រាជធានីភ្នំពេញ៖ សំណាង លើសំណាង! បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ ដោយឥតគិតថ្លៃទាំង ៦ ទីតាំងចេញពីរាជធានីភ្នំពេញ ទៅកាន់ស្រុកកំណើត ឆ្នាំនេះ នឹងទទួលបាន ទឹកពិសាកម្ពុជា ចំណុះ 1.5L ឥតគិតថ្លៃ ពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សរុបរហូតដល់ជាង ៤០,០០០ដប ដើម្បីជាការចូលរួមអបអរសាទរពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ។
យុទ្ធនាការចុះចែកជូនទឹកពិសាកម្ពុជា ចំណុះ 1.5L ពីសំណាក់ថ្នាក់ដឹកនាំកំពូល លោកអ្នកឧញ៉ា លាង ឃុន និង អ្នកឧញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាការសហការជាមួយរដ្ឋបាលសាលារាជធានីភ្នំពេញ ឆ្នាំនេះ នឹងរួមចំណែកបំពេញជាតិទឹក បំបាត់ភាពហត់នឿយក្នុងការធ្វើដំណើរ ជាពិសេសបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនជនរួមជាតិ ។
ក្រៅពីការចែករំលែកក្ដីស្រលាញ់ តាមរយៈការផ្ដល់ជូនទឹកពិសាកម្ពុជា ដោយឥតគិតថ្លៃ ជូនបងប្អូន មុនឡើងរថយន្តក្រុងសាធារណៈ ខ្មែរ ប៊ែវើរីជីស ក៏ចង់ណែនាំជូនបងប្អូនថា ទឹកពិសាកម្ពុជា គឺជាផលិតផលទឹកពិសាក្នុងស្រុក ដែលផលិតដោយក្រុមហ៊ុនខ្មែរ និងជាផលិតផល «Made in Cambodia» ស្តង់ដារគុណភាពខ្ពស់លំដាប់ពិភពលោក ប្រើសុទ្ធតែបច្ចេកវិទ្យាចុងក្រោយបំផុត ពីប្រទេសអាល្លឺម៉ង់ SMART TRIPLE FILTER ដោយផ្តោតសំខាន់ទៅលើ បច្ចេកវិទ្យា ៣សំខាន់ៗ គឺដកកករ ដកក្លិន ដកសារជាតិរ៉ែ ដែលមិនចាំបាច់ សម្រាប់សុខភាព ចេញពីទឹក ។
សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលត្រៀមធ្វើដំណើរ ឥតគិតថ្លៃ តាមរថយន្តក្រុងសាធារណៈថា ការចែកទឹកពិសាកម្ពុជា ចំណុះ 1.5L FREE នឹងធ្វើឡើងចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែកញ្ញា ពីម៉ៅង ៤រហូតដល់ម៉ោង ១១:៣០នាទី ព្រឹក នៅស្ថានីយរថយន្តក្រុងទាំង៦ធំៗដូចជា៖ ស្ថានីយរថយន្តក្រុងវាលស្បូវ, ស្ថានីយរថយន្តក្រុងចាក់អង្រែលើ, ស្ថានីយរថយន្តក្រុងផ្លូវ ២០០៤, ស្ថានីយរថយន្តក្រុងសួនច្បារឬស្សីកែវ, ស្ថានីយរថយន្តក្រុង OCIC ជ្រោយចង្វារ និងស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ