ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​អប់រំ​៖​ ករណីរ​រក​ឃើញកំហុស​ចំពោះ​ការ​កែ​វិញ្ញាសា​ប្រឡង​បាក់​ឌុ​ប​និង​មាន​ដាក់ទោស​ទណ្ឌ​ចំពោះ​អ្នក​កែ

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​ និង​កីឡា​ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ ក្នុង​ករណី​ដែល​រក​ឃើញ​កំហុស​ណាមួយ​របស់​ប្រធាន​មេ​ប្រយោគ​ ក្នុង​ការ​កែវ​វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​(​បាក់​ឌុ​ប​)​ នោះ​នឹង​មានការ​ដាក់ទោស​ទណ្ឌ ខណៈ​មិន​អនុញ្ញាត​ឲ្យ​លោកគ្រូ​អ្នកគ្រូ​លោកគ្រូ​ដែល​ជា​អ្នក​កែរ​យក​ទូរស័ព្ទ​ចូល​ពេល​កំពុងធ្វើការ​កែ​វិញ្ញាសា​នោះ​រហូត​ដល់​ម៉ោង​ចេញ​។ នា​ថ្ងៃ​ទី​១១…

រាជធានី​ភ្នំពេញ ៖ ​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​ និង​កីឡា​ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ ក្នុង​ករណី​ដែល​រក​ឃើញ​កំហុស​ណាមួយ​របស់​ប្រធាន​មេ​ប្រយោគ​ ក្នុង​ការ​កែវ​វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​(​បាក់​ឌុ​ប​)​ នោះ​នឹង​មានការ​ដាក់ទោស​ទណ្ឌ ខណៈ​មិន​អនុញ្ញាត​ឲ្យ​លោកគ្រូ​អ្នកគ្រូ​លោកគ្រូ​ដែល​ជា​អ្នក​កែរ​យក​ទូរស័ព្ទ​ចូល​ពេល​កំពុងធ្វើការ​កែ​វិញ្ញាសា​នោះ​រហូត​ដល់​ម៉ោង​ចេញ​។

នា​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២៤ នៅ​មណ្ឌល​កំណែ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ដឹកនាំ​កិច្ចប្រជុំ ស្ដី​ពី​ការ​ណែនាំ​បច្ចេកទេស​ដល់​ប្រធាន អនុប្រធាន​មណ្ឌល​កំណែ​សម្រាប់​ការ​ប្រឡង សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​៖ ០៨ តុលា ២០២៤ ដោយ​មានការ​ចូលរួម​ពី​សំណាក់ ឯកឧត្តម លោក​ជំទាវ ថ្នាក់ដឹកនាំ តំណាង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​មន្ត្រី​ពាក់ព័ន្ធ​ក្រោម​ឱវាទ ប្រធាន អនុប្រធាន​មណ្ឌល​កំណែ គណៈកម្មការ​អប្បមាទ​មណ្ឌល​កំណែ បុគ្គលិក​អប់រំ​នាយកដ្ឋាន​កិច្ចការ​ប្រឡង សរុប​ចំនួន​ប្រមាណ ១៦៨ រូប​។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា​កិច្ចការ​បេក្ខជន​នីមួយ​ៗ នឹង​ត្រូវ​កែ​ដោយ​អ្នក​កែ​ពីរ​នាក់​ដាច់ ខាត ដោយ​គោរព​តាម​អត្រាកំណែ​ដែល​គណៈមេប្រយោគ​បាន​សម្រេច ស្រប​តាម​យន្តការ និង​នីតិវិធី​កំណែ​ដាក់​ចេញ​ដោយ​ក្រសួង​។ ចំណែកឯ កិច្ចការ​បេក្ខជន​ពិការ​ភ្នែក ត្រូវធ្វើ​កំណែ​ពិសេស​ដោយ​គ្រូបង្រៀន​សិស្ស​ពិការ​ភ្នែក ទៅ​តាម​អត្រាកំណែ​ដោយឡែក​។

ក្នុង​គោលដៅ​ធានា​ឱ្យ​បាន​នូវ​សុក្រឹតភាព យុត្តិធម៌ តម្លាភាព ប្រសិទ្ធភាព និង​ទទួល​បាន​លទ្ធផល​ឆ្លើយ​តប​នឹង​គោលការណ៍ “​អ្នកចេះ​គឺ​ជាប់​” ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី បាន​ផ្ដល់​អនុសាសន៍​ដល់​ក្រុមការងារ ឱ្យ​បន្ថែម​ការ​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន​លើ​របៀបរៀបរយ​នៃ​កា​រៀបចំ​សន្លឹក​កិច្ចការ​ប្រឡង​របស់​បេក្ខជន ដោយ​ត្រូវ​រៀប​តាម​លំដាប់លំដោយ រួច​កិប​ឱ្យ​ជាប់ ចុះ​អក្សរ​សម្ងាត់ និង​លេខ​រៀង​បន្ត​ឱ្យ​បាន​ត្រឹមតែ មុន​កាត់​ក្បាល​សន្លឹក​កិច្ចការ​យក​ទៅ​កែ ពង្រឹង​យន្តការ​ផ្ទៀត​ផ្ទាត់​លទ្ធផល​កំណែ និង​មានការ​ដាក់ទោស​ទណ្ឌ​ប្រសិនបើ​រក​ឃើញ​កំហុស​ក្នុង​ការ​អនុវត្ត​ការងារ​។

ព្រមទាំង​បាន​គូសបញ្ជាក់​ថា មិន​អនុញ្ញាត​ឱ្យ​បញ្ចប់​ការ​កែ​មុន​ពេល​កំណត់ និង​មិន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ទូរស័ព្ទ​ក្នុង និង​ក្រៅ​បន្ទប់​មណ្ឌល​កំណែ​រហូត​ដល់​ម៉ោង​ចេញ​ទៅ​ផ្ទះ ដើម្បី​បង្ការ​ការ​ថត​បង្ហោះ និង​ការ​ប្រើប្រាស់​ទូរស័ព្ទ​រំខាន​ដល់​ដំណើរការ​កំណែ​។

ជា​ថ្មី​ម្ដងទៀត ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី បាន​កោតសរសើរ និង​ថ្លែងអំណរ គុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជា​ពិសេស​ក្រុមការងារ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​បាន​ផ្តល់​នូវ​កិច្ចសហការ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់​តាំងពី​ចាប់ផ្តើម​ការ​ប្រឡង​រហូត​មក​ដល់​ពេល​នេះ និង​សូម​ជំរុញ​លើកទឹកចិត្ត​ឱ្យ​ក្រុមការងារ​បច្ចេកទេស​បន្ត​ខិតខំ​ប្រឹងប្រែង​សហការ​ចែករំលែក​បទ​ពិសោធ​គ្នា ដើម្បី​ជំរុញ​ឱ្យ​ដំណើរការ​កំណែ​ប្រព្រឹត្តិ​ទៅ​ប្រកបដោយ​ភាព​រលូន និង​ជោគជ័យ ដោយ​បាន​រំលេច​ថា ឆ្នាំ​នេះ​ក្រសួង​នឹង​ផ្ដល់​ពានរង្វាន់​មណ្ឌល​កំណែ​គំរូ សម្រាប់​លេខ​១ លេខ​២ និង លេខ​៣​។

សូម​ជម្រាប​ថា​ដំណើរការ​កំណែ​សន្លឹក​កិច្ចការ​ប្រឡង​នេះ ក្រសួង​អប់រំ​បាន​កំណត់​យក វិទ្យាល័យ​ចំនួន​១០ នៅ​រាជធានី​ភ្នំពេញ​ធ្វើ​ជា​មណ្ឌល​កំណែ​ដោយ មួយ​មណ្ឌល​កំណែ​កែ​មួយ​មុខ​វិជ្ជា ក្នុង​នោះ​រួម​មាន ៖ ១). មណ្ឌល​កំណែ ៖ វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ (​មុខ​វិជ្ជា អក្សរសាស្ត្រ​ខ្មែរ​)
២).​មណ្ឌល​កំណែ ៖ វិទ្យាល័យ​បាក់​ទូក (​មុខ​វិជ្ជា គណិត​វិទ្យា​)
៤). មណ្ឌល​កំណែ ៖ វិទ្យាល័យ ហ៊ុន សែន ប៊ុ​ន​រ៉ា​នី វត្ត​ភ្នំ (​មុខ​វិជ្ជា ប្រវត្តិវិទ្យា​)
៤). មណ្ឌល​កំណែ ៖ វិទ្យាល័យ ជា ស៊ី​ម សន្ធរ​ម៉ុ​ក (​មុខ​វិជ្ជា ភាសាបរទេស​)
៥). មណ្ឌល​កំណែ ៖ វិទ្យាល័យ ព្រះ​យុគន្ធរ (​មុខ​វិជ្ជា ភូមិវិទ្យា​)
៦). មណ្ឌល​កំណែ ៖ បឋម​សិក្សា សន្ធរ​ម៉ុ​ក (​មុខ​វិជ្ជា សីលធម៌ ពលរដ្ឋ​វិជ្ជា​)
៧). មណ្ឌល​កំណែ ៖ វិទ្យាល័យ ទួល​ទំពូង (​មុខ​វិជ្ជា ផែនដី និង​បរិស្ថានវិទ្យា​)
៨). មណ្ឌល​កំណែ ៖ អនុ​វិទ្យាល័យ ចតុមុខ (​មុខ​វិជ្ជា រូបវិទ្យា​)
៩). មណ្ឌល​កំណែ ៖ វិទ្យាល័យ ជា ស៊ី​ម បឹង​កេងកង (​មុខ​វិជ្ជា គីមីវិទ្យា​)
១០). មណ្ឌល​កំណែ ៖ វិទ្យាល័យ បឹង​ត្របែក (​មុខ​វិជ្ជា ជីវវិទ្យា​)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ