ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូណេស៊ី​ត្រៀម​ចែក​អាហារ​ដោ​យ​ឥត​គិត​ថ្លៃ​ចាប់​ពី​ដើម​ឆ្នាំ​២០២៥

2 ខែ មុន

ទី​ក្រុង​ហ្សាកា​តា៖ ប្រទេស​ឥណ្ឌូណេស៊ី​នឹង​ដាក់​ចេញ​​​កម្ម​វិធី​បង្កើត​ផ្ទះ​បាយ​រាប់​ពាន់​កន្លែង​ដើម្បី​ចែក​អាហារ​ដោយ​ឥត​គិត​ថ្លៃ​ជូន​ប្រជា​ជន​របស់​ខ្លួន​ចាប់​ពី​ដើម​ឆ្នាំ​២០២៥​ត​ទៅ​។ នេះ​ជា​ផ្នែក​មួយ​នៃ​កម្ម​វិធី​នយោបាយ​របស់​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ប្រាបូវ៉ូ ស៊ូប៊ី​យ៉ាន់​តូ (Prabowo Subianto)។ ​កម្ម​វិធី​​​នេះ​​គ្រោង​​ចំណាយ​ថវិកា​រាប់​ពាន់​លាន​ដុល្លារ​។​ លោក​ប្រាបូវ៉ូ​នឹង​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានា​ធិ​បតី​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃ​ទី​២០ ខែ​តុលា​។ នៅ​ក្នុង​ដំណាក់​កាលទី​១​នៃ​កម្ម​វិធី​របស់​លោក​…

ទី​ក្រុង​ហ្សាកា​តា៖ ប្រទេស​ឥណ្ឌូណេស៊ី​នឹង​ដាក់​ចេញ​​​កម្ម​វិធី​បង្កើត​ផ្ទះ​បាយ​រាប់​ពាន់​កន្លែង​ដើម្បី​ចែក​អាហារ​ដោយ​ឥត​គិត​ថ្លៃ​ជូន​ប្រជា​ជន​របស់​ខ្លួន​ចាប់​ពី​ដើម​ឆ្នាំ​២០២៥​ត​ទៅ​។ នេះ​ជា​ផ្នែក​មួយ​នៃ​កម្ម​វិធី​នយោបាយ​របស់​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ប្រាបូវ៉ូ ស៊ូប៊ី​យ៉ាន់​តូ (Prabowo Subianto)។ ​កម្ម​វិធី​​​នេះ​​គ្រោង​​ចំណាយ​ថវិកា​រាប់​ពាន់​លាន​ដុល្លារ​។​

លោក​ប្រាបូវ៉ូ​នឹង​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានា​ធិ​បតី​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃ​ទី​២០ ខែ​តុលា​។ នៅ​ក្នុង​ដំណាក់​កាលទី​១​នៃ​កម្ម​វិធី​របស់​លោក​ លោក​នឹង​ចម្អិន​អាហារ​ចែក​ជូន​​សិស្ស​សាលា​ម្ភៃ​​លាន​នាក់​ចាប់​ពី​ដើម​ខែ​មករា​ត​ទៅ​។ គម្រោង​នេះនឹង​​ប្រើ​ប្រាស់​​​ថវិកា​៤,៥៤​ពាន់​លាន​ដុល្លារ​។ នៅ​​ពេល​​​អនុវត្ត​ពេញ​លេញ មនុស្ស​​​៨៣​លាន​នាក់​នឹង​ទទួ​លបាន​ប្រយោជន៍​ពី​កម្ម​វិធី​​នេះ​​​ដើម្បី​បិទ​បញ្ចប់​ការ​ខ្វះ​ខាត​អាហា​រូបត្ថម្ភ​នៅ​​​ឥណ្ឌូណេស៊ី​។ រដ្ឋ​នឹង​ត្រូវ​ចំណាយ​ថវិកា​២៨​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ​។​

ប្រធាន​កម្ម​វិធី​ជាតិ​អាហារូបត្ថម្ភ​ថ្លែង​​ថា​ផ្ទះ​បាយ​យ៉ាង​តិច​៥​ពាន់​កន្លែង​នឹង​ត្រូវ​ដាក់​ឱ្យ​ដំណើរ​ការ​ជា​បណ្ដើរ​ៗ​រហូត​ដល់​ឆ្នាំ​២០២៧​នឹង​កើន​ឡើង​ដល់​៣​ម៉ឺន​កន្លែង​។​ ក្រុម​ការ​ងារ​ខាង​ចម្អិន​អាហារ​​​មិន​មែន​ត្រឹម​តែ​ធ្វើ​ការ​នៅ​ក្នុង​ផ្ទះ​បាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​តួ​នាទី​ជា​អ្នក​ជំរុញ​ការ​​ទិញ​កសិផល​នៅ​ក្នុង​ស្រុក​ផង​ដែរ​។ ​កម្ម​វិធី​នេះ​នឹង​បង្កើត​ឱកាស​ការ​ងារ​១​លាន​កន្លែង​​​។

​ដើម្បី​ឆ្លើយ​តប​នឹង​កម្ម​វិធី​ផ្ដល់​អាហារ​ដោយ​ឥត​គិត​ថ្លៃ​នេះ ​​នៅ​ឆ្នាំ​ក្រោយ​គេ​នឹង​​ចំណាយ​អង្ករ​ជាង​៣១​ម៉ឺន​តោន​, សាច់​​មាន់​ជាង​កន្លះ​លាន​តោន ឬ​បើ​គ្មាន​សាច់​មាន់​គ្រប់​ទេ​អាច​ប្រើ​ប្រាស់​​​ពង​មាន់​-ពង​ទា​ជាង​៤​ពាន់​លាន​គ្រាប់​, ទឹក​ដោះ​គោ​ជាង​៩​រយ​លាន​លីត្រ​ និង​បន្លែ​ស្រស់​ៗ​ជាង​កន្លះ​លាន​តោន​។ នេះ​បើ​យោង​តាម​ការ​គណនា​តួ​លេខ​ផ្ដល់​អាហារ​៦​ថ្ងៃ​ក្នុង​១​សប្ដាហ៍​។​

ប្រធាន​កម្ម​វិធី​អាហារូបត្ថម្ភ​ខាង​លើ​​នេះ​ប្រាប់​ថា​​ផ្ទះ​បាយ​​នៅ​ក្នុង​​មណ្ឌល​នីមួយ​ៗ​ត្រូវ​​រ៉ាប់​រង​ផ្ដល់​អាហារ​ជូន​កុមារ​​តូច​ៗ​ចំនួន​បី​ពាន់​នាក់​។ ដូច្នេះ ត្រូវ​ប្រើ​ប្រាស់​អង្ករ​២​រយ​គីឡូ​,​ សាច់​មាន់​៣៥០​គីឡូ ឬ​បើ​គ្មាន​សាច់​មាន់​​​ទេ​ត្រូវ​ប្រើ​ពង​មាន់​-​ពង​ទា​៣​ពាន់​គ្រាប់​ និង​​បន្លែ​៣៥០​គីឡូ​​។ ចំណែក​ភេសជ្ជៈ​ត្រូវ​ប្រើ​ប្រាស់​ទឹក​ដោះ​គោ​ស្រស់​៦​រយ​លីត្រ​។ ទី​ភ្នាក់​ងារ​អាហារូប​ត្ថម្ភ​ចង់​ផ្ដល់​អាទិភាព​​ទៅ​លើ​ការប្រើ​ប្រាស់​​គ្រឿង​ផ្សំ​​នៅ​តាម​មូល​ដ្ឋាន​ ហើយ​អាច​នឹង​​កែ​សម្រួល​គ្រឿង​ផ្សំ ឬ​មុខ​អាហារ​ទៅ​តាម​លទ្ធ​ភាព​ជាក់​ស្ដែង​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ