ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបសំណាកលោកយាយម៉ៅ ត្រូវគេលួ.ចបាត់ នៅសល់តែអាស្រម

2 ខែ មុន
  • កំពត

​ខេត្តកំពត ៖ រូបសំណាក់លោកយាយម៉ៅ ដាក់ក្នុងអាស្រមជាប់នឹងផ្លូវនៅជើងភ្នំសែនហានច្រក​សៀម ស្ថិតក្នុងឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ត្រូវបានជនមិនស្គាល់មុខលួចយកទៅបាត់ នៅ​សល់តែអាស្រមនៅជើងភ្នំតែប៉ុណ្ណោះ ។​…

0:00
0:00

​ខេត្តកំពត ៖ រូបសំណាក់លោកយាយម៉ៅ ដាក់ក្នុងអាស្រមជាប់នឹងផ្លូវនៅជើងភ្នំសែនហានច្រក​សៀម ស្ថិតក្នុងឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ត្រូវបានជនមិនស្គាល់មុខលួចយកទៅបាត់ នៅ​សល់តែអាស្រមនៅជើងភ្នំតែប៉ុណ្ណោះ ។​

ប្រជាពលរដ្ឋដែលមានជំនឿជឿជាក់ទៅលើ​ការបួងសួងនិងបែបន់លោកយាយម៉ៅមានបារមីខ្លាំងពូកែសក្កិសិទ្ធ នៅភូមិដំណាក់ចំបក់ ឃុំសំរោងលើ ស្រុកបន្ទាយមាស បាន​រៀបរាប់​ឱ្យ​ដឹង​កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះថា ប្រជាពលរដ្ឋនៅភូមិដំណាក់ចំបក់ មានការសោកស្តាយណាស់ បន្ទាប់ពី​មាន​គេលួចរូបសំណាកលោកយាយម៉ៅយក​ទៅបាត់។ ព្រោះរូបសំណាកលោកយាយម៉ៅនោះប្រជាពលរដ្ឋដែល​ធ្វើដំណើរឆ្លងកាត់​តែងនាំគ្នា​ចូលទៅអុជធូបបែបន់លោកយាយម៉ៅសុំក្ដីសុខផងដែរ

តាមប្រភពដដែលបានបន្ត​ថា អ្នកភូមិអុជ​ធូបបែបន់គោរពបូជាសែនសំណែននោះ មិនមែនទើបតែថ្មីៗ​នេះ គឺមាន​តាំងពីយូរ​យារ​ណាស់មក ។ ការបែបន់នេះ តាំងពីខ្ទមលោកយាយម៉ៅតូចរហូតមានជំនឿជឿជាក់ធ្វើអាស្រមឱ្យធំ ស្រាប់តែមានគេលួចរូបសំណាកលោកយាយម៉ៅយកទៅបាត់កាលពីយប់ថ្ងៃទី៦ តុលា ឆ្នាំ២០២៤នេះ ។

ប្រជាពលរដ្ឋនៅភូមិដំណាក់ចំបក់បាននិយាយម្ដងហើយម្ដងទៀតមានការសង្ស័យអ្នកយករូបសំណាក់លោកយាយម៉ៅចេញទំនងជាចង់រុករានយកដីជើងភ្នំក៏មិនដឹង ។ ទោះជាបែបណា អាជ្ញាធរស្រុកអង្គរជ័យមិនទាន់មាន​ប្រតិកម្មជុំវិញ​ករណីមាន​គេលួចយករូបសំណាក់លោកយាយម៉ៅនៅឡើយទេ គឺ​មាន​ត្រឹមតែប្រជាពលរដ្ឋនៅឃុំសំរោងលើតែប៉ុណ្ណោះដែលនៅកៀកនឹងអាស្រមលោកយាយម៉ៅ ដែលមានការ​ផ្អើលឆោឡោ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ