ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកចុង​បំពាន​លើ​កូនស្រីរហូត​ដល់​២​នាក់​បាន​សម្រេច​ជា​បន្តបន្ទាប់​ ទើប​ត្រូវ​ចាប់ខ្លួន

2 ថ្ងៃ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ឪពុកចុង​មានចិត្ត​តិរច្ឆាន​ម្នាក់​បាន​ចាប់បង្ខំ​កូនស្រី​០២​នាក់​(​កូនចុង​)​រំលោភ​សេពសន្ថវៈ ដែល​មាន​អាយុ​១២​ឆ្នាំ និង​១៤​ឆ្នាំ​បាន​សម្រេច​ជា​បន្តបន្ទាប់ តែ​ទើប​បែកធ្លាយ​រឿងអាស្រូវ​ចុង​ក្រោយ ក៏​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​០៧ តុលា 2024…

ខេត្តបាត់ដំបង ​៖ ឪពុកចុង​មានចិត្ត​តិរច្ឆាន​ម្នាក់​បាន​ចាប់បង្ខំ​កូនស្រី​០២​នាក់​(​កូនចុង​)​រំលោភ​សេពសន្ថវៈ ដែល​មាន​អាយុ​១២​ឆ្នាំ និង​១៤​ឆ្នាំ​បាន​សម្រេច​ជា​បន្តបន្ទាប់ តែ​ទើប​បែកធ្លាយ​រឿងអាស្រូវ​ចុង​ក្រោយ ក៏​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​០៧ តុលា 2024 ក្រោយ​ទ​ទូល​បណ្ដឹង​ពី​ម្ដាយ​ក្មេង​ស្រី ។

យោង​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា ជន​តិរច្ឆាន​នោះ​ឈ្មោះ ភឹ​ម គា ហៅ​សាក់ អាយុ​៤១​ឆ្នាំ (​ឪពុកចុង​) រីឯ​ក្មេង​ស្រី​រង​គ្រោះ​ម្នាក់​អាយុ​១៤​ឆ្នាំ និង​អាយុ​១២​ឆ្នាំ ជា​យុវ​សិស្ស​ទាំង​០២​នាក់ (​បងប្អូន​បង្កើត និង កូន​ជា​កូន​ប្រពន្ធចុង​) ។

របាយការណ៍​បាន​បញ្ជាក់​ថា បើ​តាម​ការ​បំភ្លឺ​ពី​ជន​រង​គ្រោះ​ថា ឪពុកចុង​អប្រិយ​ម្នាក់​នេះ បាន​ចាប់បង្ខំ​ពួក​នាង​ច្រើន​លើក​ច្រើន​សារ​ហើយ ថែម​ទាំង​គំរាមកំហែង​ពួក​នាង​ៗ មិន​ឲ​យ​និយាយ​ប្រាប់​ម្ដាយ ឬ អ្នក​ដទៃ​ទៀត​ផង ។ មន្ត្រី​កងរាជអាវុធហត្ថ​បាន​ប្រាប់​ថា ជនសង្ស័យ​រូប​នេះ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ភ្នំព្រឹក​ចុះ​ឃាត់ខ្លួន ក្រោយ​ពី​ទ​ទូល​បណ្ដឹង​ពី​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​ទាំង​០២​នាក់ ។ មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា បើ​តាម​ចម្លើយ​ក្មេង​ស្រី​រង​គ្រោះ ឪពុកចុង​នាង ធ្លាប់​ល្បូ​ង​លួងលោម​ពួក​នាង និង​ពេល​ខ្លះ​ចាប់បង្ខំ​ពួក​នាង​រំលោភ​សេពសន្ថវៈ​ជា​ច្រើន​លើក​ហើយ​មក​លើ​ពួក​នាង ។

បើ​តាម​ចម្លើយ​ក្មេង​ស្រី​រង​គ្រោះ ដែល​សមត្ថកិច្ច​បាន​សួរនាំ​៖ ពេល​ចាប់បង្ខំ​រំលោភ​ពួក​នាង​ម្ដង​ៗ គឺ​នៅ​ពេល​ដែល​ម្ដាយ​នាង​ចេញ​ទៅ​ធ្វើការ​បាត់​ពី​ផ្ទះ ។ បើ​តាម​ប្រភព​ព័ត៌មាន​ពេល​ចាប់បង្ខំ​រំលោភ​នាង​ម្ដង​ៗ ជន​តិរច្ឆាន​រូប​នេះ តែង​គំរាមកំហែង​ពួក​នាង​គ្រប់​បែប​យ៉ាង មិន​ឲ្យ​និយាយ​ប្រាប់​ម្ដាយ​នាង និយាយ​ប្រាប់​បងប្អូន ឬ​អ្នក​ជិតខាង​។ ប៉ុន្តែ​នៅ​ពេល​ប្រព្រឹត្ត​លើក​ចុង​ក្រោយ នាង​ទ្រាំ​មិន​បាន​ក៏​ទម្លាយ​រឿងអាស្រូវ​ប្រាប់​ម្ដាយ ទើប​ម្ដាយ​នាង​ទៅ​ប្ដឹង​សុំ​អន្តរាគមន៍​ពី​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ភ្នំព្រឹក ឈាន​ដល់​ការ​ឃាត់ខ្លួន​តែ​ម្ដង ។

បើ​តាម​របាយការណ៍​សមត្ថកិច្ច​បាន​បញ្ជាក់​ថា សំណុំរឿង​អាស្រូវ​ផ្លូវភេទ​រវាង​ឪពុកចុង​ចិត្ត​អប្រិយ ជាមួយ​កូនស្រី​ប្រពន្ធចុង​ទាំង​០២​នាក់​ខាងលើ​នេះ ត្រូវ​បាន​បែប​ធ្លាយ ពេល​ដែល​ជន​នេះ​ចាប់​រំលោភ​នាង​លើក​ចុង​ក្រោយ នៅ​ថ្ងៃ​ទី​០៥ តុលា​។ ក្រោយ​ពី​ដឹង​រឿង​ដ៏​អាស្រូវ​នេះ ម្ដាយ​ក្មេង​ស្រី​ក៏​ទៅ​ប្ដឹង​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ភ្នំព្រឹក ឲ្យ​ជួយ​អន្តរា​គម​ន៏​ឃាត់ខ្លួន​ជន​ទុច្ចរិត​នេះ​តែ​ម្ដង​។ ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ជនសង្ស័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ