រាជធានីភ្នំពេញ៖ ក្រុមហ៊ុន TECNO ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក ឈានមុខមួយ មានប្រតិបត្តិការជាង ៧០ ប្រទេស ដែលបានកំពុងវាយលុកទីផ្សារស្មាតហ្វូន និងទទួលបានការគាំទ្រជាខ្លាំង ទៅផលិតផលស្មាតហ្វូនរបស់ខ្លួន សុទ្ធសឹងមានគុណភាពខ្ពស់ បច្ចេកវិទ្យាទំនើប ការរចនាទាន់សម័យ និងមានតម្លៃពិសេសបំផុត បើប្រៀបធៀបនឹងដៃគូប្រកួតប្រជែង ។
ជាក់ស្តែងថ្មីៗនេះ TECNO ក៏បានប្រកាសចេញលក់នូវស្មាតហ្វូនស៊េរីថ្មីមួយស៊េរីទៀត គឺ TECNO SPARK Series ដែលក្នុងនោះមាន ស្មាតហ្វូន TECNO SPARK 30c និង TECNO SPARK Go 1 ។
ស្មាតហ្វូន TECNO ស៊េរីថ្មីនេះត្រូវបានអោយនាមថាជាស្មាតហ្វូន កំពូលធន់ ដែលមានតម្លៃក្រោម $150 ធានាប្រើប្រាស់បានរលូនយ៉ាងតិច ៤ឆ្នាំដោយមិនធ្លាក់ល្បឿនម៉ាស៊ីន (4 Years Plus Lag Free) ធ្វើអោយអ្នកប្រើប្រើប្រាស់មានទំនុកចិត្តខ្ពស់ ។
កំពូលធន់ និង ធានាប្រើប្រាស់បានរលូនយ៉ាងតិច 4 ឆ្នាំដោយមិនធ្លាក់ល្បឿនម៉ាស៊ីន
គ្រប់ម៉ូដែល ស្មាតហ្វូន SPARK 30 Series ទាំងអស់សុទ្ធតែជាស្មាតហ្វូនកំពូលធន់ នឹងការធ្លាក់កម្រិតខ្ពស់ ការពារជម្រាបទឹក IP54 ដូចជាទឹកភ្លៀង ការកំពប់ទឹកលើ ដែលប្រើប្រាស់បានយូរ ផ្តល់គុណសម្បត្តិជាច្រើនដល់អ្នកប្រើប្រាស់ជាមួយវិញ្ញាបនបត្របញ្ជាក់ភាពធន់ពី TÜV Rheinland ។ SPARK 30 Series ផ្តល់នូវប្រព័ន្ធប្រតិបត្តិការរលូនយ៉ាងតិច ៤ ឆ្នាំ ដោយមិនធ្លាក់ល្បឿនម៉ាស៊ីន ដែលសាកសមបំផុតសម្រាប់អ្នក ដែលមិនចង់ផ្លាស់ប្តូរស្មាតហ្វូនច្រើន ។ ស្មាតហ្វូននេះផ្តល់អ្នកនូវដំណើរការដ៏មានស្ថេរភាព ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ជាមួយថាមពលថ្មធំ ទំហំផ្ទុកធំ និងកម្លាំងម៉ាស៊ីនលឿនជាងមុន ដែលមានថាមពលថ្មធន់ប្រើប្រាស់បានយូរ ធានាគុណភាពថ្ម ៨០ភាគរយឡើង បន្ទាប់ពីសាកបញ្ចូល ១០០០ ដង ។
រចនារូបរាងដ៏ទាន់សម័យ ស្មាតហ្វូនថ្មីនេះរចនាជាពិសេស សម្រាប់ត្រកូល TECNO SPARK 30 Series មានលក្ខណៈពិសេស ដែលខ្នងក្រោយរលោង និង មានកាមេរ៉ារចនាឡើងជារង្វង់ធំ ធ្វើឲ្យចាប់កាន់បានងាយស្រួលក្នុងពេលថតរូប ជាមួយតួខ្លួនស្តើងដែល ធ្វើឲ្យ SPARK 30 Series ងាយស្រួលក្នុងការចាប់កាន់។ អេក្រង់និងប្រព័ន្ធសម្លេងផ្តល់ការកម្សាន្តដ៏អស្ចារ្យ SPARK 30 Series បង្កើតកន្លែងកម្សាន្តដ៏សម្បូរបែបសម្រាប់អ្នកប្រើប្រាស់ តាមរយៈសម្លេង និងរូបភាពដ៏រដ៏រស់រវើក។ SPARK 30 Series ដែលមានអេក្រង់ទំហំ 6.67 អ៊ីញដ៏អស្ចារ្យជាមួយនឹង 120Hz refresh rate នៅលើ SPARK 30 Series ផ្តល់នូវបាសបំពងសម្លេង ២ គ្រាប់ ជាមួយនឹង Volume Plus 2.0 ដែលធ្វើឲ្យ SPARK 30 Series ជាស្មាតហ្វូនដែល ផ្តល់នូវកម្រិតសម្លេងកាន់តែច្បាស់ ដល់ទៅ 300%និងសម្លេងគុណភាពល្អប្រសើរ សម្រាប់កម្សាន្តនានា ។
លើសពីនេះ SPARK 30 Series ក៏ត្រូវបានបំពាក់ជាមួយមុខងារបញ្ជាពីចម្ងាយ Infrared Remote Control សម្រាប់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះចំនួន 15 ប្រភេទ ដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ កង្ហា និង ឧបករណ៍អេឡិចត្រូនិក ជាច្រើនផ្សេងទៀត ដែលធ្វើឱ្យជីវិតប្រចាំថ្ងៃកាន់តែទំនើប ។ សម្រាប់ TECNO SPARK 30c ផ្តល់ឱ្យនូវកម្លាំងសាកលឿន ១៨វ៉ាត់ ។ វាក៏មានជម្រើសទំហំផ្ទុកធំរហូតដល់ 256GB+16G (RAM តម្លើង 8 GB) ។ SPARK 30c បំពាក់ដោយបន្ទះឈីប MediaTek Helio G81 Processor ដែលបង្កើនល្បឿនដំណើរការកាន់តែរលូន ។
នៅលើកាមេរ៉ាខាងមុខ SPARK 30c មានកាមេរ៉ាមេទំហំ 50 MP Ultra large Sensor។ ទន្ទឹមនឹងនេះ កាមេរ៉ាខាងមុខទំហំ 8MP ជាមួយនឹង Clear Selfie ។ ស្មាតហ្វូនថ្មីនេះ បំពាក់ដោយបច្ចេកវិទ្យាថ្មី ដំណើរការបន្ទះឈីបថ្មី និងលឿនជាងមុន កាមេរ៉ាខ្លាំងជាងមុន និងសមត្ថភាពថ្មល្អជាងមុន ដែលធន់ធ្លាក់ និងការជ្រៀបទឹក ជា ស្មាតហ្វូនកំពូលធន់ តម្លៃក្រោម ១៥០ ដុល្លារ ។
TECNO SPARK 30c ជាមួយជម្រើសទំហំផ្ទុក ៖
128GB+12GB* (RAM តម្លើង 6 GB) មានតម្លៃពិសេសត្រឹមតែ $109 និងមានថែមជូនកាដូពិសេស ។
256GB+16G* (RAM តម្លើង 8 GB) មានតម្លៃពិសេសត្រឹមតែ $129 និងមានថែមជូនកាដូពិសេស ។
TECNO SPARK 30 Go 1 ជាមួយជម្រើសទំហំផ្ទុក ៖
64GB+6GB* (RAM តម្លើង 3 GB) មានតម្លៃពិសេសត្រឹមតែ $79 និងមានថែមជូនកាដូពិសេស ។
128GB+8G* (RAM តម្លើង 4 GB) មានតម្លៃពិសេសត្រឹមតែ $89 និងមានថែមជូនកាដូពិសេស ។
គួរកត់សម្គាល់ថា ក្រុមហ៊ុន TECNO ជាប្រេនស្មាតហ្វូន លំដាប់ពិភពលោក ដែលកំពុងកក្រើកទីផ្សារកម្ពុជា និងធ្វើប្រតិបត្តិការជាង ៧០ ប្រទេសលើសកលលោក ។
សូមតាមដាន ហ្វេសបុកផេក TECNO MOBILE [https://www.facebook.com/TECNOMobileCambodia ] ឬ ចូលគ្រុប TECNO Cambodia Official Fan club [https://www.facebook.com/groups/tecnocambodiaofficialfanclub ] ដើម្បីទទួល ពត៌មានថ្មី និង រង្វាន់ដ៏ក៏សន្ធឹកសន្ធាប់ពី TECNO ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ