ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិលគ្មានថ្ងៃត្រឡប់ ! កូនខំប្រឹងប្រឡងបាក់ឌុបយកសញ្ញាបត្រជូនអ្នកមានគុណសុខៗអ្នកម្តាយលាទៅសែនឆ្ងាយ

2 ខែ មុន

អនិច្ចំ ទុក្ខំ អន្ត​ត្តា ជា​ច្បាប់ធម្មជាតិ​គ្មាន​នរណា​អាច​គេចវេស​បាន​ឡើយ ។ ជីវិត​មនុស្ស​កើតឡើង តែង​រលត់​ទៅ​វិញ​ជា​ច្បាប់ធម្មជាតិ ។ តែ​យ៉ាងណាមិញ បើ​ទោះបីជា​យើង​គ្រប់​គ្នា​ដឹង​ហើយ​ថា…

អនិច្ចំ ទុក្ខំ អន្ត​ត្តា ជា​ច្បាប់ធម្មជាតិ​គ្មាន​នរណា​អាច​គេចវេស​បាន​ឡើយ ។ ជីវិត​មនុស្ស​កើតឡើង តែង​រលត់​ទៅ​វិញ​ជា​ច្បាប់ធម្មជាតិ ។ តែ​យ៉ាងណាមិញ បើ​ទោះបីជា​យើង​គ្រប់​គ្នា​ដឹង​ហើយ​ថា ជីវិត​លើ​លោក​នេះ​ពេល​ចាប់កំណើត​ជា​មនុស្ស​នឹង​លាចាក​ពិភពលោក​នេះ​ទៅ​វិញ នា​ថ្ងៃ​ណាមួយ ប៉ុន្តែ​មិនមែន​គ្រប់​គ្នា សុទ្ធតែ​អាច​ធ្វើ​ចិត្តបាន​ឡើយ នៅ​ពេល​ឃើញ​មនុស្ស​ជាទី​ស្រលាញ់​ចាក​ចេញពី​លោក​យើង​ទៅ ។

ជាក់ស្តែង​ថ្មី​ៗ​នេះ ផ្ទុះ​រឿង​សោក​ស​ង្រែ​ង​ជា​ខ្លាំង រហូត​មហាជន​សម្តែង​នូវ​ក្តី​អាណិតអាសូរ​ប្អូនប្រុស​ម្នាក់ ដែល​បាន​ជួប​ទុក្ខ​ធំ ដោយសារ​តែ​អ្នក​មានគុណ​បាន​លាចាក​លោក​ទៅ ។ ហើយ​កាន់តែ​អាណិត និង​ស្ទើរតែ​ទប់ទឹក​ភ្នែក​មិន​ចង់បាន​ថែម​ទៀត​នោះ គឺ​ប្អូនប្រុស​ជា​បេក្ខជន​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០២៤​នេះ ពោល គឺ​ប្អូន​ប្រឹង​សិក្សា និង​មក​ប្រឡង​បាក់​ឌុ​ប ដើម្បី​យក​សញ្ញាបត្រ​ជូន​ម្តាយ ។

តែ​គ្មាន​នរណា​នឹក​ស្មាន​ដល់​នោះ​ទេ គឺ​ក្រោយ​ពី​បញ្ចប់​ការ​ប្រឡង​បាក់​ឌុ​ប​រយៈពេល​២​ថ្ងៃ​ចប់​ជា​ស្ថាពរ ប្អូន​ខំ​រូតរះ​ទៅ​ផ្ទះ ដោយ​សង្ឃឹមថា នឹង​បាន​ជួប​មុខ​អ្នក​មានគុណ តែ​អកុសល​អ្វី​គ្រប់យ៉ាង​សល់​ត្រឹម​រូបថត ។

ជា​ការ​ពិត តាម​រយៈ​គណនី​ហ្វេ​ក​ប៊ុ​កមួយ​បាន​បង្ហោះ​ពី​ប្អូន​ដែល​ម្តាយ​បាន​ស្លា​.​ប់​ចោល​ថា « 09.10.2024 ក្មួយ​ប្រុស សាន ភក្តី ចេញពី​ប្រលង​បាក់​ឌុ​ប វេន​ព្រឹក​នៅ​មណ្ឌល​ស្គន់ ដើម្បី​មក​ជួប​ម៉ែ (​បងស្រី ម៉ុ​ន​) ជា​លើក​ចុង​ក្រោយ ឥឡូវ​ក្មួយ​ទៅ​ប្រលង​វិញ​ទាំង​មិន​បាន សូ​ម្បី​នៅ​ជូន​ដំណើរ​ម៉ែ​ជា​លើក​ចុង​ក្រោយ ស៊ូ​ៗ​ក្មួយ​ប្រុស​សម្ពាធ​ពេក​ហើយ​» ។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព លោក សាន ម៉ា​ថា​យ ដែល​ជា​សាច់​ញា​តិ្ត​ស​.​ព​បាន​ប្រាប់​ថា ក្មួយ​ប្រុស​របស់​លោក​ឈ្មោះ សាន ភក្តី គឺ​មក​មិន​ទាន់ដង្ហើម​ម្តាយ​ឡើយ សូ​ម្បី​តែ​ថ្ងៃ​បូ​ជាស​.​ព ។

លោក​ថា មូលហេតុ​ដំបូង​ឡើយ កាលពី​ថ្ងៃ​ទី​៧ ខែតុលា មុន​ពេល​ទៅ​ប្រឡង​ម្តាយ​ប្អូន​សាន ភក្តី​ឈ្មោះ ហោច ស្រី​ម៉ុ​ន ដែល​មាន​ជម្ងឺ​ទឹកនោមផ្អែម និង​លើស​សម្ពាធ​ឈាម​បាន​ទៅ​មន្ទីរពេទ្យ តែ​ដោយសារ​តែ​ស្ថានភាព​ជម្ងឺ​ធ្ងន់ធ្ងរ​ពេក​ទើប​ក្រុម​គ្រូ បានអោយ​ត្រ​ឡាប់​មក​ផ្ទះ​វិញ លុះ​មក​ដល់​ម៉ោង​៤៖៤០​នាទី​ល្ងាច​គាត់​ក៏​បាន​ផុតដង្ហើម នៅ​ថ្ងៃ​ទី​៨​តុលា ឆ្នាំ​២០២៤ ដោយ​កូនប្រុស​សម្លាញ់​ចិត្ត​មិន​បាន​ទៅ​ទាន់ដង្ហើម​ម្តាយ​ឡើយ ។

បើ​តាម​ការ​រៀបរាប់​បន្ត​របស់ សាន ម៉ា​ថា​យ​ថា អំឡុង​ពេល​ប្រឡង​ក៏​មាន​មិត្តភក្តិ​ឆាត​ទៅ​ប្រាប់​ដែរ​ថា ម្តាយ​ប្អូន​បាន​ផុត​ហើយ ពោល​អារម្មណ៍​ប្រឡង​បណ្តើរ ម្តាយ​លាចាក​លើក​បណ្តើរ តើ​អារម្មណ៍​មួយ​នេះ​យ៉ាងណា​ទៅ?

ជា​ការ​ពិត ប្អូន សាន ភក្តី នៅ​តែ​បន្ត​ការ​ប្រឡង​របស់​ខ្លួន​ដល់ទី​បញ្ចប់ ទោះ​ដឹង​ថា ម្តាយ​ផុត​នៅ​ថ្ងៃ​ប្រឡង​បាក់​ឌុ​ប​សម័យ​ប្រឡង ៨ តុលា និង​ស្អែក​ឡើង​ទៅ​ប្រឡង​បន្ត​ទៀត ។ ក្នុង​នោះ​ដែរ​ថា មានការ​ចោទ​ថា តើ​ម្តេច​បាន​បូ​ជាស​.​ព​លឿន​ម្ល៉េះ0x017d7

ជា​ការ​ពិត យោង​តាម​សភាព​ស​.​ព និង​អាកាស​មិន​អំណោយផល ដូច្នេះ​សាច់​ញា​តិ្ត​ត្រូវ​ប្រញាប់​បូជា​ស​.​ព ដោយ​ចំ​ថ្ងៃ​ប្រឡង​បាក់​ឌុ​ប ថ្ងៃ​ទី​២ ដូច្នេះ​ការ​បូជា​ពុំ​មាន​វត្តមាន​កូនប្រុស​ទី​៥ សាន ភក្តី​នោះ​ទេ ដោយ​ប្អូន​ជាប់​ប្រឡង​បង្ហើយ​នោះ តែ​គួរ​បញ្ជាក់​ដែរ​ថា ពេល​ព្រឹក​មុន​បូ​ជាស​.​ព​ប្អូន​ក៏​ឆ្លៀត​មក​មើល​ម្តាយ​ជា​លើក​ចុង​ក្រោយ​ផង​ដែរ និង​ទៅ​ប្រឡង​បន្ត​ទៀត ។

គួរ​បញ្ជាក់​ដែរ​ថា ប្អូនប្រុស សាន ភក្តី​មាន​ទីកន្លែង​កំណើត​នៅ​ភូមិ​ប្រ​យុក ឃុំ​ទំនប់ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ដោយ​ពិតជា​សរសើរ​ប្អូន​មាន​ស្មារតី​រឹង​មាំ អាច​ប្រឡង​រហូត​ដល់​ចប់ ៕ ដោយ​៖​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ