ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រៃឈើរាប់ម៉ឺនហិកតាដួលរលំព្រោះព្យុះ បង្កហានិភ័យខ្ពស់នៃភ្លើង ឆេះនៅតំបន់ភាគខាងជើងវៀតណាម

7 ម៉ោង មុន

វៀតណាម ៖ ព្រៃឈើ​ខៀវស្រងាត់​នៅ​លើ​ភ្នំ​ជា​ច្រើន នៅ​ក្នុង​តំបន់​ភាគ​ខាងជើង​ប្រទេស​វៀតណាម បាន​ប្រែ​ពណ៌​ទៅ​ជា​ប្រផេះ​ក្រៀមក្រំ បន្ទាប់​ពី​កើត​មាន​ភ្លើង​ឆេះ​ព្រៃ​ជា​បន្តបន្ទាប់ បង្ក​ឱ្យ​មានការ​បំពុលបរិយាកាស​យ៉ាង​អាប់អួរ ទៅ​ដល់​ប្រជាជន​វៀតណាម​រាប់​ម៉ឺន​នាក់ ។ បញ្ហា​នេះ…

វៀតណាម ៖ ព្រៃឈើ​ខៀវស្រងាត់​នៅ​លើ​ភ្នំ​ជា​ច្រើន នៅ​ក្នុង​តំបន់​ភាគ​ខាងជើង​ប្រទេស​វៀតណាម បាន​ប្រែ​ពណ៌​ទៅ​ជា​ប្រផេះ​ក្រៀមក្រំ បន្ទាប់​ពី​កើត​មាន​ភ្លើង​ឆេះ​ព្រៃ​ជា​បន្តបន្ទាប់ បង្ក​ឱ្យ​មានការ​បំពុលបរិយាកាស​យ៉ាង​អាប់អួរ ទៅ​ដល់​ប្រជាជន​វៀតណាម​រាប់​ម៉ឺន​នាក់ ។

បញ្ហា​នេះ ត្រូវ​គេ​ចាត់​ថា ជា​កេ​រិ៍​ដំណែល​ដែល​កើត​ចេញពី​ការ​វា​.​យ​ប្រហារ​នៃ​ព្យុះ​ទី​ហ្វុ​ង Yagi នៅ​លើ​ភូមិភាគ​ខាងជើង ប្រទេស​វៀតណាម កាលពីដើម​ខែកញ្ញា ហើយ​ឈាន​មក​ដល់​ពេល​នេះ​ព្យុះ​នេះ​បាន​បន្សល់​ទុក​នូវ​កាក​សំណល់​ព្រៃឈើ​ងា​.​ប់​ងាយ​ឆេះ​សរុប​ប្រមាណ​ជា​ជាង​៦​លាន​តោន​ដែល​ជាដើម​ហេតុ​បង្ក​ហានិភ័យ​នៃ​ភ្លើង​ឆេះ​ព្រៃ​យ៉ាង​ញឹក​ញ​ប់​ទូ​ទាំង​តំបន់​ភាគ​ខាងជើង ។

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន​វៀតណាម VN Express នៅ​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០២៤ បានឱ្យ​ដឹង​ថា ព្រៃឈើ​ធម្មជាតិ និង​ដំណាំ​ព្រៃឈើ​សរុប​១១៧,០០០​ហិ​កតា ក្នុង​ខេត្ត Quang Ninh និង ២៦០០​ហិ​កតា នៅ​ខេត្ត Hai Duong ដែល​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ដួល​រំលំ​ងា​.​ប់រាប់​ដល់​ដី កំពុង​ស្វិត​ក្រៀម​ងា​.​ប់ ស្រប​ពេល​ដែល​អាកាស​ក្តៅ​ស្ងួត​នោះ​បាន​បង្ក​ឱ្យ​មាន​កើត​មាន​អគ្គិភ័យ​ច្រើន​ករណី ជំរុញ​អោយ​អាជ្ញាធរ​ខេត្ត​ចាត់​ឱ្យ​ស្ថាប័ន និង​កងកម្លាំង​ពាក់ព័ន្ធ ជា​ពិសេស​អាជ្ញាធរ​មូលដ្ឋាន​ត្រូវធ្វើ​ផែនការ​លម្អិត​ត្រៀម​ទាំង​កម្លាំង និង​សម្ភារៈ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ភ្លើង​ឆេះ​ព្រៃ ។

ជាក់ស្តែង ចាប់ពី​ថ្ងៃ​ទី​២៨ ខែកញ្ញា រហូត​មក​ដល់​ថ្ងៃ​ទី​០៩ ខែតុលា​នេះ ខេត្ត Quang Ninh មាន​ភ្លើង​ឆេះ​ព្រៃ​ចំនួន​៨​ដង នៅ​លើ​ផ្ទៃដី​ព្រៃឈើ​ប្រហែល​៥៧​ហិ​កតា ដែល​ជំរុញ​ឱ្យ​អាជ្ញាធរ​ចល័ត​កម្លាំង​រាប់​ពាន់​នាក់ ដើម្បី​ចូលរួម​ពន្លត់ភ្លើង ។

ដោយឡែក​ខេត្ត Hai Duong កាលពី​រសៀល ថ្ងៃ​ទី​៥ ខែតុលា ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​មួយ​បាន​កើតឡើង នៅ​លើ​ភ្នំ An Phu ហើយ​ចាប់ពី​ថ្ងៃ​ទី​២៨ ខែកញ្ញា ដល់​ថ្ងៃ​ទី​៣ ខែតុលា ភ្លើង​ឆេះ​ព្រៃ​ចំនួន​៣ បាន​កើតឡើង​នៅ​ស្រុក Van Don ដោយ​ដុត​បំផ្លាញ​ព្រៃឈើ​អស់​៣០​ហិ​កតា ។ ខេត្ត Quang Ninh បាន​ប៉ាន់​ប្រមាណ​ថា ការ​ខូចខាត​នៃ​ដំណាំ​ព្រៃឈើ​ដែល​ភាគច្រើន គឺ​ដើម​ស្រល់ និង​ដើម​អាកា​ស្យា មាន​ចំនួន​ជាង ៦៤០០​ពាន់​លាន​ដុ​ង ដែល​ស្មើនឹង​២៦% នៃ​ទំហំ​ខូចខាត​ដោយ​ព្យុះ​ក្នុង​ខេត្ត​នេះ​សរុប​ដោយ​ប៉ះពាល់​ដល់​គ្រួសារ​ចំនួន​២២,០០០ រួម​ទាំង​គ្រួសារ​ដែល​បាន​ប្រគល់​ដី​ព្រៃឈើ និង​គ្រួសារ​ដែល​ត្រូវ​បាន​ប្រគល់​ឱ្យ​ដាំ​ព្រៃឈើ​ដោយ​ក្រុមហ៊ុន​កែ​ឆ្នៃ​ឈើ​ក្នុងស្រុក ។

ក្នុង​ពេល​ដឹកនាំ​បុគ្គលិក​ចុះ​ទៅ​ប្រមូល​ផល​ដើម​អាកា​ស្យា ដែល​ដួល​រលំ កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែតុលា តំណាង​ក្រុមហ៊ុន​មួយ​រូប​បាន​អះអាង​ថា ព្រៃ​អាកា​ស្យា​ដែល​ក្រុមហ៊ុន​បាន​ដាំ​ជាង​៤​ពាន់​ហិ​កតា ដែល​ជិត​នឹង​ប្រមូល​ផល​ទៅ​ហើយ​នោះ​ត្រូវ​បាន​បំផ្លាញ​៨៥% ដែល​បណ្តាល​ឱ្យ​បាត់បង់​ប្រមាណ​៣០០​ពាន់​លាន​ដុ​ង ។

នាយកដ្ឋាន​ការពារ​ព្រៃឈើ បាន​ស្នើ​ឱ្យ​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​ដែល​រង​គ្រោះ​បញ្ចេញ​មូលនិធិ​ផ្តល់​ទុន​បន្ថែម​ទៅ​ដល់​ប្រជាជន ក្នុង​គោលដៅ​ជំរុញ​អោយ​ពួក​គេ​ដាំ​ព្រៃឈើ​ឡើង​វិញ ដើម្បី​ស្តា​រការ​ខូចខាត ។ ដើម្បី​ដាំ​ដើមឈើ​ឡើង​វិញ​បាន​នោះ​ការងារ​ចំពោះ​មុខ គឺ​ត្រូវ​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ ដោយ​ការ​សម្អាត​ព្រៃឈើ​ដែល​ងា​.​ប់​អោយ​អស់​ជា​មុន​សិន ដែល​ការងារ​នេះ​ត្រូវ​បាន​លោក Cao Tuong Huy អភិបាលខេត្ត Quang Ninh បាន​ចាត់​ឲ្យ​ស្រុក ក្រុង ប្រមូលផ្តុំ​កម្លាំង និង​មធ្យោបាយ​ក្នុង​ការ​កា​.​ប់​ឆ្ការ​ប្រមូល​ដើមឈើ ដែល​ងា​.​ប់​ឱ្យ​បាន​ចប់​សព្វគ្រប់ មុន​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៤ ៕

កែសម្រួលដោយ