ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ទឹក​លិច​ផ្លូវ​ឡានកាម​រី​ឆ្លាម១គ្រឿង​បើក​ធ្លា.ក់​ចូល​​ប្រឡាយ

12 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ រថយន្ត​ម៉ាក​កាម​រី​ឆ្លាម​១​គ្រឿង​បើកបរ ​ខណៈ​ពេល​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ខ្លាំង​ទឹក​លិច​ផ្លូវ ទំនង​អ្នកបើកបរមើល​អត់​ដឹង​ថា ​ត្រង់​ណា​ផ្លូវត្រង់​ណា​ប្រឡាយ ក៏​បាន​រេ​ចង្កូត​ធ្លាក់​ចូល​ប្រឡាយ​ទឹក ។ ប៉ុន្តែ​ជា​សំណាងល្អ​ ពុំ​បាន​បណ្ដាល​ឲ្យ​អ្នកបើកបរ​រថយន្ត​ខាងលើ​រង​របួស​នោះ​ទេ…

រាជធានី​ភ្នំពេញ ​៖ រថយន្ត​ម៉ាក​កាម​រី​ឆ្លាម​១​គ្រឿង​បើកបរ ​ខណៈ​ពេល​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ខ្លាំង​ទឹក​លិច​ផ្លូវ ទំនង​អ្នកបើកបរមើល​អត់​ដឹង​ថា ​ត្រង់​ណា​ផ្លូវត្រង់​ណា​ប្រឡាយ ក៏​បាន​រេ​ចង្កូត​ធ្លាក់​ចូល​ប្រឡាយ​ទឹក ។ ប៉ុន្តែ​ជា​សំណាងល្អ​ ពុំ​បាន​បណ្ដាល​ឲ្យ​អ្នកបើកបរ​រថយន្ត​ខាងលើ​រង​របួស​នោះ​ទេ បុរស​នោះ​ បាន​បើកទ្វារ​ចាកចេញ​ទៅ​បាត់​ស្រមោល ដោយ​ទុក​រថយន្ត​ចោល​នៅ​កន្លែង​កើតហេតុ​នោះ ។

យោង​តាម​កា​មេ​រ៉ាសុវត្ថិភាព​ ឧប្បត្តិហេតុ​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​ និង​៣០​នាទី​ជិត​ភ្លឺ​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២៤ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ទួល សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។ រថយន្ត​ម៉ាក​កាម​រី​ឆ្លាម​១​គ្រឿង​ព​ណ៍​ទឹកមាស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2G-4898 ហើយ​អ្នកបើកបរ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។

បើ​តាម​អ្នកលក់​ម៉ូតូ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជិត​កន្លែង​កើតហេតុ​នោះ​បាន​និយាយ​ថា គាត់​មិន​បានឃើញ​ ឬ​ដឹង​ថា​ រថយន្ត​ខាងលើ​ ធ្លាក់​ប្រឡាយ​ទឹក​នៅ​មុខ​ផ្ទះ​គាត់​តាំងពី​ពេល​ណា​មក​នោះ​ទេ ស្រាប់តែ​ព្រឹក​ឡើង​ឃើញ​ធ្លាក់​ប្រឡាយ​បាត់​ទៅ​ហើយ ។ បន្ទាប់​មក ​គាត់​បាន​ឆែក​មើល​កាមេរ៉ា​សុវត្ថិ​ភាព ក៏​បានឃើញ​នៅ​វេលា​ម៉ោង​៤​ និង​៣០​នាទី​ជិត​ភ្លឺ​ថ្ងៃ​កើតហេតុ​ខាងលើ​ រថយន្ត​នោះ​បើក​បរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈនោះ​ភ្លៀង​លិច​ផ្លូវ ហើយ​ទំនង​មើលផ្លូវ​អត់​ឃើញ​ក៏​បាន​រេ​ចង្កូត​ធ្លាក់​ចូល​ប្រឡាយ​ទឹក​នោះ​តែ​ម្ដង ។ ក្រោយ​ពី​មក​អ្នកបើកបរ​រថយន្ត​នោះ​ បាន​បើកទ្វារ​ចេញពី​ក្នុង​រថយន្ត​បាន​ដោយ​សុវត្ថិភាព ពុំ​មាន​គ្រោះថ្នាក់​អ្វី​នោះ​ឡើយ ហើយ​បុរស​នោះ​ក៏​បាន​ចាកចេញ​ទៅ​បាត់​ស្រមោល​ចោល​រថយន្ត ។

សមត្ថកិច្ច​បាន​ប្រាប់​ថា រហូត​ដល់​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ដដែល​ ពុំ​ទាន់​ឃើញ​អ្នកបើកបរ​រថយន្ត​ខាងលើ​ ទៅ​ទាញ​យក​រថយន្ត​របស់​ខ្លួន​ចេញពី​ក្នុង​ប្រឡាយ​នោះ​នៅឡើយ​ទេ ហើយ​នគរបាល​ខណ្ឌ​
កំ​បូល​បាន​ស្ទូច​យក​រថយន្ត​នោះ​ទៅ​រក្សា​ទុក​បណ្ដោះអាសន្ន​ រង់ចាំ​ប្រគល់​ជូន​ម្ចាស់​នៅ​ពេល​ក្រោយ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ