ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកសណ្ឋាន​ថ្មី​ជម្រើសជាតិ​កម្ពុជានឹង​បង្អួត​សម្រស់​នៅ​ឯ​ពហុ​កីឡដ្ឋាន​ជាតិ​យប់​នេះ

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​នឹង​គ្រង​ឯកសណ្ឋាន​ថ្មី ដែល​ទើបតែ​បាន​ប្រកាស​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៤ សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​តល់​នឹង​ក្រុម​ជម្រើសជាតិ​ឆាយ​នី​ស តៃប៉ិ នៅ​ឯ​ពុ​ហ​កីឡដ្ឋាន​ជាតិ…

រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​នឹង​គ្រង​ឯកសណ្ឋាន​ថ្មី ដែល​ទើបតែ​បាន​ប្រកាស​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៤ សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​តល់​នឹង​ក្រុម​ជម្រើសជាតិ​ឆាយ​នី​ស តៃប៉ិ នៅ​ឯ​ពុ​ហ​កីឡដ្ឋាន​ជាតិ (​ស្តា​ត​អូ​ឡាំ​ពិ​ក​) រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោង ០៧:០០​នាទី​យប់​នេះ​។

មុន​ឈាន​ដល់​ការ​ប្រកួត ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​ចេញ ផ្សាយ​កាលពី​ថ្ងៃ​ទី​១០ ខែតុលា ពី​ចំណាប់អារម្មណ៍​របស់​លោក Koji Gyotoku គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា ដោយ​គ្រូបង្វឹក​ជនជាតិ​ជប៉ុន​រូប​នេះ​លើក​ឡើង​ថា «​សម្រាប់​ការ​ប្រកួត​ថ្ងៃស្អែក​នេះ យើង​ក៏​ចង់​ឈ្នះ​ដូច​អ្នកគាំទ្រ​ដែរ ដោយសារ​ការ​ចាញ់​កន្លង​មក​ធ្វើ​ឱ្យ​កីឡាករ​មួយ​ចំនួន​រាង​បាត់​ទំនុកចិត្ត​បន្តិច​ក្នុង​ការ​លេង​។ តែ​ខ្ញុំ​សង្កេត​ឃើញ​ថា​ក្នុង​ការ​ប្រមូលផ្តុំ​លើក​នេះ យើង​មាន​កីឡាករ​ល្អ​ៗ​ច្រើន ហើយ​ពួក​គេ​កាន់តែ​យល់ចិត្ត​គ្នា​កាន់តែ​ល្អ​ជាង​មុន ដូច្នេះ​ខ្ញុំ​រំពឹង​ថា ពួក​គេ​នឹង​ធ្វើ​បាន​ល្អ​ច្រើន​ជាង​លើក​មុន​ក្នុង​ពេល​ប្រកួត​»​។

ក្រឡេក​ទៅ​ឯកសណ្ឋាន​ថ្មី​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​បាន​ប្រកាស​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​១០ ខែតុលា ផ្អើល​អស់អ្នក​គាំទ្រ​នោះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​ចេញផ្សាយ​អំពី​ចំណុច​សំខាន់ ៥ និង​គោល​គំនិត​នៃ​ការ​ច្នៃប្រឌិត ដែល​មាន​ដូច​ខាងក្រោម ៖

-​ទី​១ រចនាបថ​មាន​ខ្លឹមសារ និង​អត្ថន័យ ក្រោម​ប្រធានបទ “​ពង្សាវតារ​”-​ទី​២ ការ​ប្រើប្រាស់ ផ្កាចន្ទន៍ ផ្សារ​ភ្ជាប់​ជាមួយ​ខ្លឹមសារ និង​អត្ថន័យ ក្រោម​ប្រធានបទ “​ពង្សាវតារ​”​។ ក្បាច់​ផ្កាចន្ទន៍ គឺជា​ផ្នែក​មួយ​នៃ​ប្រវត្តិសាស្ដ្រ និង​វប្បធម៌​របស់​ខ្មែរ ដែល​ទម្រង់​ក្បាច់រចនា​ទូទៅ ត្រូវ​បាន​ប្រើប្រាស់​ទៅ​លើ​សំពត់ សម្លៀក​បំពាក់ គ្រឿង​សម្ភារៈ​ជាដើម របស់​ដូនតា​ខ្មែរ តាំងពី​សម័យ​បុរាណកាល​មក​ដូចដែល​មាន​ឆ្លុះ​ប​ញ្ជាំ​ង​លើ​សិលាចារឹក តាម​ប្រាសាទ​នានា​។ ចំពោះ​សម័យកាល​បច្ចុប្បន្ន​វិញ ការ​រចនាបថ​ក្បាច់​ផ្កាចន្ទន៍ ក៏​មានការ​ប្រើប្រាស់ នៅ​តាម​សំពត់ ខោអាវ ស្ថាបត្យកម្ម វាយ​ន​ភណ្ឌ និង​សិប្បកម្ម ផ្សេង​ៗ​យ៉ាង​ទូលំទូលាយ​។

ក្បាច់​ផ្កាចន្ទន៍ ឆ្លុះ​ប​ញ្ជាំ​ង​ពី​អរិយធម៌ វប្បធម៌ ប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ និង​សិល្បៈ​យ៉ាង​សម្បូរ​បែប​ដ៏​ជ្រាលជ្រៅ​របស់​ដូនតា​ខ្មែរ បន្ត​ពី​បុរាណកាល​ដល់​បច្ចុប្បន្នកាល​នេះ ដូច្នេះ​ការ​ប្រើប្រាស់​ក្បាច់​ផ្កាចន្ទន៍​ក្នុង​ការ​រចនា​នេះ គឺ​តំណាង​ឱ្យ អត្ថន័យ និង​ខ្លឹមសារ​នៃ​ពង្សាវតារ​ខ្មែរ​។ទី​៣ ខ្លឹមសារ​អត្ថន័យ “​ពង្សាវតារ​” គោល​គំនិត​ក្នុង​ការ​រចនា​ដកស្រង់​អត្ថន័យ​ពី​បទ​ពង្សាវតារ​ខ្មែរ វគ្គ​ទី​៣៖”​ខ្មែរ​អើយ​ចូរ​ស្ដាប់​សាវតារ ដែល​បាន​ចរចារបញ្ជាក់​ប្រាប់​ថា ពូជខ្មែរ​ថ្កើងតាំងចិត្ត​ឱ្យ​ធំ តខំ​ប្រឹង​វិញបញ្ចេញ​តម្កើង តម្លៃ​នៃ​ជាតិខ្មែរ​យើងឱ្យ​បាន​រុងរឿង ជា​ថ្មី​ឡើង​តាម​សាវតារ​។​”

ក្នុង​វគ្គ​នេះ​មាន​អត្ថន័យ ដាស់តឿន កូន​ខ្មែរ​គ្រប់​រូប ខំប្រឹង​អភិវឌ្ឍន៍​ខ្លួន ប្រទេស​ជាតិ និង​វប្បធម៌​ឱ្យ​បាន​ប្រសើរ​ឡើង ដូចដែល​ពង្សាវតារ​ខ្មែរ​ធ្លាប់​មាន​ពី​បុរាណកាល​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​។ នេះ​គឺជា​អត្ថន័យ​នៃ​ការ​រចនា តាម​ប្រធានបទ “​ពង្សាវតារ​” របស់​ឯកសណ្ឋាន​ក្រុម​ជម្រើសជាតិ​ថ្មី​។ទី​៤ ការ​តំរៀប​ក្បាច់​ផ្កាចន្ទន៍​នៅ​លើ​ផ្ទៃ​សាច់​ក្រណាត់ ដោយ​រៀប​តាម​លំនាំ​នៃ​កំពូល​ប៉ម​ប្រាសាទអង្គរវត្ត​ទាំង​ប្រាំ ពីលើ​លំហ ប្រ​សិន​មើល​ចំ​ពី​ខាងលើ​ដែល​មាន​ផ្កាចន្ទន៍​ដុំ​ធំ ១ នៅ​ចំ​កណ្ដាល និង​មាន​ជុំវិញ​នូវ​ផ្កាចន្ទន៍​ដុំ​តូច​ៗ ចំនួន​៤ ដែល​ប្រាសាទអង្គរវត្ត គឺជា​ដួង​ព្រលឹង​ជាតិខ្មែរ បញ្ជាក់​អំពី​អរិយ ធម៌ វប្បធម៌​ខ្មែរ​ទាំងមូល​។ ទី​៥ ពណ៌​ខៀវចាស់ (​ពណ៌​ខៀវ​នៃ​ទង់ជាតិ​ខ្មែរ​) តំណាង​ឱ្យ​សាមគ្គីភាព ដើម្បី​បង្កើន​ភាព​ព្រៀប ធ្វើ​ឱ្យ​ពូជសាសន៍ និង​អរិយធម៌​ខ្មែរ​ថ្កុំថ្កើង​ទៅ​បាន ដោយ​មាន​សាមគ្គីភាព​ជា​កម្លាំង​ស្នូល​រួម​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ