ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊យធំ ! ប្រឹងទៅលួចម៉ូតូគេបានហើយ ស្រាប់តែភ្លេចយកម៉ូតូរបស់ខ្លួនឯងទៅវិញ

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់ បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូឌុប​គ្នា ទៅ​លួច​ម៉ូតូ​ស្កូ​ពី​១​គ្រឿង ពី​ជន​រង​គ្រោះ​បាន​សម្រេច ប៉ុន្តែ​ភ្លេច​យក​ម៉ូតូ​របស់​ខ្លួន​ទៅ​វិញ កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១១ ខែតុលា…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់ បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូឌុប​គ្នា ទៅ​លួច​ម៉ូតូ​ស្កូ​ពី​១​គ្រឿង ពី​ជន​រង​គ្រោះ​បាន​សម្រេច ប៉ុន្តែ​ភ្លេច​យក​ម៉ូតូ​របស់​ខ្លួន​ទៅ​វិញ កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២៤ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២១៩ សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ បុរស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្កូ​ប​ពី ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 1GL 6867 មក​ឈប់​ក្រោមផ្ទះ រួច​យក​ម្ហូប​ទៅ​អោយ​ប្រពន្ធ​នៅ​លើ​ផ្ទះ ស្រាប់តែ​មាន​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​ធំ​១​គ្រឿង​ឌុ​ប​គ្នា​មក​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​គាត់​បាន​សម្រេច ប៉ុន្តែ​ក៏​ស្រាប់តែ​ភ្លេច​យក​ម៉ូតូ​របស់​ពួក​គេ​ទៅ​ជាមួយ ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើតហេតុ នាំ​គ្នា​ស្រែក​ឆោឡោ បណ្តាល​ឲ្យ​ភ័យ​នាំ​គ្នា​រុញ​ម៉ូតូ​របស់​ជន​រង​គ្រោះ រត់គេច​ខ្លួន​ចោល​ម៉ូតូ​របស់​ពួក​គេ នៅ​កន្លែង​កើត​ហេតុតែ​ម្តង ។

សូម​បញ្ជាក់​ថា ម៉ូតូ​របស់​ក្រុម​ជនសង្ស័យ គឺជា​ម៉ូតូ YAMAHA ប៉ុន្តែ​ស្លាក​លេខ​ជា​ស្លាក​លេខ​របស់​ម៉ូតូ​ហុងដា​ឌ្រី​ម ទៅ​វិញ​ហើយ​គេ​ប្រទះ​ឃើញ​កាំបិត​បុ័ងតោ​១​ដើម​នៅ​លើ​ម៉ូតូ​ថែម​ទៀត ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​យក​ម៉ូតូ ដែល​ជនសង្ស័យ​ទុក​ចោល​នោះ​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ដើម​គ ដើម្បី​ស្រាវជ្រាវ​ជា​បន្ត​ដោយ​សង្ស័យ​ម៉ូតូ​ខាងលើ​ជា​ម៉ូតូ​របស់​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​បាន​មុន​ពេល​មក​លួច​ម៉ូតូ​ស្កូ​ប​ពី ។ ចំណែក​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ដើម្បី​ស្វែងរក​ជនសង្ស័យ​មក​អនុវត្ត​តាម​នីតិវិធី​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ