ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​បញ្ជូន​ក្រុម​ចោរ​ប្ល​.​ន់​ចំនួន​០៦​នាក់​ទៅ​កាន់​តុលាការ

2 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្រុម​ក្មេង​អន្ធពាល​ចំនួន​០៦​នាក់ ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ជាប់​សង្ស័យ​បាន​រួមដៃគ្នា​ប្រព្រឹត្ត​នូវ​អំពើ​«​ប្លន់​»​យក​ម៉ូតូ​តាម​ដងផ្លូវ កាលពី​ចុង​ស​ប្ដា​ហ៍​មុន ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​ខេត្ត កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ នៅ​ព្រឹក​ថ្ងៃ​ទី​១១ តុលា…

ខេត្តបាត់ដំបង ៖ ក្រុម​ក្មេង​អន្ធពាល​ចំនួន​០៦​នាក់ ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ជាប់​សង្ស័យ​បាន​រួមដៃគ្នា​ប្រព្រឹត្ត​នូវ​អំពើ​«​ប្លន់​»​យក​ម៉ូតូ​តាម​ដងផ្លូវ កាលពី​ចុង​ស​ប្ដា​ហ៍​មុន ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​ខេត្ត កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ នៅ​ព្រឹក​ថ្ងៃ​ទី​១១ តុលា ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ការិយាល័យ​ជំនាញ ។

តាម​រយៈ​របាយការណ៍ លោក​ឈឿ​ង គឹ​ម​សុង ស្នងការ​រង​ទ​ទូល​ដឹកនាំ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​០៦​នាក់​រួម​មាន ១-​ឈ្មោះ សេង អត្ថៈ​វិ​រៈ អាយុ​១៦​ឆ្នាំ ឡា​ត់ អ៊ី អាយុ​១៧​ឆ្នាំ ២-​ឡាក់ អ៊ី អាយុ​១៧​ឆ្នាំ ៣-​ឈ្មោះ ទុន ឆា​នុ​ន អាយុ​១៦​ឆ្នាំ ៤-​ឈ្មោះ ពុន ប៊ុ​ន​ថៃ អាយុ​១៨​ឆ្នាំ ៥-​ឈ្មោះ ប៊ុ​ន គង់ អាយុ​២១​ឆ្នាំ អុល ឧសភា ហៅ អ៊ូ​ក អាយុ​១៧​ឆ្នាំ (​អ្នក​ដៃដល់​) ។

លោកស្នងការ​រង​បាន​និយាយ​ថា ក្រុម​ជន​អន្ធពាល​ទាំងនេះ បាន​ធ្វើ​សកម្មភាព​ស្ទាក់ «​ប្លន់​» យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ឈ្មោះ អ៊ុ​ន ករុណា ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​រំចេក​២ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ។ លោកស្នងការ​រង​បាន​បញ្ជាក់​ថា ក្រុម​នេះ ត្រូវ​កម្លាំង​ការិយាល័យ​ព្រ​ទណ្ឌ​កំរិត​ស្រាល សហការ​ជាមួយ​កម្លាំង​ជំនាញ​អធិការ​ក្រុង​បាត់ដំបង ធ្វើការ​ស្រាវជ្រាវ​រហូត​តាម​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ក្នុងរយៈ​០២​ថ្ងៃ (០៨-០៩,១០,២០២៤) ដោយ​ជន​ខ្លួន​តាម​ចាប់​ដល់​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្ត​បន្តា​យ​មាន​ជ័យ​។

យោង​តាម​របាយការណ៍​ព្រឹត្តិ​ហេតុ​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រុម​ចោរ​«​ប្លន់​» ដែល​ប​ម្លែ​ង​ខ្លួន​ចេញពី​ក្រុម​ក្មេង​អន្ធពាល​ខាងលើ​នេះ បាន​សហការ​គ្នា​ប្រព្រឹត្ត​អំពើ​«​ប្លន់​»​យក​ម៉ូតូ​ជន​រង​គ្រោះ កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី តុលា នៅ​លើ​ដងផ្លូវ​មួយ​កន្លែង នៅ​ក្បែរ​មន្ទីរ​កសិកម្ម ស្ថិត​ក្នុងភូមិ​ដំណាក់​ហ្លូ​ង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ។ បើ​តាម​សមត្ថកិច្ច​បាន​និយាយ​ថា តាម​ពី​ក្រុម​ចោរប្លន់ និង​ជន​រង​គ្រោះជា​មនុស្ស​ស្គាល់គ្នា ។ ហើយ​ក្រុម​ជន​អន្ធពាល​ទាំងនេះ បាន​រៀបចំ​គម្រោង​«​ប្លន់​»​យក​ម៉ូតូ​ជន​រង​គ្រោះ ។

សមត្ថកិច្ច​បាន​ប្រាប់​ទៀត​ថា ក្នុង​គម្រោង​ទុច្ចរិត​នេះ ពួក​គេ​បាន​ណាត់​ឲ្យ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ទៅ​ជួប​ពួក​គេ​នៅ​ចំណុច​កើតហេតុ ដែល​មានឈ្មោះ ប៊ុ​ន គង់ និង​បក្សពួក​ម្នាក់​ទៀត ជា​អ្នក​ពួន​ចាំ​ស្ទាក់​ប្លន់​ជន​រង​គ្រោះ រីឯ​បក្សពួក​០៤​នាក់​ទៀត ជា​អ្នក​ទំនាក់ទំនង​ហៅ​ជន​រង​គ្រោះ ។

លុះ​ពេល​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ទៅ​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ជន​ដៃ​០២​នាក់ មានឈ្មោះ ប៊ុ​ន គង់ ជា​អ្នក​កាន់​កាំបិត​ចេញ​មក​គំរាម​រក​កាប់សម្លាប់ ដើម្បី​ឲ្យ​ជន​រង​គ្រោះ​ប្រគល់​ម៉ូតូ ។ ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ ជន​រង​គ្រោះ​ក៏​សម្រេច​ប្រគល់​ម៉ូតូ​ឲ្យ​ក្រុម​ចោរប្លន់ ដើម្បី​បាន​រួចខ្លួន ។ ក្រោយ​បាន​ម៉ូតូ​ដល់​ដៃ ក្រុម​ចោរ​ក៏​ជិះ​គេចខ្លួន​បាត់ លុះ​ប៉ុន្មាន​ថ្ងៃក្រោយ ក៏​ត្រូវ​សមត្ថកិច្ច​តាម​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ដែល​ជន​ខ្លះ​ចាប់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ថែម​ទាំង​ដកហូត​បាន​ម៉ូតូ​ជន​រង​គ្រោះ​បាន​មក​វិញទៀត​ផង ។

លោក ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ថា ក្រុម​ជនសង្ស័យ​ទាំង​០៦​នាក់​នេះ បាន​សារភាព​ថា ពួក​គេ​ពិតជា​បាន​រួមគំនិត​គ្មាន​រៀបចំ​គម្រោង «​ប្លន់​»​យក​ម៉ូតូ​ជន​រង​គ្រោះ​មែន ។ ក្រោយ​បញ្ចប់​ការ​សាក​សួរនាំ ពេល​នេះ លោកស្នងការ​ខេត្ត​បាន​បញ្ជា​ឲ្យ​មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល កសាង​សំណុំរឿង បញ្ជូន​ក្រុម​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​១១ តុលា នេះ ហើយ​ដើម្បី​ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ