ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ច្បាប់​គ្រួសារ​ជួយ​ឱ្យ​កុមារ​មាន​វិន័យ និង​ទម្លាប់​ល្អ !

4 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ច្បាប់​គ្រួសារ​ក៏​ជួយ​កុមារ​ឱ្យ​មាន​អារម្មណ៍​សុវត្ថិភាព​ផង​ដែរ ។ នៅ​ពេល​ដែល​ច្បាប់​គ្រួសារ​ច្បាស់លាស់ អ្នក​នឹង​មិនសូវ​ប្រឈម​មុខ​នឹង​បញ្ហា​ការ​តវ៉ា និង​ជម្លោះ​នោះ​ទេ ។ ច្បាប់​គ្រួសារ​វែង​ពេក​អាច​ក្លាយទៅជា​ស្មុគស្មាញ និង​ច្របូកច្របល់…

រាជធានី​ភ្នំពេញ ៖ ច្បាប់​គ្រួសារ​ក៏​ជួយ​កុមារ​ឱ្យ​មាន​អារម្មណ៍​សុវត្ថិភាព​ផង​ដែរ ។ នៅ​ពេល​ដែល​ច្បាប់​គ្រួសារ​ច្បាស់លាស់ អ្នក​នឹង​មិនសូវ​ប្រឈម​មុខ​នឹង​បញ្ហា​ការ​តវ៉ា និង​ជម្លោះ​នោះ​ទេ ។ ច្បាប់​គ្រួសារ​វែង​ពេក​អាច​ក្លាយទៅជា​ស្មុគស្មាញ និង​ច្របូកច្របល់ ដូច្នេះ​សូម​ព្យាយាម​រក្សា​បញ្ជី​ច្បាប់​របស់​អ្នក​ឱ្យ​ខ្លី និង​សាមញ្ញ ។ ច្បាប់​ទាំងនេះ​អាច​រួម​បញ្ចូល ដូច​ជា ៖ កុំ​យក​របស់​អ្នក​ដទៃ​ដោយ​មិន​បាន​សុំ​ជា​មុន​, មិន​ត្រូវ​វាយ រុញ ឬ​ទាត់​គ្នា​ឡើយ​, កុំ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​នរណា​ម្នាក់ និង​កុំ​ស្រែក កុំ​ជេរ​គ្នា ។ អនុវត្ត​លទ្ធផល​ផលវិបាក​ភ្លាម​ៗ ប្រសិនបើ​កូន​របស់​អ្នក​បំពាន​ច្បាប់​ទាំងនោះ ។ ការ​អស់​ពេល ឬ​បាត់បង់​សិទ្ធិ​មើល​ទូរទស្សន៍ ឬ​លេង​ហ្គេ​ម អាច​ជួយ​កុមារ​ឱ្យ​រៀន​ធ្វើ​ជម្រើស​កាន់តែ​ប្រសើរ ។

១. គោះ​ទ្វារ មុន​ពេល​ចូល ៖ បង្រៀន​កុមារ​អំពី​ភាព​ឯកជន​ដោយ​បង្កើត​ច្បាប់​អំពី​ការ​គោះ​ទ្វារ មុន​ពេល​ចូល​ក្នុង​បន្ទប់​របស់​នរណា​ម្នាក់ ។ នេះ​អាច​ជួយ​ពង្រឹង​គំនិត​ដែល​អ្នក​គួរ​គោរព​កន្លែង​របស់​អ្នក​ដទៃ ។

២. ធ្វើ​ការងារ​ខ្លួនឯង ៖ ប្រាប់​កូន​របស់​អ្នក​ឱ្យ​ដាក់​ចាន​របស់​ពួក​គេ​នៅ​កន្លែង​លាងចាន នៅ​ពេល​គាត់​ញ៉ាំ​រួចរាល់ ឬ​ពន្យល់​ថា អ្នក​រំពឹង​ថា ពួក​គេ​នឹង​រៀបចំ​របស់​ក្មេង​លេង​ចាស់​សិន មុន​ពេល​ពួក​គេ​យក​របស់​ក្មេង​លេង​ថ្មី​មក​ក្រៅ ។ ច្បាប់​នេះ​អាច​ពង្រឹង​សុវត្ថិភាព និង​អនាម័យ​ក្នុង​គ្រួសារ បូក​រួម​ទាំង​បង្កើត​ទម្លាប់​ល្អ​សម្រាប់​កូន​ៗ​របស់​អ្នក​បន្ត​រស់នៅ​ដោយ​ឯករាជ្យ ។

៣. បម្រាម​អេ​ឡិច​ត្រូ​និក ៖ ខណៈ​ពេល​ដែល​គ្រួសារ​ខ្លះ​កំណត់​ម៉ោង​អេ​ក្រង់​ដល់​ពីរ​បី​ម៉ោង​ក្នុង​មួយ​ថ្ងៃ អ្នកខ្លះ​ទៀត​កំណត់​ច្បាប់​អំពី​ពេលវេលា​ដែល​អេ​ឡិច​ត្រូ​និក​ត្រូវ​បិទ ។ ការ​បញ្ឈប់​ប្រើ​គ្រឿង​អេ​ឡិច​ត្រូ​និក​មុន​ពេល​ចូល​គេង​អាច​ជួយ​ពង្រឹង​ការ​គេង​ឱ្យ​បាន​ល្អ​សម្រាប់​ទាំង​កុមារ និង​ឪពុក​ម្តាយ ដែល​អាច​ឱ្យ​អ្នក​គេង​លក់​ស្រួល​នៅ​ពេល​យប់ ។

៤. ទទួលខុសត្រូវ​ពេល​ធ្វើបាប​នរណា​ម្នាក់ ៖ បង្រៀន​កុមារ​ឱ្យ​ទទួលខុសត្រូវ​ចំពោះ​អាកប្បកិរិយា​របស់​ពួក​គេ​ដោយ​បង្កើត​ច្បាប់​អំពី​របៀប​ឆ្លើយ​តប ប្រសិនបើ​ពួក​គេ​ធ្វើបាប​នរណា​ម្នាក់ ។ ពេល​ខ្លះ​ការ​សុំ​ទោស​អាច​គ្រប់គ្រាន់ ហើយ​នៅ​ពេល​ផ្សេង​ទៀត​អ្នក​ប្រហែលជា​ត្រូវ​បង្កើត​ផលវិបាក​សម្រាប់​កូន​របស់​អ្នក ។

៥. ប្រាប់​ការ​ពិត ៖ សូម​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ភាព​ស្មោះត្រង់ និង​លើកទឹកចិត្ត​ឱ្យ​កូន​របស់​អ្នក​និយាយ​ការ​ពិត ។

៦. អនុវត្ត​អនាម័យ​មាត់​ធ្មេញ និង​រាង​កាយ​ឱ្យ​បាន​ល្អ ៖ ការ​លាងដៃ ការ​ដុសធ្មេញ និង​ងូតទឹក​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​សុខភាព​ល្អ ។ បង្កើត​ទម្លាប់​ទាំងនេះ​ជា​ច្បាប់ ដើម្បី​ឱ្យ​កូន​របស់​អ្នក​បង្កើត​ទម្លាប់​ល្អ​។

៧. ចូលរួម​ការ​ប្រជុំ​គ្រួសារ ៖ ការ​ប្រជុំ​គ្រួសារ​ដែល​បាន​កំណត់ពេល​ទៀងទាត់​អាច​ជួយ​អ្នក​ឱ្យ​ពិនិត្យ​មើល​ច្បាប់ កាលវិភាគ និង​ធ្វើការ​ផ្លាស់​ប្តូរ​ណាមួយ​តាម​ការ​ចាំបាច់ ។ ខណៈ​ពេល​ដែល​គ្រួសារ​ខ្លះ​ប្រហែលជា​ចង់​រៀបចំ​ការ​ប្រជុំ​ម្តង​ក្នុង​មួ​យស​ប្តា​ហ៍ គ្រួសារ​ផ្សេង​ទៀត​អាច​យល់​ឃើញ​ថា ការ​ប្រជុំ​ម្តង​ក្នុង​មួយ​ខែ គឺ​សមរម្យ​ជាង ៕ ប្រភព ៖ parents

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​សម្រាប់​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់​ថ្នាក់​ទី ១២ ចាប់​ទទួល​ចុះ​ឈ្មោះ​ចូល​រៀន​ពី​ថ្ងៃនេះ​តទៅ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ២០% ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ និង​បន្ថែម​កម្មវិធី​សិក្សា​អម​អន្តរជាតិ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕