន​គ្មាន​ដែល​រួញ​រា​ម្ដង​ណា​ឡើយ​ក្នុង​ការ​ប្រើ​ប្រាស់​កម្លាំង​យោធា​ដើម្បី​យក​កោះ​តៃវ៉ាន់​មក​គ្រប់​គ្រង​។ ការ​ថ្លែង​ដូច្នេះ​ធ្វើ​ឡើង​១​ថ្ងៃ​បន្ទាប់​ពី​កង​ទ័ព​ចិន​ទើប​តែ​បិទ​បញ្ចប់​ការ​ធ្វើ​សមយុទ្ធ​យោធា​ជើង​ទឹក​ និង​ជើង​អាកាស​ដោយ​ប្រើ​ប្រាស់​យន្ត​ហោះ​ចម្បាំង​ជាង​មួយ​គ្រឿង​ នាវា​ដឹក​យន្ត​ហោះ​​ និង​គ្រឿង​សព្វា​វុធ​ទំនើប​ៗ​ជា​ច្រើន​ទៀត​។ ប្រទេស​ចិន​​ប្រកាស​ថា​​​សមយុទ្ធយោធា​លើក​នេះ​ទុក​ជា​ការ​ព្រមាន​ចំពោះ​​​អ្នក​ដែល​ចិន​ចាត់​ទុក​ថា​ជា​ក្រុម​បំបែក​ខ្លួន​ផ្ដាច់​ទឹក​ដី​។ ប្រទេស​ចិន​ចាត់​ទុក​តៃវ៉ាន់​ជា​ទឹក​ដី​របស់​ខ្លួន​។ ថ្មី​ៗ​នេះ ប្រទេស​ចិន​ក៏​បញ្ជូន​យន្ត​ហោះ​ចម្បាំង…

ទី​ក្រុង​ប៉េកាំង៖ រដ្ឋាភិបាល​ចិន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា​ខ្លួន​គ្មាន​ដែល​រួញ​រា​ម្ដង​ណា​ឡើយ​ក្នុង​ការ​ប្រើ​ប្រាស់​កម្លាំង​យោធា​ដើម្បី​យក​កោះ​តៃវ៉ាន់​មក​គ្រប់​គ្រង​។ ការ​ថ្លែង​ដូច្នេះ​ធ្វើ​ឡើង​១​ថ្ងៃ​បន្ទាប់​ពី​កង​ទ័ព​ចិន​ទើប​តែ​បិទ​បញ្ចប់​ការ​ធ្វើ​សមយុទ្ធ​យោធា​ជើង​ទឹក​ និង​ជើង​អាកាស​ដោយ​ប្រើ​ប្រាស់​យន្ត​ហោះ​ចម្បាំង​ជាង​មួយ​គ្រឿង​ នាវា​ដឹក​យន្ត​ហោះ​​ និង​គ្រឿង​សព្វា​វុធ​ទំនើប​ៗ​ជា​ច្រើន​ទៀត​។

ប្រទេស​ចិន​​ប្រកាស​ថា​​​សមយុទ្ធយោធា​លើក​នេះ​ទុក​ជា​ការ​ព្រមាន​ចំពោះ​​​អ្នក​ដែល​ចិន​ចាត់​ទុក​ថា​ជា​ក្រុម​បំបែក​ខ្លួន​ផ្ដាច់​ទឹក​ដី​។ ប្រទេស​ចិន​ចាត់​ទុក​តៃវ៉ាន់​ជា​ទឹក​ដី​របស់​ខ្លួន​។ ថ្មី​ៗ​នេះ ប្រទេស​ចិន​ក៏​បញ្ជូន​យន្ត​ហោះ​ចម្បាំង យន្ត​ហោះ​ដ្រូន នាវា​ចម្បាំង និង​នាវា​ល្បាត​ជា​ច្រើន​គ្រឿង​ដើម្បី​ហ៊ុម​ព័ទ្ធ​កោះ​តៃវ៉ាន់​ជា​លើក​ទី​បួន​នៅ​ក្នុ​ងរយៈ​ពេល​ជាង​២​ឆ្នាំ​ចុង​ក្រោយ​នេះ​។

ប្រទេស​អាមេរិក​ថ្លែង​ថា​​​សមយុទ្ធ​យោធា​​នេះ​​ជា​រឿង​ដែល​ចាំ​បាច់​​ និង​​ជា​ទង្វើ​​​បង្ក​​ហេតុ​​។ ដូច្នេះ អាមេរិកសូម​​អំពាវ​នាវ​យ៉ាង​ទទូច​ឱ្យ​រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង​ខិត​ខំ​អត់​ធ្មត់​​ជា​អតិ​បរមា​​នៅ​ក្នុង​រឿង​នេះ​។ ប្រទេស​ចិន​ប្រកាស​បិទ​បញ្ចប់​ការ​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់​ទ្រាយ​ធំ​នេះ​ត្រឹម​ម៉ោង​៦​ក្បាល​ព្រលប់​ថ្ងៃ​ចន្ទ​។ ពោល​គឺ​បន្ទាប់​ពួក​គេ​ចាប់​ផ្ដើម​ធ្វើ​សមយុទ្ធ​រយៈ​ពេល​១៣​ម៉ោង​។​

អ្នក​នាំ​ពាក្យ​ក្រសួង​កា​រពារ​ជាតិ​ចិន ​លោក​អ៊ូឈាន (Wu Qian) ថ្លែង​ថា​​យើ​ងខិត​ខំ​ប្រឹង​ប្រែងដោយ​ចិត្ត​ស្មោះ​ស សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ​​នឹង​​​បង្រួប​បង្រួម​ជាតិ​​ដោយ​សន្តិ​វិធី​។ ប៉ុន្តែ​យើង​​ក៏​​មិន​បោះ​បង់​ចោល​ការ​ប្រើ​ប្រាស់​កម្លាំង​ទេ​ ហើយ​មិន​អនុ​ញ្ញាត​ឱ្យ​តៃវ៉ាន់​ប្រកាស​ឯក​រាជ្យ​ជា​ដាច់​ខាត​។ សមយុទ្ធ​យោធា​លើក​នេះ​អនុ​វត្ត​វិធី​រៀប​ក្បួន​ទ័ព​ស្មើ​ដៃ​គ្នា​នៅ​ក្នុង​ពេល​តែ​មួយ​។​​

​ប្រធានា​ធិបតី​តៃវ៉ាន់​ លោក​ឡៃ​ឈីង​តេ​ ហ៊ាន​និយាយ​​ដោយ​ឥត​កោត​​ខ្លាច​​នៅ​ក្នុង​ការ​​ការ​ពារ​ទឹក​ដី​របស់​ខ្លួន​។ អីចឹង​ហើយ​បាន​ជា​រដ្ឋាភិបាល​ចិន​មាន​ចិត្ត​ខឹង​សម្បារ​នឹង​មេ​ដឹក​នាំ​រូប​នេះ​យ៉ាង​ខ្លាំង​។ ចិន​ចាត់​ទុក​ថា​គាត់​ជា​អ្នក​បំបែក​ទឹក​ដី​។ ​កាល​ពី​ថ្ងៃ​ចន្ទ លោក​ឡៃ​ឈីង​តេ​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ជា​ថ្មី​ថា​នឹង​ខិត​ខំ​​ការ​ពារ​កោះ​តៃវ៉ាន់​ និង​សន្តិ​សុខ​ជាតិ​របស់​​កោះ​​នេះ​។ ក្រសួង​ការ​ពារ​ជាតិ​តៃវ៉ាន់​បាន​ដាក់​ពង្រាយ​ទាហាន​ជា​ច្រើន​កង​ពល​ធំ​ដើម្បី​ត្រៀម​ការ​ពារ​ខ្លួន​នៅ​អំឡុង​ពេល​ធ្វើ​សមយុទ្ធ​យោធា​នេះ​។​​

តៃវ៉ាន់​ចាប់​បាន​រូប​ភាព​យន្ត​ហោះ​ចម្បាំង​របស់​ប្រទេស​ចិន​ចំនួន​​១២៥គ្រឿង​ និង​នាវា​ចម្បាំង​៧​គ្រឿង​។ យន្ត​ហោះ​ចម្បាំង និង​ដ្រូន​​របស់​ចិន​ហោះ​សំកាំង​នៅ​លើ​អាកាស​​ចាប់​ពីពេល​​ព្រឹក​​រហូត​ដល់​ពេល​​ល្ងាច​។ ​ដូច្នេះ ប្រជុំកោះ​តូច​ៗ​ដែល​ស្ថិត​នៅ​ក្បែរ​កោះ​តៃវ៉ាន់​​​​ក៏​ត្រូវ​តែ​​ប្រុង​ជើង​ជ្រួល​ជាប់​ជា​ប្រចាំ​ផង​ដែរ​​​។ សមយុទ្ធ​យោធា​លើក​នេះ​ធ្វើ​ឡើង​នៅ​ភាគ​ខាង​ជើង ខាង​ត្បូង និង​ខាង​កើត​កោះ​តៃវ៉ាន់។ ដូច្នេះ​ហាក់​ដូច​ជា​ព័ទ្ធ​ជុំ​​វិញ​កោះ​តៃវ៉ាន់​ដើម្បី​កុំ​ឱ្យ​ប្រទេស​ដទៃ​​ធ្វើ​អន្តរាគមន៍​​នៅ​​​ពេល​ផ្ទុះ​សង្គ្រាម​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ