រាជធានីភ្នំពេញ ៖ បុរសម្នាក់ បានរងរបួសធ្ងន់ ខណៈពេលដែលឡើងបេះផ្លែថ្កូវ មានកម្ពស់ប្រមាណជាង១០ម៉ែត្រ ហើយជាន់ចំមែកពុក បាក់ធ្លាក់មកក្រោម ។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង០៣រសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ស្ថិតក្នុងវត្តប្រជុំសាគរហៅវត្តថ្មីក្នុងភូមិទី១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលធ្លាក់ពីលើដើមស្កូវឈ្មោះ ចឺម ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរដើរបេះត្រកួន និងផ្លែឈើយកទៅលក់ ស្នាក់នៅពុំពិតប្រាកដ ។
តាមប្រជាពលរដ្ឋឲ្យដឹងថា ជនរងគ្រោះជារៀងរាល់ថ្ងៃ គាត់តែងតែដើរបេះផ្លែឈើ យកទៅលក់។ ហើយនៅមុនពេលកើតហេតុ គេឃើញបុរសរូបនោះ បានឡើងបេះផ្លែថ្កូវ នៅក្នុងវត្ត ដែលមានដើមធំ មែកសាខា មានកម្ពស់ប្រមាណជាង១០ម៉ែត្រ ដើម្បីយកទៅលក់។ ខណៈពេលនោះ ក៏បានជាន់ចំមែកពុកផុយ បានបាក់ធ្លាក់មកក្រោម បណ្ដាលអោយរបួសធ្ងន់ធ្ងរ បាក់ដៃខាងស្ដាំ ។
តាមព័ត៌មានឱ្យដឹងទៀតថា បន្ទាប់ពីគ្រោះថ្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរខាងរាយការណ៍ទៅសមត្ថកិច្ចទាក់ទងរថយន្តសាម៉ុយ បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ ៕
ចែករំលែកព័តមាននេះ