ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេលមើលរូបភាពព្យុះហឺរីខិន Millton ដ៏គួរឱ្យភ័យខ្លាចនេះដូចទៅនឹងអ្វីដែរ?

8 ម៉ោង មុន

អា​មេ​រិ​ក ៖ រូបភាព​ទាំងនេះ​ជា​ទិដ្ឋភាព​ដ៏​ស្ងាត់​ត្រជុំ​គួរ​ឱ្យ​ព្រឺ​ឆ្អឹងខ្នង​នៅ​ក្នុង​ទីក្រុង​មួយ​នៃ​តំបន់ Tampa Bay រដ្ឋ Florida សហរដ្ឋអាមេរិក មុន​ពេល​ដែល​ព្យុះ​កំ​ប៊ុត​ត្បូង Superstorm…

អា​មេ​រិ​ក ៖ រូបភាព​ទាំងនេះ​ជា​ទិដ្ឋភាព​ដ៏​ស្ងាត់​ត្រជុំ​គួរ​ឱ្យ​ព្រឺ​ឆ្អឹងខ្នង​នៅ​ក្នុង​ទីក្រុង​មួយ​នៃ​តំបន់ Tampa Bay រដ្ឋ Florida សហរដ្ឋអាមេរិក មុន​ពេល​ដែល​ព្យុះ​កំ​ប៊ុត​ត្បូង Superstorm Millton ដ៏​ខ្លាំង​បំផុត​ក្នុង​រយៈពេល​១០០​ឆ្នាំ​នឹង​បក់​បោក​មក​ដល់​ឆ្នេរសមុទ្រ Florida ក្នុង​ល្បឿ​ង​លឿន​ជាង​៣០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។

ព្យុះ​ហឺ​រី​ខិ​ន មី​ល​តុ​ន ដែល​មាន​ល្បឿន​ជាង​៣០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង កំពុង​សំដៅ​ទៅ​កាន់​តំបន់ Tampa Bay នៃ​រដ្ឋ Florida សហរដ្ឋអាមេរិក ហើយ​ត្រូវ​បាន​ជឿ​ថា កម្លាំង​ដ៏​មរណា​របស់​វា​នឹង​នាំ​មក​នូវ​ការ​គំ​រា​.​ម​កំ​ហែ​.​ង​ដល់​អាយុជីវិត បោកបក់​បំផ្លិចបំផ្លាញ​នាំ​ឱ្យ​នូវ​ទឹកជំនន់ ការ​បាក់​ដី ជា​ពិសេស​នៅ​តាម​បណ្តោយ​ឆ្នេរ​ឈូង​សមុទ្រ Florida ភាគ​ខាងលិច ។ រដ្ឋ​ផ្ល​រី​ដា ដែល​ទើបតែ​រង​ការ​បាន​បំផ្លិចបំផ្លាញ​ដោយ​ព្យុះ​ហឺ​រី​ខិ​ន ហេ​ឡេ​ណា ប៉ុន្តែ​ព្យុះ​ហឺ​រី​ខិ​ន មី​ល​តុ​ន ត្រូវ​បាន​ចាត់​ទុក​ថា ជា​ព្យុះ​ដ៏​ខ្លាំង​បំផុត​លើ​ពិភពលោក​ប្រចាំឆ្នាំ​នេះ ដោយ​វា​បាន​បង្កើន​ល្បឿន​ខ្យល់​ពី​130​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដល់​270 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ក្នុង​រយៈពេល​ត្រឹមតែ​២៤​ម៉ោង​ប៉ុណ្ណោះ ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បង្កើន​លឿន​ខ្លាំង​ជាង​300 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​ក្លាយជា​ព្យុះ​ខ្លាំង​បំផុត​ដែល​មិន​ធ្លាប់​មាន នៅ​ក្នុង​ឈូង​សមុទ្រ​ម៉ិ​ក​ស៊ិ​ក ។

កាលពី​ថ្ងៃ​អង្គា​រ៍ ប្រជាជន​ជិត​1.5 លាន​នាក់ នៅ​ក្នុង​តំបន់ Tampa Bay បាន​នាំ​សម្រុក​ចាកចេញ​ដោយ​ភាព​ភិតភ័យ​ក្រោយ​ពេល​ដែល​អាជ្ញាធរ​បញ្ជា​ឱ្យ​មានការ​ជម្លៀស​ជា​បន្ទាន់ ដោយ​ព្រមាន​ថា ប្រសិនបើ​អ្នក​បន្ត​ស្នាក់​នៅ​អ្នក​អាច​នឹង​ស្លា​.​ប់ ។ មុន​ការ​ចាកចេញ​មនុស្ស​ម្នា​បាន​នាំ​គ្នា​សម្រុក​ទិញ​ទំនិញ​ឡើង​អស់ពី​ហាង​នានា​ចាក់​សាំង​ឡើង​ដាច់​ស្តុក​ក៏​ដូច​ជា រុះរើ​អីវ៉ាន់ សំខាន់​មួយ​ចំនួន​ដាក់​កន្លែង​សុវត្ថិភាព និង​នាំ​យក​របស់ទ្រព្យ​មាន​តម្លៃ​ទៅ​តាម​ខ្លួន ហើយ​ដំណើរ​នៃ​ការ​ភៀសខ្លួន​នេះ​បណ្តាល​ឱ្យ​កកស្ទះ​រថយន្ត​រាប់​ម៉ឺន​គ្រឿង​នៅ​លើ​ដងផ្លូវ​។

មជ្ឈមណ្ឌល​ព្យុះសង្ឃរា​ជាតិ (NHC)​របស់​អា​មេ​រិ​ក បាន​និយាយ​នៅ​ក្នុង​កិច្ច​ពិភាក្សា កាលពី​ល្ងាច​ថ្ងៃ​អង្គារ​របស់​ខ្លួន​ថា ព្យុះ Hurricane Milton មាន​សក្តានុពល​ក្នុង​ការ​ក្លាយជា​ព្យុះកំបុតត្បូង​មួយ ក្នុង​ចំណោម​ដ៏​ព្យុះ​បំផ្លិចបំផ្លាញ​បំផុត​នៅ​លើ​កំណត់​ត្រា សម្រាប់​ភាគ​ខាងលិច​កណ្តាល​នៃ​រដ្ឋ Florida” ដែល​នាំ​មក​នូវ​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​មិន​អាច​ប៉ាន់​ប្រមាណ​បាន ។

ស្ថានភាព​ព្យុះ​ត្រូពិច អាច​មក​ដល់​ភាគ​ខាងលិច​រដ្ឋ​ផ្ល​រី​ដា​ភ្លាម​ៗ​នៅ​រសៀល​ថ្ងៃ​ពុធ​ដែល​មាន​ន័យ​ថា ការ​រៀបចំ​ទាំងអស់ គួរតែ​ត្រូវ​បាន​បញ្ចប់​មុន​ពេល​នោះ ។ ខ្យល់​បក់​ខ្លាំង​បំផុត ដែល​មាន​សមត្ថភាព​បំផ្លាញ​រចនាសម្ព័ន្ធ ការ​ដួល​រលំ​ដើមឈើ និង​ការ​ដាច់​ចរន្តអគ្គិសនី​នឹង​កើតឡើង​នៅ​ជិត​កន្លែង​ដែល​កណ្តាល​នៃ Milton ឆ្លងកាត់​ឆ្នេរសមុទ្រ​នៅ​ភាគ​ខាងលិច​កណ្តាល​រដ្ឋ Florida ហើយ​បន្ទាប់​មក​តាមដាន​ដីគោក​ឆ្លងកាត់​កណ្តាល​រដ្ឋ Florida ឆ្ពោះទៅ​កាន់​តំបន់ Orlando ។

ការ​ដាច់​ភ្លើង​អាច​មាន​រយៈពេល​ជា​ច្រើន​ថ្ងៃ​នៅ​ក្នុង​តំបន់​ទាំងនេះ ។ ពេលវេលា​សម្រាប់​ខ្យល់​ខ្លាំង​បំផុត​ទាំងនោះ ចាប់ផ្តើម​នៅ​ល្ងាច​ថ្ងៃ​ពុធ តាម​បណ្តោយ​ឆ្នេរ​ឈូង​សមុទ្រ​ភាគ​ខាងលិច បន្ទាប់​មក​បាន​សាយភាយ​ភាគ​ខាងកើត​ឆ្លងកាត់​កណ្តាល​រដ្ឋ​ផ្ល​រី​ដា រហូត​ដល់​ផ្នែក​ដំបូង​នៃ​ថ្ងៃ​ព្រហស្បតិ៍ ៕

កែសម្រួលដោយ