ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រុត​ដី​ជិត​១០​ម៉ែត្រ រលើង​គល់​ក្ងោក​មួយ​ដើម រលំទាំងឫស នៅ​សួនច្បារ​នាគ​បា.ញ់​ទឹក

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ បាក់​ស្រុត​ដី សួនច្បារ​នាគ​បាញ់​ទឹក បណ្តាល​អោយ​ដើម​ក្ងោក មួយ​ដើម នឹង​ការ៉ូឡា​មួយ​ចំនួន ត្រូវ​បាន​ស្រុត​ទៅ​ក្រោម ផ្អើល​ប្រជាពលរដ្ឋ ។…

រាជធានី​ភ្នំពេញ ៖ បាក់​ស្រុត​ដី សួនច្បារ​នាគ​បាញ់​ទឹក បណ្តាល​អោយ​ដើម​ក្ងោក មួយ​ដើម នឹង​ការ៉ូឡា​មួយ​ចំនួន ត្រូវ​បាន​ស្រុត​ទៅ​ក្រោម ផ្អើល​ប្រជាពលរដ្ឋ ។

ហេតុការណ៍​នេះ​បង្ក​ភ្ញាក់ផ្អើល កាលពី​យប់​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០២៤ នៅ​ចំណុច​សួនច្បារ​នាគ​បាញ់​ទឹក តាម​បណ្តោយ​មហាវិថី ព្រះ​សីហ​នុ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពលរដ្ឋ​ជា​អ្នក​ដើរ​ហាត់ប្រាណ បាន​ប្រាប់​អោយ​ដឹង​ថា គាត់​បាន​ដើរ​ហាត់ប្រាណ នៅ​តាម​សួនច្បារ​នៅ​ចំណុច​កើតហេតុ​នេះ ជា​រៀង​រាល់​ព្រឹក​ព្រលឹម ប៉ុន្តែ​នៅ​វេលា​ម៉ោង​ប្រមាណ​ជា​០៥​និង​៣០​នាទី​ព្រឹក​ព្រលឹម ខណៈ​គាត់​បាន​ជិះ​ម៉ូតូ​មក​ឈប់ ដើម្បី​ដើរ​ហាត់ប្រាណ ក៍​ស្រាប់តែ​បានឃើញ​ដើមឈើ​មួយ​ដើម ប្រភេទ​ដើម​ក្ងោក បាន​រលើង​គល់ ដួល​សង្កត់​មក​លើ​សួនច្បារ រួម​ជាមួយនឹង ការ៉ូឡា​ជា​ច្រើន​ដុំ បាន​ស្រុត​ចុះ​ទៅ​ក្រោម​ដី ដែល​មាន​ជម្រៅ ប្រមាណ​ជិត​១០​ម៉ែត្រ ទើប​ភ្លាម​ៗ​គាត់​បាន​ប្រញាប់​ទំនាក់ទំនង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​មក​ចុះ​ត្រួតពិនិត្យ​ទីតាំង​កើតហេតុ​នេះ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ អាជ្ញាធរ​មូលដ្ឋាន​រួម​ជាមួយ​មន្ត្រី​ជំនាញ​សាធារណការ រាជធានី​ភ្នំពេញ បាន​ចុះ​មក​ត្រួតពិនិត្យ នឹង​បាន​កាត់​យក​ដើម​ក្ងោក​ចេញ ដើម្បី​កុំអោយ​កកស្ទះ ទៅ​ដល់​ប្រជាពលរដ្ឋ ក្នុង​ការ​ដើរ​ហាត់ប្រាណ​ដោយ​ថ្មើរជើង​លើ​សួនច្បារ​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ