ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះជួលផ្តើមស្នេហ៍ ! យុវជនសង្ហារៀបការជាមួយម្ចាស់ផ្ទះដែលមាន វ័យស្របាលម៉ែរបស់ខ្លួន

2 ខែ មុន

ចិន ៖ យុវជន​ដ៏​ស្រស់​សង្ហា​ជនជាតិ​ចិន​មួយ​រូប​ត្រូវ​បាន​គេ​ចាត់​ទុក​ថា បង្ក​ព្យុះ​ភ្លៀង​ធ្វើ​ស៊ី​ផ្លូវ​អារម្មណ៍​ក្រមុំ​ៗ​វ័យក្មេង​នៅ​តាម​បណ្តាញ​សង្គម​ចិន បន្ទាប់​ពី​គាត់​លះបង់​ភាព​នៅ​លីវ ដោយ​សម្រេច​រៀប​ការ​កសាង​គ្រួសារ​ជាមួយ​ស្ត្រី​មេម៉ាយ ដែល​មាន​អាយុ​ចាស់​ជាង​ខ្លួន​រហូត​ដល់​ទៅ​២០​ឆ្នាំ​ឯណោះ ។ សារព័ត៌មាន​ល្បី​ៗ​ជា​ច្រើន នៅ​ក្នុង​ប្រទេស​ចិន…

ចិន ៖ យុវជន​ដ៏​ស្រស់​សង្ហា​ជនជាតិ​ចិន​មួយ​រូប​ត្រូវ​បាន​គេ​ចាត់​ទុក​ថា បង្ក​ព្យុះ​ភ្លៀង​ធ្វើ​ស៊ី​ផ្លូវ​អារម្មណ៍​ក្រមុំ​ៗ​វ័យក្មេង​នៅ​តាម​បណ្តាញ​សង្គម​ចិន បន្ទាប់​ពី​គាត់​លះបង់​ភាព​នៅ​លីវ ដោយ​សម្រេច​រៀប​ការ​កសាង​គ្រួសារ​ជាមួយ​ស្ត្រី​មេម៉ាយ ដែល​មាន​អាយុ​ចាស់​ជាង​ខ្លួន​រហូត​ដល់​ទៅ​២០​ឆ្នាំ​ឯណោះ ។

សារព័ត៌មាន​ល្បី​ៗ​ជា​ច្រើន នៅ​ក្នុង​ប្រទេស​ចិន បាន​ចុះ​ព្រោងព្រាត​អំពី​រឿងរ៉ាវ​ស្នេហា​ដ៏​ចម្លែក​មួយ​នេះ ក្រោយ​ពី​វា​បាន​ក្លាយទៅជា​ប្រធានបទ​ដែល​ត្រូវ​អ្នក​និយម​លេង​បណ្តាញ​សង្គម​លើកយក​យក​ជជែក​វែកញែក​យ៉ាង​ក្តៅ​គគុក ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ដោយ​ខ្លះ​អះអាង​ថា អាយុ​គ្រាន់តែ​តួរ​លេខ​ស្នេហា​មិន​ប្រកាន់​វ័យ តែ​ខ្លះ​ថា ភ័យ​រអា​ថា ដោយសារ​ទឹក​លុយ​….​ជាដើម​។​ល ។

កូនកំលោះ​កូនក្រមុំ​ថ្មីថ្មោង​មួយគូ​នេះ ខាង​ប្រុស​មានឈ្មោះ Dongsen ដែល​ទើបតែ​មាន​អាយុ​២៦​ឆ្នាំ​ប៉ុណ្ណោះ ខណៈ​ដែល​ខាង​ស្រី គឺជា​ស្ត្រី​មេម៉ាយ ដែល​សំណាង​ម្នាក់​មានឈ្មោះ​ថា Yu ដែល​គាត់​មាន​អាយុ​៤៦​ឆ្នាំ ហើយ​ប្រវត្តិ​ស្នេហ៍​របស់​អ្នក​ទាំង​ពីរ គឺ​ផ្តើម​ចេញពី​អ្នក​ជួល​ផ្ទះ និង​ម្ចាស់ផ្ទះ​ជួល ។

តាម​ការ​បង្ហើប​ពី​យុវជន Dongsen បាន​រៀបរាប់​ពី​ប្រវត្តិ​ដើមទង​ថា គាត់​បាន​ចាក​ចេញពី​ស្រុក​កំណើត មក​រស់នៅ​ក្នុង​ទីក្រុង Shenzhen ដើម្បី​ធ្វើការ​ក្នុង​ឆ្នាំ​២០១៨ ហើយ​បាន​មក​ជួល​បន្ទប់​ស្នាក់​នៅ​របស់​អ្នក​មីង​យូ ដែល​ជា​ប្រពន្ធ​របស់​ខ្ល​ន​ច​ប្ចុប្បន្ន ។

Dongsen រំលឹក​ដោយ​អស់សំណើច​ថា ស្នេហា​របស់​ពួក​គេ​ទាំង​ពីរ​ប្រៀប​បីដូច​ជា តុក្តា​ឆ្មារ​កណ្តុរ Tom និង Cherry ដោយ​ពួក​គេ​ហាក់បី​ជា​ទឹក និង​ភ្លើង ឃើញ​គ្នា​ភ្លាម ស្អប់​មុខ​គ្នា​ភ្លែត អោយ​តែ​ប្រទះ​ពាក​សម្តី​ជាមួយ​គ្នា គឺ​តែងតែ​ខ្វែងគំនិត ហើយ​ខ្លះ​ឈាន​ដល់​ការ​ឈ្លោះប្រកែក​ថែម​ទៀត ។ ប៉ុន្តែ​ប្រហែលជា​គូព្រេង​ពី​អតីត​ហើយ​មើលទៅ បែរជា​ស្អប់​ជំពប់​លើ​ទៅ​វិញ ក្រោយ​ពី​រស់នៅ​ក្បែរ​គ្នា​អស់​ជា​ច្រើន​ឆ្នាំ និង​ឧស្សាហ៍​ជជែក​ប្រកែក​គ្នា​យូ​ៗ​ទៅ ប្រែ​ទៅ​ជា​កើត​ចិត្ត​ប្រតិព័ទ្ធ​លើ​គ្នា​ទៅ​វិញ​ទៅ​បន្តិច​ម្តង​ៗ ។

ដោយឡែក​អ្នកស្រី Yu វិញ បាន​បង្ហើប​ថា ស្នេហា​ពួក​គេ​បាន​ចាប់ផ្តើម​ដោយសារ​តែ​ខ្លួន​មានចិត្ត​អាណិតអាសូរ​ចំពោះ​ការ​តស៊ូ​របស់​យុវជន​ជនបទ​ម្នាក់​នេះ ដែល​មក​រស់នៅ​ទីក្រុង​ជួប​ការ​លំបាក​តែ​ម្នាក់ឯង​នោះ គាត់​ក៏​តែងតែ​ហៅ Dongsen អោយមក​ជួយ​ធ្វើ​ម្ហូប​ជាមួយ​នាង ។ ហើយ​នៅ​ក្បែរ​គ្នា​យូ​ៗ​ទៅ​ក៏​មាន​អារម្មណ៍ល្អ​អោយ​គ្នា​ទាំង​សងខាង ។ ទោះជា​មានចិត្ត​ស្រលាញ់​ក៏​ដោយ គាត់​គិត​ថា មិន​អាច​ទៅ​រួច​ឡើយ ដោយសារ​តែ​វ័យ​របស់​អ្នក​ទាំង​ពីរ ខុស​គ្នា​ឆ្ងាយ​ពេក ទើប​គាត់​បាន​បដិសេធ​ការ​សុំ​ស្នេហ៍​របស់ Dongsen ប៉ុន្តែ​ដោយសារ​តែ​ការ​ដុ​ង​សេន នៅ​តែ​ជំនះ ដោយ​មិន​ខ្វល់​ពី​អ្វី​ទាំងអស់ ជា​ពិសេស​សម្តី​អ្នក​ដទៃ​ទើប​គាត់​ព្រម​ទទួលយក​ស្នេហា​មួយ​នេះ ។

បងស្រី Yu បាន​រំលឹក​ប្រាប់ Dongsen ពីរ​បួស​ផ្លូវចិត្ត​របស់​គាត់​ជាមួយ​ស្វាមី​ដើម​ដែល​ធ្វើ​ឱ្យ​បរាជ័យ​ក្នុង​ជីវិត​គូ ម្យ៉ាង​គាត់​ថែម​ទាំង​មានកូន​ពីរ​នាក់​ទៀត​ផង ។ រឿង​ទាំងនេះ​ជាដើម​ហេតុ​ដែល​នាង​ពិបាក​នឹង​ទទួលយក​ស្នេហា​ថ្មី ។ តាម​ពិត នាង​ក៏​ចង់បាន​ស្នេហា​ម្តងទៀត​ដែរ ប៉ុន្តែ​ខ្លាច​ជួប​មនុស្ស​អាក្រក់​ដែល​នឹង​ធ្វើបាប​កូន​ៗ​បស់​នាង​» ។

បន្ទាប់​ពី​ស្តាប់​រឿងរ៉ាវ​របស់​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​រួច​ហើយ Dongsen បាន​អះអាង​ថា ខ្លួន​មិន​បាន​មើលងាយ​ស្ត្រី​ដែល​មានកូន​ពីរ​នាក់​រួច​នោះ​ទេ ហើយ​សន្យា​ថា នឹង​ស្រឡាញ់​មើលថែ​ពួក​គេ​អោយ​ដូច​ជា កូនបង្កើត​របស់​ខ្លួន ។ ក្រោយ​ឆ្លងកាត់​ព្យុះ​ភ្លៀង អ្នក​ទាំង​ពីរ​បាន​សម្រេចចិត្ត​ទាក់ទង​គ្នា​ជា​ផ្លូវការ នៅ​ឆ្នាំ​២០២១ ដោយ​អ្នកស្រី Yu បាន​ចែករំលែក​ថា ក្រោយ​ស្រលាញ់​គ្នា​ជាង​៣​ឆ្នាំ បុរស​ម្នាក់​នេះ​បាន​ព្យាបាល​របួស​បេះដូង​របស់​គាត់​អោយ​ជា​សះស្បើយ និង​ផ្តល់​ជំនឿ​ចិត្ត​ដល់​នាង ជា​ពិសេស Dongsen មិន​ខ្លាច​ក្នុង​ការ​បង្ហាញ​ក្តី​ស្រលាញ់​ជា​សាធារណៈ ឬ​បង្ហោះ​វា​លើ​បណ្តាញ​សង្គម​នោះ​ឡើយ ។

នៅ​ទីបំផុត ពួក​គេ​ទាំង​ពីរ​បាន​ដឹក​ដៃ​គ្នា​ចូល​រោងការ​នៅ​ដើមខែ​តុលា ឆ្នាំ​២០២៤​ថ្មី​ៗ​នេះ ។ រឿងរ៉ាវ​ស្នេហា​រវាង​ម្ចាស់ផ្ទះ និង​អ្នក​ជួល​នេះ​ពិតជា ផ្ទុះ​កក្រើក ហើយ​បាន​ក្លាយជា​ប្រធានបទ​ដែល​គេ​ស្វែងរក​ច្រើន​ជាងគេ​បំផុត​ប្រចាំ​ស​ប្តា​ហ៍ ។ មនុស្ស​មួយ​ចំនួន​គិត​ថា វា​ពិបាក​នឹង​ជឿ​ថា មិន​មាន​ហេតុផល​នៅ​ពីក្រោយ​បុរស​វ័យក្មេង​រៀប​ការ​ជាមួយ​ម្ចាស់ផ្ទះ​ដែល​មាន​អាយុ​ចាស់​ជាង​ខ្លួន​២០​ឆ្នាំ​នោះ​ទេ ជា​ពិសេស​នៅ​ពេល​ដែល​ស្ត្រី​ជា​ប្រពន្ធ ជា​ម៉េ​ម៉ា​យ​ដែល​មានទ្រព្យ​សម្បត្តិ​ជា​ច្រើន ។

ប៉ុន្តែ​មនុស្ស​ភាគច្រើន បាន​កោតសរសើរ និង​ជូនពរ​ដល់​គូស្នេហ៍​មួយគូ​នេះ ជា​ពិ​សេ​ក្រមុំចាស់​ដែល​នៅ​លីវ និង​ស្ត្រី​មេម៉ាយ​ជា​ច្រើន​នាក់​ផ្សេង​ទៀត​បាន​បង្ហាញ​ពី​ក្តី​សង្ឃឹម​របស់​ពួក​គេ​ថា ថ្ងៃ​ណាមួយ​ខ្លួន​នឹង​រកបាន​ស្នេហ៍​ពិត ៕

កែសម្រួលដោយ