ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ឃួ​ង ស្រេង ផ្ញើ​សារលិខិត​ជូនពរ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឱកាស​ខួបកំណើត​គម្រប់ ៥៨ ឈាន​ចូល ៥៩​ឆ្នាំ

2 ខែ មុន

​រាជធានី​ភ្នំពេញ​ ៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ព្រមទាំង​ក្រុមប្រឹក្សា គណៈ​អភិបាល មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់…

​រាជធានី​ភ្នំពេញ​ ៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ព្រមទាំង​ក្រុមប្រឹក្សា គណៈ​អភិបាល មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ បាន​ផ្ញើ​សារលិខិត​ជូនពរ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឱកាស​ខួបកំណើត​គម្រប់ ៥៨ ឈាន​ចូល ៥៩​ឆ្នាំ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​០១ ខែតុលា ខាង​មុខ​នេះ​។

ឆ្លៀត​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​ប្រពៃ​ថ្លៃថ្លា​នេះ យើងខ្ញុំ​ទាំងអស់​គ្នា​សូម​សម្តែង​នូវ​ការ​គោរព និង​កោតសរសើរ ដោយ​ស្មោះ​អស់ពីដួងចិត្ត​ជូន​ចំពោះ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ ដែល​តែងតែ​យក​អស់កម្លាំង​កាយ​ចិត្ត ប្រាជ្ញា​ស្មារតី និង​បទ​ពិសោធ​ក្នុង​ការ​រៀបចំ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ការងារ​រៀបចំ​កំណែ​ទម្រង់ការ​គ្រប់គ្រង ហិរញ្ញវត្ថុ​សាធារណៈ និង​ការងារ​ជំរុញ​ផលិតភាព​របស់​កម្ពុជា ដើម្បី​លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ ប្រសើរ​ឡើង ស្រប​តាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា​។

ជាង​នេះ​ទៅ​ទៀត ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ បាន​រួមចំណែក​ស្តារ អភិវឌ្ឍន៍ កែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ លើកកម្ពស់​នីតិរដ្ឋ​នៅ​កម្ពុជា លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ការ​គោរព​សិទ្ធិ​មនុស្ស ការ​ពង្រឹងសមត្ថភាព​ស្ថាប័ន និង​ការ​កសាង​សមិទ្ធផល​សង្គម​នានា ទាំង​ផ្នែក​អាណាចក្រ និង​ពុទ្ធចក្រ ដើម្បី​ធ្វើ​ឱ្យ ប្រទេស​ជាតិ​មានការ​រីក​ចម្រើន​ជឿនលឿន​យ៉ាង​ឆាប់រហ័ស ក្រោម​មាគ៌ា​ដឹកនាំ​ដ៏​ប៉ិន​ប្រសប់ និង​ប្រកបដោយ​គតិបណ្ឌិត ដ៏​ឈ្លាសវៃ​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ជា​ថ្មី​ម្តងទៀត យើងខ្ញុំ​ទាំងអស់​គ្នា​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក និង​ទេវតា ថែរក្សា​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជួយ​ប្រោះព្រំ​សព្ទសាធុការពរ សិរី​សួស្តី ជ័យ​មង្គល វិបុល​សុខ មហាប្រសើរ គ្រប់​ប្រការ​ជូន​ចំពោះ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ និង​លោក​ជំទាវ ព្រមទាំង​ក្រុម​គ្រួសារ​ជាទី​ស្រឡាញ់ សូម​បាន​ប្រកបដោយ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕ សហការ