ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ៖ អាស៊ាន ត្រូវ​តែ​មាន​ភាព​បុ​រេ​សកម្ម ចំពោះ​ការ​ប្រឈម​មុខ​នឹង​ភាព​ស្មុគស្មាញ និង​ភាព​មិន​ច្បាស់លាស់

2 ខែ មុន

រាជធានី​ភ្នំពេញ​ ៖ ថ្លែង​នៅ​ចំពោះ​មុខ​ថ្នាក់ដឹកនាំ​របស់​អាស៊ាន​ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ នៃ​កម្ពុជា បាន​គូសបញ្ជាក់ថា អាស៊ាន​ត្រូវ​តែ​មាន​បុ​រេ​សកម្ម…

រាជធានី​ភ្នំពេញ​ ៖ ថ្លែង​នៅ​ចំពោះ​មុខ​ថ្នាក់ដឹកនាំ​របស់​អាស៊ាន​ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ នៃ​កម្ពុជា បាន​គូសបញ្ជាក់ថា អាស៊ាន​ត្រូវ​តែ​មាន​បុ​រេ​សកម្ម ​ចំពោះ​ការ​ប្រឈម​មុខ​នឹង​ភាព​ស្មុគស្មាញ និង​ភាព​មិន​ច្បាស់លាស់ ដែល​កាន់តែ​ខ្លាំង​ឡើង និង​ធ្វើការ​ប្រមើល​មើល​គិត​ទុកជា​មុន ដោយ​មាន​លក្ខណៈ​ជា​យុទ្ធសាស្ត្រ ។

យោង​តាម​លទ្ធផល​ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៤ និង​៤៥ របស់​ក្រសួងការបរទេស នា​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៤​នេះ បានឱ្យ​ដឹង​ថា សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤៤ និង​លើក​ទី​៤៥ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ក្រោម​មូលបទ “​អាស៊ាន​ ៖ ការ​ពង្រឹង​កា​រត​ភ្ជាប់ និង​ភាព​ធន់​” ដែល​ដឹកនាំ​ដោយ លោក​បណ្ឌិត សន​សៃ ស៊ី​ផា​ន់​ដ​ន នាយក​រដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅ​ទីក្រុង​វៀងចន្ទន៍ នៅ​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២៤​ ។

ក្នុង​នោះ​សម្តេច​ធិ​បតី បាន​សង្កត់ធ្ងន់​ថា “​ចំពោះ​ការ​ប្រឈម​មុខ​នឹង​ភាព​ស្មុគស្មាញ និង​ភាព​មិន​ច្បាស់លាស់ ដែល​កាន់តែ​ខ្លាំង​ឡើង​ ដោយបញ្ហា​សន្តិសុខ​ប្រពៃណី និង​មិន​ប្រពៃណី ការ​ឆ្លើយ​តប​រួម​របស់​អាស៊ាន ត្រូវ​តែ​មាន​ភាព​បុ​រេ​សកម្ម ការ​ប្រមើល​មើល​គិត​ទុកជា​មុន និង​មាន​លក្ខណៈ​ជា​យុទ្ធសាស្ត្រ ដើម្បី​ត្រៀមខ្លួន​ប្រកបដោយ​ភាព​ធន់​ទៅ​នឹង​អនាគត​”​ ។

សម្តេច​ធិ​បតី​ នាយក​រដ្ឋមន្ត្រី​ នៃ​កម្ពុជា បាន​ក៏​ថ្លែង​នៅ​ក្នុង​អង្គប្រជុំ​កំពូល​អាស៊ាន​ថា អាស៊ាន​គួរតែ​រក្សា​ការ​ប្តេជ្ញា​ចិត្ត ​ចំពោះ​ប្រព័ន្ធ​ពាណិជ្ជកម្ម ពហុភាគី ដែល​មាន​លក្ខណៈ​សេរី បើកចំហ បរិ​យា​ប័ន្ន យុត្តិធម៌ និង​តម្លាភាព ។

សម្តេច​ធិ​បតី បាន​សង្កត់ធ្ងន់​ថា “​អាស៊ាន​គួរតែ​រក្សា​ការ​ប្តេជ្ញា​ចិត្ត ចំពោះ​ប្រព័ន្ធ​ពាណិជ្ជកម្ម ពហុភាគី ដែល​មាន​លក្ខណៈ​សេរី បើកចំហ បរិ​យា​ប័ន្ន យុត្តិធម៌ និង​តម្លាភាព ទន្ទឹម​នឹង​នោះ​ក៏​បាន អំពាវនាវ​ឱ្យ​អាស៊ាន​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម ក្នុង​ចំណោម​ប្រទេស​សមាជិក និងជាមួយ​ដៃគូ​អាស៊ាន​”​ ។

ជាមួយ​គ្នា​នេះ ដើម្បី​រក្សា​អាស៊ាន ជា​កម្លាំង​ច​លករ​សម្រាប់​វិបុលភាព​ពិភពលោក សម្តេច​ធិ​បតី បាន​គូសបញ្ជាក់​ថា “​អាស៊ាន​គួរតែ​ប្រើប្រាស់​សក្តានុពល​ដ៏​ធំ នៃ​វិស័យ​ដែល​កំពុង​រីក​ចម្រើន ដូច​ជា សេដ្ឋកិច្ច​ឌី​ជី​ថ​ល អន្តរកាល​បៃតង សេដ្ឋកិច្ច​ពណ៌​ខៀវ និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ប្រកបដោយ​ភាព​ធន់ ដើម្បី​បន្ត​ទទួល​បាន​នូវ​កំណើន​ខ្ពស់​ប្រកបដោយ​និរន្តរភាព​” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ