ខេត្តបន្ទាយមានជ័យ ៖ អតីតៈព្រៈសង្ឃ៣អង្គត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់ ក្រោយព្រួតវាយទៅលើព្រៈគ្រូចៅអធិការវត្ត ហើយការចាប់បញ្ជូនទៅសាលាដំបូងខេត្តនេះបានធ្វើឡើងកាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ ។
កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ថាមានអតីតៈព្រៈសង្ឃចំនួន៣អង្គដែលបួសនៅវត្តព្រៈពន្លាស្ថិតភូមិព្រះពន្លា សង្កាត់ព្រៈពន្លា ក្រុងសិរីសោភ័ណ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់ក្រោយធ្វើសកម្មភាពព្រួតវ៉ៃទៅលើព្រៈគ្រូចៅអធិការវត្តបណ្តាលរបួសធ្ងន់ត្រូវបានសង្គ្រោះទៅកាន់មន្ទីពេទ្យប្រទេសថៃ។
កម្លាំងកងរាជអាវុធហត្ថបានបញ្ជាក់ថា កាលពីយប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ត្រូវកាន់បិណ្ឌវេនទី១៤មានអធិករក្នុងវត្តព្រៈពន្លាត្រូវព្រៈសង្ឃ៣អង្គបានព្រួតវ៉ៃទៅលើព្រៈគ្រូចៅអធិការវត្តអង្គឯងលុះដល់ព្រៈឡើងចូលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ក្រោយទទួលពាក្យបណ្តឹងសាច់ញាតិព្រៈគ្រូចៅអធិការវត្តដែលជនរងគ្រោះហើយមន្ត្រីធម្មការនិងសាសនាខេត្តនិងមន្ត្រីសង្ឃដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានទៅនាំខ្លួនព្រៈសង្ឃ៣អង្គពីវត្តស្វាយចាស់ត្រូវបានមន្ត្រីសង្ឃបោកស្បង់ចីវរ ហើយនាំទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីសាកសួរចម្លើយ។
កម្លាំងកងរាជអាវុធហត្ថបានបញ្ជាក់ថា៖ក្រោយឃាត់ខ្លួនអតីតៈសង្ឃ៣នាក់ដែលចោទប្រកាន់ពីបទហឹង្សាចេតនាស្ថានទម្ងន់ទោសដែលយោងតាមចម្លើយសារភាពថាក្នុងចំណោមអតីតៈសង្ឃ៣អង្គមាន១អង្គបានមន្តទៅសិង្ហ និងឆាន់ចង្ហាន់ស្រុកអូរជ្រៅ ហើយព្រៈចៅអធិការចោទថាថ្ងៃកាន់បិណ្ឌមន្តទៅណាគ្មានច្បាប់ទំលាប់ ទើបព្រៈគ្រូចៅអធិការវត្តខឹងបានទាញស្បង់ចីវរចេញក្រៅកុដ្ឋទើបឈ្លោះប្រកែកគ្នាមួយមាត់ពីរស្រាប់តែព្រៈសង្ឃ៣អង្គបានស្ទុះទៅវ៉ៃទៅលើព្រៈគ្រូចៅអធិការវត្តដោយដាល់និងឡើងជង្គង់ចំក្បាលរបួសទើបសង្គ្រោះទៅកាន់មន្ទីពេទ្យនៅប្រទេសថៃ។
គួររំលឹកថា៖ក្រោយមន្ត្រីចម្រុះចុះឃាត់ខ្លួនអតីតៈព្រៈសង្ឃ៣អង្គបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ត្រូវបានសាច់ញាតិព្រៈសង្ឃ៣អង្ឃបាននាំគ្នាមកធ្វើការតវ៉ានៅមុខខ្លោងទ្វារវត្តព្រៈពន្លាសុំអោយដោះលែងជារឿងអយុត្តិធម៌មិនត្រូវចាប់តែ៣អង្ឃត្រូវចាប់ទាំង៤អង្គ ទើបត្រឹមត្រូវព្រោះរឿងអធិករណ៍ក្នុងវត្ត បើគ្មានភ្លើងក៍គ្មានផ្សែងដែរត្រូវស៊ើបអោយបានច្បាស់៕
ចែករំលែកព័តមាននេះ