ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាងប្រហុកបែ.កខ្ចាយ ស្អុ.យពេញច្រកទ្វារបា.ក់​ដៃ រឿង១ទូកដឹកស្រូវ៦០ម៉ឺនរៀលក៏ជាប់ពាក់ពន្ធ័ជាមួយអធិការស្រុកអង្គរ​បុរីផងដែរ

1 ខែ មុន
  • តាកែវ

ខេត្តតាកែវ ៖ ក្រោយបែកធ្លាយរឿងពុករលួយរុាំរ៉ៃដល់ឆ្អឹងករណីក្រុមឈ្មួញវៀតណាមចូលទិញស្រូវ​បង់លុយ៦០ម៉ឺនរៀលក្នុង១ទូក ថ្លៃបាយមេព្រំដែនមក ស្រាប់តែធ្លាយថាលោកនូន បិន អធិការស្រុកអង្គរ​បុរីក៏មានចំណែក​ផងដែរ គឺលោកសុំតែថ្លៃសាំងមិនសុំថ្លៃបាយដូចមន្ត្រីដទៃនោះទេ ។​ គួររំលឹកថា…

ខេត្តតាកែវ ៖ ក្រោយបែកធ្លាយរឿងពុករលួយរុាំរ៉ៃដល់ឆ្អឹងករណីក្រុមឈ្មួញវៀតណាមចូលទិញស្រូវ​បង់លុយ៦០ម៉ឺនរៀលក្នុង១ទូក ថ្លៃបាយមេព្រំដែនមក ស្រាប់តែធ្លាយថាលោកនូន បិន អធិការស្រុកអង្គរ​បុរីក៏មានចំណែក​ផងដែរ គឺលោកសុំតែថ្លៃសាំងមិនសុំថ្លៃបាយដូចមន្ត្រីដទៃនោះទេ ។​ គួររំលឹកថា រឿង​ឈ្មួញ​ខ្មែរ​ដឹកស្រូវ​ទៅ​លក់​នៅ​ព្រំដែន​វៀតណាម អាជ្ញាធរ​ស្រុក​អង្គ​បុរី​កំពុង​ជា​.​ន់ក​ឈ្មួញ តែ​លៀន​អណ្តាត​រាស្ត្រ​ខ្មែរ​ម្ចាស់​ស្រូវ

ប្រភពព័ត៏មានច្បាស់ការ​បានបញ្ជាក់ថារឿងពុករលួយខាងលើមិនមែនជាប់ពាក់ពន្ធ័ តែមន្រ្តីគយប្រធានច្រកនិងមេទាហ៊ានប្រចាំច្រកទ្វេភាគីបាក់ដៃនោះទេ ក្នុងនោះក៏មានលោកអធិការស្រុកអង្គរ​បុរីថែមមួយទៀត ដែល​ទង្វើទាំងនេះហើយបានជាស្រូវពលរដ្ឋធ្លាក់ថ្លៃដោយមិនដឹងមូលហេតុហើយថ្នាក់ដឹកនាំ​មានឥទ្ធិពល​ ទំនងជាមិនបានដឹងរឿងទាំងនេះទេមើលទៅ។

មហាជនលើកឡើងថាក្រោយពីលោកសម ម៉ាឡាយ៉ា ប្រធានច្រកទ្វេភាគីបាក់ដៃសារភាពថាពិតជាមានការយកលុយដូចកាលើកឡើងមែន ដែលមហាជនចាំមើលលោកវី សំណាង អភិបាលខេត្តតាកែវថ្មីនឹងមានចំណាត់ការបែបណាជុំវិញករណីនេះ ហាក់ដូចជា​នៅទ្រឹងនៅឡើយ ។

គួរំលឹកថា៖ អាជ្ញាស្រុកអង្គបុរីកំពុងជាន់កឈ្មួញតែលៀនអណ្តាត​ខ្មែរ កំពុងតែបែក​ពាងប្រហុក​រឿងប្រព្រឹត្តអំពើពុករលួយជាប្រពន្ធ័រឿងរ៉ាវស្រូវរបស់រាស្រ្តខ្មែរដែលដឹកយកទៅលក់នៅកំពង់​ផែប្រឡាយ​១២ ឃុំគោគធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ ដែរគេស្គាល់ថាជាជំងឺមហារីកទៅហើយទោះជាដូរអភិបាលខេត្តពី១ទៅ១ក៏ដោយកីគ្មានថ្នាំព្យាបាលជំងឺនេះបានដែរ ព្រោះគេយល់ថា គេសុំថ្លៃបាយ…ហេ! ហេ! ។

អធិការស្រុកអង្គបុរី

បើយោងតាមលោកសុទ្ធ វុធ តាំងខ្លូនជាក្មួយឯកឧត្តមម្នាក់ជាអ្នកមើលការខុសត្រូវនៅកំពង់​ផែខាងលើបានប្រាប់អោយកោះសន្តិភាពដឹងថា រាល់ទូកឈ្មួញជនជាតិវៀតណាមចូលមកទិញស្រូវពលរដ្ឋខ្មែរគឺត្រូវតែបង់លុយមកអោយលោកក្នុង១ទូកត្រូវបង់លុយ៦០ម៉ឺនរៀល បើទូកឈ្មួញណាមិនបង់តាមការ​កំណត់របស់លោកទេ គឺមានក្រុមរបស់លោកឃាត់មិនអោយកម្មករលើកស្រូវដាក់លើទូកនោះជាដាច់ខាត នេះជា​ល្បិចជាន់កដកស្លាប។

លោកសុទ្ធ វុធ តាំងខ្លូនជាក្មួយឯកឧត្តមដែរមិនហ៊ានបញ្ជេញឈ្មោះថាឯកឧត្តមនោះមានឈ្មោះអីបានអោយកោះសន្តិភាពដឹងទៀតថាមូលហេតុដែរលោកប្រមូលលុយទូកក្នុង១ទូក៦០ម៉ឺនរៀលគឺលោកយកទៅចាត់ចែងអោយថ្លៃបាយថ្លៃទឹកក្រុមអាជ្ញាធរពាក់ពន្ធ័ដូចជាលោកម៉ែន ស៊ីថា ប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វេភាគីបាក់ដៃលោកសម ម៉ាឡាយ៉ា ប្រធានច្រកទ្វារ​បាក់ដៃមេទាហ៊ាការពារព្រំដែនបាក់ដៃនិងមន្រ្តីពាក់ពន្ធ័មួយចំនួនទៀត។

ចំណែកឈ្មួញវៀតណាមបានបង្ហើបអោយកោះសន្តិភាពដឹងថាពួកគេមិនខ្វល់រឿងគេយកលុយពីពួកគាត់ទេចង់យកច្រើនបែបណាក៏យកទៅ ពួកគាត់នៅតែចូលមកទិញដោយគ្រាន់តែទម្លាក់ថ្លៃស្រូវពលរដ្ឋខ្មែរជាការស្រេច។

ជុំវិញករណីខាងលើនេះ លោកញឹប ស្រ៊ន ប្រធាមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តតាកែវបានអោយកោះសន្តិភាពដឹងថា លោកមិនបានដឹងរឿងនឹងទេ ហើយលោកក៏មិនមានភារកិច្ចអីទៅគ្រប់គ្រងបញ្ហានិងនោះដែរលោកគិតតែការងារខាងផលិតផ្នែកកសិកម្មតែប៉ុណ្ណោះ ។ នេះហើយគេហៅ​ថា «ជាន់កយួន លៀនអណ្តាតខ្មែរ» ។​

ចំណែកលោកសម ម៉ាឡាយ៉ា ប្រធានច្រកទ្វេភាគីបាក់ដៃ បានអោយដឹងថាពិតជាមានការ​យកលុយដូចករណីខាងលើពិតមែនតែជាមនោសញ្ជោតនាថ្លៃបាយថ្លៃទឹកនោះទេមិនមែជាការគៀបសង្កត់ឡើយហើយការ​យកលុយរបៀបនេះវាជាទម្លាប់រាប់សិបឆ្នាំមកហើយ។

ព័ត៌មាន​បន្ត​នឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ