ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំបូលកីឡដ្ឋានតម្លៃជាង៣០០លានដុល្លាររហែ.កជាបំណែ.កៗ ដោយសារព្យុះកំណា.ច ហឺរីខិន មីល​តុន

6 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ កីឡដ្ឋាន Tropicana ទីលានប្រកួតកីឡាបេស្បល (Baseball) របស់ក្រុម Tampa Bay Rays…

សហរដ្ឋអាមេរិក ៖ កីឡដ្ឋាន Tropicana ទីលានប្រកួតកីឡាបេស្បល (Baseball) របស់ក្រុម Tampa Bay Rays រងការបំផ្លិចបំផ្លាញយ៉ាងដំណំ ជាពិសេសដំបូលកីឡដ្ឋានបានរបើករហែកជាបំណែកៗ ភ្លាមៗនៅពេលដែលព្យុះកំណាច ហឺរីខិន មីលតុន (Hurricane Milton) បានវាយប្រហារក្នុងតំបន់ Tampa Bay រដ្ឋផ្លរីដា (Florida) កាលពីថ្ងៃពុធ ពេលវេលានៅសហរដ្ឋអាមេរិក។

ព្យុះកំប៊ុតត្បូងដែលឈានដល់កម្រិតទី ៥ នៅដើមសប្តាហ៍នេះ នៅឈូងសមុទ្រម៉ិកស៊ិកបានបោកបក់ចូលឆ្នេរសមុទ្រភាគខាងលិចរដ្ឋផ្លរីដាកាលពីថ្ងៃពុធ ហើយក្នុងរយៈពេល២ទៅ៣ម៉ោងប៉ុណ្ណោះ ដំបូលកីឡដ្ឋាន Tropicana របស់ក្រុម Tampa Bay Rays ក៏បានចាប់ផ្តើមរបើករហែកជាបំណែកៗតែម្តង។ ក្លិប Tampa Bay Rays បានបញ្ជាក់នៅមុនពេលព្យុះកំណាចវាយប្រហារថា កីឡដ្ឋាន Tropicana មិនត្រូវបានប្រើប្រាស់ជាទីជ្រកកោនសម្រាប់អ្នករស់នៅតំបន់នោះទេ ប៉ុន្តែកីឡដ្ឋាននេះ ត្រូវបានរៀបចំជាកន្លែងសម្រាប់ក្រុមអ្នកទទួលការបណ្តុះបណ្តាលជំនាញសង្គ្រោះ ត្រៀមមុនពេលព្យុះមកដល់។ ហើយគិតត្រឹមយប់ថ្ងៃពុធ មិនទាន់មានរបាយការណ៍អំពីអ្នករងរបួសនៅឡើយនោះទេ។

តាមការចេញផ្សាយដោយក្រុមការងារក្លិបពាក់ព័ន្ធនឹងការសាងសង់បានឱ្យដឹងថា ដំបូលដ៏ធំរបស់កីឡដ្ឋាន Tropicana ធ្វើអំពីប្រភេទជ័រពិសេស Translucent ស្រោបក្រណាត់ពិសេស Teflon-Coated Fiberglass ភ្ជាប់ជាមួយខ្សែកាបប្រវែងសរុប ២៩០គីឡូម៉ែត្រដែលតភ្ជាប់ដោយតំណដែករ៉ឺស័រ Struts។ កីឡដ្ឋានមួយនេះ ចាប់ផ្តើមសាងសង់នៅឆ្នាំ ១៩៨៦ និងបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ ១៩៩០ ដោយចំណាយទឹកប្រាក់អស់ចំនួន១៣០លានដុល្លារនៅពេលនោះ ខណៈដែលបច្ចុប្បន្នស្មើជាង៣១០លានដុល្លារ។ ហើយកីឡដ្ឋាននេះ ក៏ធ្លាប់ត្រូវបានជួសជុលកែលំអបន្ថែមនៅឆ្នាំ ២០១៤ ផងដែរ។

ដោយឡែក ក្រឡេកទៅមើលកីឡដ្ឋាន Raymond James របស់ក្រុមបាល់ឱបអាមេរិក Tampa Bay Buccaneers ដែលស្ថិតក្នុងតំបន់ជាមួយគ្នាឯណោះវិញ ដែលគ្មានដំបូលដូចកីឡដ្ឋាន Tropicana ក៏ទទួលរងការជនលិចយ៉ាងធ្ងន់ធ្ងរផងដែរ៕ (ដកស្រង់ ៖ Yahoo Sports និង Fox News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ