ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹងគេសួរមានលួចបេះផ្កាពីយប់អត់ស្រាប់តែទាញកាំបិតទៅកា.ប់គេ

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជនសង្ស័យ​ខឹង​ជន​រង​គ្រោះ​សួរនាំ​ពី​យប់មិញ​មាន​ទៅ​លួច​បេះ​ផ្កា​ម្ល៉ះ​គេ​អត់ ខឹង​ចិត្ត​ទាញ​កាំបិត​បុ័ងតោ​ពី​ចង្កេះ​កា​.​ប់​ជន​រង​គ្រោះ​រយៈ​ប្រអប់ដៃ សមត្ថកិច្ច​អន្តរាគមន៍​ឃាត់​បាន​ជនសង្ស័យ​យក​មក​សាកសួរ​នាំ ចំណែក​ជន​រង​គ្រោះ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បង្ក​ការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០២៤…

រាជធានី​ភ្នំពេញ ៖ បុរស​ជនសង្ស័យ​ខឹង​ជន​រង​គ្រោះ​សួរនាំ​ពី​យប់មិញ​មាន​ទៅ​លួច​បេះ​ផ្កា​ម្ល៉ះ​គេ​អត់ ខឹង​ចិត្ត​ទាញ​កាំបិត​បុ័ងតោ​ពី​ចង្កេះ​កា​.​ប់​ជន​រង​គ្រោះ​រយៈ​ប្រអប់ដៃ សមត្ថកិច្ច​អន្តរាគមន៍​ឃាត់​បាន​ជនសង្ស័យ​យក​មក​សាកសួរ​នាំ ចំណែក​ជន​រង​គ្រោះ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បង្ក​ការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០២៤ នៅ​ចំណុច​មុខ​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ ។

ជន​រង​គ្រោះ​ឈ្មោះ ផា សុ​ភ័​ក្ត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ ស្នាក់​នៅ​ភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ​របួស​ចំ​ប្រអប់ដៃ​ឆ្វេង (​របួសធ្ងន់​) បច្ចុប្បន្ន​សម្រាក​នៅ​គ្លីនិក​ឯកជន ក្បែរ​កន្លែង​កើតហេតុ​ខាងលើ សមត្ថកិច្ច​បាន​ទៅ​ទទួល​ពាក្យបណ្ដឹង​នៅ​គ្លីនិក​ឯកជន​ទាំង​យប់ ។

ជនសង្ស័យ​ឃាត់ខ្លួន​ឈ្មោះ ឈឿ​ន ស​ម្ភ​ស្ស ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ពី​បទ​ហិ​.​ង្សា ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស​យក​កាំបិត​បុ័ងតោ​កា​.​ប់​ជន​រង​គ្រោះ​បណ្ដាល​រង​របួសធ្ងន់ ។

យោង​តាម​ប្រភព​ព័​ត៍​មានបាន​អោយ​ដឹង​ថា ហេតុការណ៍​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ និង​មិត្តភក្តិ​នាំ​គ្នា​អង្គុយ​លេង​នៅ​មុខ​ផ្ទះ​ពេល​នោះ​ជនសង្ស័យ​ដើរមក​ដល់​ជន​រង​គ្រោះ​ក៏​និយាយ​ដៀមដាម​ឲ្យ​ជនសង្ស័យ​ថា យប់មិញ​អ្ហែង​លួច​បេះ​ផ្កា​ម្ល៉ះ​គេ​អត់0x017d7 រួច​ជនសង្ស័យ និង​ជន​រង​គ្រោះ​ប្រកែក​តឹងសរសៃក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ក៏​ទាស់​ពាក្យ​សម្តី​ឈាន​ដល់​បង្ក​ហិ​.​ង្សា ស្រាប់តែ​ជនសង្ស័យ​យក​កាំបិតប៉័ងតោ ចេញពី​ចង្កេះ​មក​កា​.​ប់​ជន​រង​គ្រោះ​ចំ​ប្រអប់ដៃ​ឆ្វេង (​របួសធ្ងន់​) និង​ដៃ​ខាងឆ្វេង​មុត​កាំបិត​ខ្លួនឯង​តិចតួច ភ្លាម​នោះ​សមត្ថកិច្ច​កំពុង​តែ​ដឹកនាំ​កម្លាំង​ល្បាត​បង្ការ​បទល្មើស​ផ្សេង​ក្នុង​មូលដ្ឋាន​ក៏​បានឃើញ​ហេតុការណ៍​ខាងលើ ជួយ​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ រួម និង​វត្ថុ​តាង​កាំបិតប៉័ងតោ​១ បាន​យក​ជនសង្ស័យ​ទៅ​មន្ទីរពេទ្យ​បង្អែក​ច្បារ​អំពៅ​ទៅ​លាង​របួស​រួច​ក៏​បញ្ជូន​មក​ទីស្នាក់ការ​ប៉ុស្តិ៍​ព្រែក​ថ្មី ។

ដើម្បី​បន្ត​ការ​សាក​សួរនាំ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​ក្បែរ​កន្លែង​កើតហេតុ​ខាងលើ ។ ក្រោយ​ពី​សាក​សួរនាំ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​កសាង​សង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់ ។ ជនសង្ស័យ​លទ្ធផល​តេ​ស្តិ៍​ទឹកនោម​ជនសង្ស័យ​វិជ្ជមាន (​មាន​សារធាតុ​ញៀន​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ