ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ ឡាវ​ និង​វៀតណាម គូសបញ្ជាក់​អំពី​សារៈសំខាន់​ នៃ​ការ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ

1 ខែ មុន

ប្រទេស​ឡាវ ​៖ នា​ព្រឹក​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

ប្រទេស​ឡាវ ​៖ នា​ព្រឹក​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញពិសារ​អាហារ​ពេល​ព្រឹក​ការងារ ជាមួយ ឯកឧត្តម​បណ្ឌិត សន​សៃ ស៊ី​ផា​ន់​ដ​ន (Sonexay Siphandone) នាយក​រដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និងឯកឧត្តម ផា​ម មិ​ញ​ជី​ញ (Pham Minh Chinh) នាយក​រដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្នុង​ឱកាស​ នៃ​ការ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤៤ និង៤៥ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី១១ ខែតុលា ឆ្នាំ​២០២៤ នៅ​រដ្ឋធានី​វៀងចន្ទន៍ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ​។

ក្នុង​ឱកាស​នៃ​ជំនួប ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ឡាវ បាន​ថ្លែងអំណរគុណ​ដល់ សម្តេច​បវរ​ធិ​បតី និង​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​វៀតណាម ដែល​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤៤ និង៤៥ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ព្រមទាំង​កិច្ចប្រជុំ​ពិសារ​អាហារ​ពេល​ព្រឹក​ការងារ​នា​ពេល​នេះ​។ ការណ៍​នេះ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​បន្ត​ថែរក្សា​មិត្តភាព​ជា​ប្រពៃណី និង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​វាង​ប្រទេស​ទាំង​បី​ ។

ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​វៀតណាម ​បាន​អបអរសាទរ​ប្រទេស​កម្ពុជា ​ដែល​សម្រេច​បាន​ នូវ​សមិទ្ធផល​ជា​ច្រើន នៅ​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​បវរ​ធិ​បតី រយៈពេល​ជាង​១​ឆ្នាំ​កន្លង​មកនេះ និង​អបអរសាទរ​កម្ពុជា​ ដែល​ត្រូវ​បាន​ជ្រើសរើស​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី លើក​ទី​២០ ឆ្នាំ​២០២៦ ខាង​មុខ​នេះ ​។

ប្រមុខ​រដ្ឋាភិបាល​ទាំង​បី​ បាន​ចែករំលែក​បទ​ពិសោធន៍​អំពី​ការ​អភិវឌ្ឍ​ប្រទេស​រៀង​ៗ​ខ្លួន និង​គូសបញ្ជាក់​ពី​សារៈសំខាន់​ នៃ​ការ​បន្ត​ការ​ជួប​ប្រាស្រ័យ​ទាក់ទង​គ្នា ក៏​ដូច​ជា​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​លើ​គ្រប់​វិស័យ រួម​មាន ​៖ វិស័យសេដ្ឋកិច្ច​ និង​វិនិយោគ កា​រត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ ការពារ​ជាតិ និង​សន្ដិសុខ ព្រមទាំង​ការ​អប់រំ​និង​បណ្ដុះបណ្ដាល ជាដើម​។ នាយក​រដ្ឋមន្ត្រី​ទាំង​បី​ក៏​បាន​ផ្លាស់​ប្ដូរ​ទស្សនៈ​អំពី​បញ្ហា​តំបន់​មួយ​ចំនួន រួម​ទាំង​ដំណើរការ​កសាង​សហគមន៍​អាស៊ាន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ