ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​ដែល​យក​ដី​ភ្នំ​ធ្វើ​ក្អម​និងចង្ក្រាន​កំពុង​ព្រួយបារម្ភ​ពី​ការ​បាត់បង់​​មុខរបរ​មួយ​​នេះ

11 ម៉ោង មុន
  • កំពត

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ នៅ​ភូមិ​ដំណាក់​ចំបក់ ឃុំ​សំរោង​លើ ស្រុក​បន្ទាយមាស ខេត្តកំពត កំពុង​ព្រួយបារម្ភ​ជា​ខ្លាំង​ពី​ការ​បាត់​មុខរបរ​ជា​លក្ខណៈ​គ្រួសារ ដោយ​យក​ដី​ជើងភ្នំ​សែន​ហាន​ច្រក​សៀម មក​ធ្វើ​ជា​ក្អម​និង​ចង្ក្រាន​លក់ដូរ​តិចតួច…

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ នៅ​ភូមិ​ដំណាក់​ចំបក់ ឃុំ​សំរោង​លើ ស្រុក​បន្ទាយមាស ខេត្តកំពត កំពុង​ព្រួយបារម្ភ​ជា​ខ្លាំង​ពី​ការ​បាត់​មុខរបរ​ជា​លក្ខណៈ​គ្រួសារ ដោយ​យក​ដី​ជើងភ្នំ​សែន​ហាន​ច្រក​សៀម មក​ធ្វើ​ជា​ក្អម​និង​ចង្ក្រាន​លក់ដូរ​តិចតួច គ្រាន់​អាច​ដោះស្រាយ​ក្នុង​ជីវភាព​គ្រួ​សារបាន ។ ប៉ុន្តែ​ការ​ដាក់​លក់​តាម​ដងផ្លូវ ដើម្បី​បង្ហាញ​ពី​ស្នាដៃ​អ្នកស្រុក​ធ្វើ​ដោយ​ដៃ​មាន​ក្អម មាន​ចង្ក្រាន​មិនសូវ​មានការ​ចាប់អារម្មណ៍​ពី​អ្នក​ធ្វើ​ដំណើរ ដោយ​គ្រួសារ​ខ្លះ​រា​ថយ និង​មុខរបរ​កាយ​ដី​ភ្នំ​ធ្វើ​ក្អម និង​ចង្ក្រាន​នេះ​ហើយ ។

អ្វី​ដែល​ហួសហេតុ​នោះ ដី​ជើងភ្នំ​កន្លែង​ពួក​គាត់​កាយ​ធ្វើ​សិប្បកម្ម កំពុង​មាន​គេ​វាត​វង់​កាន់កាប់​រំលោភ​យក​ដី​របស់​រដ្ឋ​ទៅ​វិញទៀត ។ បើ​តាម​ពលរដ្ឋ​ម្នាក់​ឈ្មោះ​អ្នក ជ្រឿ​ន ភេទ​ស្រី អាយុ​៦៣​ឆ្នាំ បាន​និយាយ​ថា​ការ​យក​ដី​ភ្នំ​ធ្វើ​ក្អម ធ្វើ​ចង្ក្រាន​នេះ កូន​ត​ចៅ​រាប់រយ​ឆ្នាំ​ហើយ ប៉ុន្តែ​មុខរបរ​នេះ​អាច​និង​ធាក់​ថយ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ធ្វើ​ហើយ​តែ​គ្មាន​អ្នកទិញ ។

ស្ត្រី​រូប​នោះ​និយាយ​ទៀត​ថា បើ​គ្មាន​អ្នកទិញ​ក៏​ហី​ចុះ តែ​ថ្មី​ៗ​នេះ​មាន​គេ​កំពុង​វាត​វង់​កាន់កាប់​កន្លែង​ដី​ជើងភ្នំ​ដែល​អ្នក​ភូមិ​កាយ​យក​មក​ធ្វើ​សិប្បកម្ម​ក្អម និង​ចង្ក្រាន​ថែម​ទៀត​ផង ។បើ​តាម​ពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ​ថេ ហ៊ី​ម ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​ចំបក់ បាន​និយាយ​ប្រាប់ កាលពី​ព្រឹក​ថ្ងៃ​ទី​10 តុលា​ឆ្នាំ 2024 ថា ពួក​អ្នក​ភូមិ​ដំណាក់​ចំបក់ មានការ​ព្រួយបារម្ភ​ពី​ការ​បាត់បង់​មុខរបរ​ធ្វើ​ក្អម ចង្ក្រាន និង​អំបែង សម្រាប់​ចាក់​នំ​ខុ​ក ឬ​នំគ្រក់ ដោយសា​មិនសូវ​មាន​អ្នកទិញ​ទេ ។

ឈ្មោះ​ថេ ហ៊ី​ម និយាយ​ទៀត​ថា មុខរបរ​របស់​អ្នក​ភូមិ​ដំណាក់​ចំបក់​កាយ​ដី​ភ្នំ​ធ្វើ​ក្អម​តូច​ធំ​លក់​នេះ ធ្វើ​តំណ​រត​គ្នា​តាំងពី​ដូនតា​មក​ម្ល៉េះ ។ លោក​ហេង ហឿ​ន និង​ឈ្មោះ​ថេ ហ៊ី​ម និយាយ​រៀបរាប់​ស្រ​ដៀង​គ្នា​ថា ប្រជាពលរដ្ឋ​ជិត​១០០​នាក់ នៅ​ភូមិ​ដំណាក់​ចំបក់ គ្រោង​ជិះ​រថយន្ត​ទៅ​ជួប​លោក​អភិ​បាល​ខេត្តកំពត​ឱ្យ​ជួយ​អន្តរាគមន៍​រឿង​អ្នក​ដែល​វាត​រំលោភ​យក​ដី​ជើងភ្នំ ជា​ដី​ដែល​ពួក​គាត់​កាយ​ធ្វើ​សិប្បកម្ម​នេះ ។ អ្នក​ភូមិ​បាន​អះអាង​ទៀត​ថា បើ​គ្មាន​ដំណឹង​ដល់​ថ្នាក់ដឹកនាំ​ទេ ច្បាស់​ជា​គេ​រំលោភ​យ​ដី​ពួក​គាត់​ខក​ខាត​លែង​បាន​ធ្វើ​ក្អមឆ្នាំង​ចង្កា​ន​ទៀត​ហើយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ