ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​ចង់​លើក​យក​បញ្ហា​ភូមា​ទៅ​ជជែក​គ្នា​នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន

2 ខែ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​ជា​មួយ​ប្រទេស​ជា​ដៃ​គូ​លើក​នេះ ប្រមុខ​ការ​ទូត​អាមេរិក លោក​ប្លីង​ខិន នឹង​លើក​យក​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​មីយ៉ាន់​ម៉ា, បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ និង​បញ្ហា​អ៊ុយ​ក្រែន​ទៅ​ពិភាក្សា​គ្នា​។ នេះ​បើ​យោ​ងតាម​មន្ត្រី​ការ​ទូត​អាមេរិក​ម្នាក់​ទទួល​បន្ទុក​ខាង​កិច្ច​ការ​អាស៊ី​បូព៌ា​បាន​បង្ហើប​ឱ្យ​ដឹង​។ គាត់​ប្រាប់​ថា​លោក​បៃដិន​នៅ​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​តំបន់​អាស៊ាន​ជា​និច្ច​។ គ្រាន់​តែ​ថា​នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​នេះ​លោក​មិន​ទៅ​ចូល​រួម​ទេ​។​…

ទី​ក្រុង​វ៉ាស៊ីនតោន៖ នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​ជា​មួយ​ប្រទេស​ជា​ដៃ​គូ​លើក​នេះ ប្រមុខ​ការ​ទូត​អាមេរិក លោក​ប្លីង​ខិន នឹង​លើក​យក​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​មីយ៉ាន់​ម៉ា, បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ និង​បញ្ហា​អ៊ុយ​ក្រែន​ទៅ​ពិភាក្សា​គ្នា​។ នេះ​បើ​យោ​ងតាម​មន្ត្រី​ការ​ទូត​អាមេរិក​ម្នាក់​ទទួល​បន្ទុក​ខាង​កិច្ច​ការ​អាស៊ី​បូព៌ា​បាន​បង្ហើប​ឱ្យ​ដឹង​។ គាត់​ប្រាប់​ថា​លោក​បៃដិន​នៅ​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​តំបន់​អាស៊ាន​ជា​និច្ច​។ គ្រាន់​តែ​ថា​នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​នេះ​លោក​មិន​ទៅ​ចូល​រួម​ទេ​។​

ក្រសួង​ការ​បរទេស​អាមេរិក​ថ្លែង​ថា​លោក​ប្លីងខិន​នឹង​ចាក​ចេញ​ដំណើរ​ទៅ​ទី​ក្រុង​វៀង​ចន្ទន៍​ ប្រទេស​ឡាវ​ ហើយ​នឹង​បន្ត​ស្នាក់​នៅ​ទី​នោះ​រហូត​​ដល់​ថ្ងៃ​សុក្រដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​​អាស៊ី​បូព៌ា និង​កិច្ច​ប្រជុំ​ដទៃ​ទៀត​។ តាម​ពិត​ លោក​ត្រូវ​អម​ដំណើរ​លោក​បៃដិន​ទៅ​ប្រទេស​អាល្លឺម៉ង់ និង​អង់​ហ្គោ​ឡា​។ ប៉ុន្តែ​ដោយ​សារ​លោ​កបៃដិន​ពន្យារ​ពេល​ធ្វើ​ដំណើរ លោក​ប្លីង​ខិន​ក៏​ឆ្លៀត​ទៅ​ប្រ​ទេស​ឡាវ​តែ​ម្ដង​។ ចំណែក​លោក​បៃដិន​ចង់​យក​ពេល​​វេលា​នេះ​ដើម្បី​​ដោះ​ស្រាយ​បញ្ហា​ខ្យល់​ព្យុះ​ឈ្មោះ​មីល​តុន​ (Milton)​។

មន្ត្រី​ការ​ទូត​ខាង​លើ​នេះ​ប្រាប់​ថា​គម្រោង​របស់​លោក​ប្លីង​ខិន​ទៅ​ទី​ក្រុង​វៀង​ចន្ទ​ន៍​លើក​នេះ​ដើម្បី​ជួប​សម​ភាគី​ចិន​។ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​លម្អិត​ពេក​ទេ​។ ​​គេ​គ្រាន់​តែ​​ដឹង​ថា​អាមេរិក​កំពុង​​បារម្ភ​ជា​ខ្លាំង​​​នៅ​ពេល​ប្រទេស​ចិន​បន្ត​ជួយ​ឧបត្ថម្ភ​-​គាំទ្រ​ប្រទេស​រុស្ស៊ី​ដើម្បី​ធ្វើ​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​។ ពាក់​ព័ន្ធ​នឹង​បញ្ហា​នៅ​មីយ៉ាន់​ម៉ា អាមេរិក​កំពុង​បារម្ភ​ខ្លាំង​ថា​ការ​បោះ​ឆ្នោត​នៅមី​យ៉ាន់​ម៉ា​អាច​នឹង​មាន​បញ្ហា​។

អាមេរិក​យល់​ថា​មីយ៉ាន់​ម៉ា​គួរ​កុំ​ទាន់​បោះ​ឆ្នោត​​ ហើយ​គួរ​រង់​ចាំរហូត​​ដល់​ប្រទេស​ជាតិ​មាន​សន្តិ​ភាព​​ និង​ការ​ផ្សះ​ផ្សារ​ជាតិ​ដ៏​ពិត​ប្រាកដ​​ជា​មុន​សិនទើប​​រៀប​ចំ​ការ​បោះ​ឆ្នោត​ក៏​មិន​ទាន់​ហួស​ពេល​​ដែរ​។​ ​អ្នក​ការ​ទូត​រូប​នេះ​យល់​ថា​គ្មាន​ការ​រីក​ចម្រើន​ទាល់​តែ​សោះ​ក្នុង​ការ​បញ្ចុះ​បញ្ចូល​ឱ្យ​របប​សឹករបស់​​លោក​មីន​អុង​ឡាំង​កាត់​បន្ថយ​អំពើ​ហិង្សា​ និង​ដោះ​ស្រាយ​បញ្ហា​ជា​ច្រើន​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ