ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សារៈសំខាន់នៃកម្មវិធីបរិច្ចាគឈាមមនុស្សធម៌របស់ មិត្តហ្វូន «ដំណក់ឈាមមួយលានបេះដូង»

2 ខែ មុន

រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ២៨ ខែកញ្ញា ២០២៤ ក្រុមហ៊ុន មិត្តហ្វូន សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានរៀបចំកម្មវិធីបរិច្ចាគឈាមមនុស្សធម៌…

រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ២៨ ខែកញ្ញា ២០២៤ ក្រុមហ៊ុន មិត្តហ្វូន សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានរៀបចំកម្មវិធីបរិច្ចាគឈាមមនុស្សធម៌ ឆ្នាំ ២០២៤ ជាមួយនឹងសារ «ដំណក់ឈាមមួយដំណក់ មួយលានបេះដូង» ។

ក្នុងព្រឹត្តិការណ៍នេះ បុគ្គលិក ដៃគូ និងអតិថិជនរបស់ មិត្តហ្វូន រាប់រយនាក់បានចូលរួមបរិច្ចាគឈាម ។ អ្នកស្ម័គ្រចិត្ដត្រូវបានបែងចែកទៅជាក្រុមដាច់ដោយឡែក និងបានកំណត់ពេលវេលាផ្សេងៗគ្នា ដើម្បីធានាថា ដំណើរការបរិច្ចាគឈាមត្រូវបានរៀបចំយ៉ាងល្អ ។ កន្លែងបរិច្ចាគត្រូវបានបែងចែកទៅជាផ្នែកជាច្រើន ៖ តំបន់ផ្តល់តែស្ករ ដើម្បីបំពេញថាមពលដល់អ្នកបរិច្ចាគ កន្លែងពិនិត្យសុខភាពមុនពេលបរិច្ចាគឈាម តំបន់បរិច្ចាគឈាម និងផ្នែកត្រួតពិនិត្យសុខភាពក្រោយបរិច្ចាគ ។

ថ្លែងសុន្ទរកថា នៅក្នុងព្រឹត្តិការណ៍នេះ លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូន បានសង្កត់ធ្ងន់ថា ៖ ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត គឺជាទង្វើដ៏ថ្លៃថ្នូរដែលឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់បុគ្គលម្នាក់ៗចំពោះសហគមន៍ ។ លោកបានលើកទឹកចិត្តដល់បុគ្គលិក មិត្តហ្វូន ដោយស្មារតីមនុស្សធម៌ខ្ពស់ បន្តចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ដគ្រប់ពេលដែលអាចធ្វើទៅបាន ដោយរួមចំណែកដល់ការបម្រុងឈាមក្នុងគោលបំណងសង្គ្រោះបន្ទាន់ និងការព្យាបាល ។ លោកក៏បានសម្តែងក្តីសង្ឃឹមថា កម្មវិធី “បរិច្ចាគឈាមមនុស្សធម៌” ក្រោមសារ «ដំណក់ឈាមមួយដំណក់ មួយលានបេះដូង» នឹងរីករាលដាលបន្ថែមទៀត ។

ឈាមដែលបានបរិច្ចាគនឹងត្រូវរក្សាទុក និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពដោយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយបំពេញតម្រូវការឈាមសម្រាប់ការថែទាំសង្គ្រោះបន្ទាន់ និងការព្យាបាលអ្នកជំងឺ ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទន្ទឹមនឹងសកម្មភាពអាជីវកម្មរបស់ខ្លួន មិត្តហ្វូន តែងតែជាអ្នកត្រួសត្រាយក្នុងការអនុវត្តគំនិតផ្តួចផ្តើមសង្គមសម្រាប់សហគមន៍ ។ គេរំពឹងថា នាពេលខាងមុខនេះ មិត្តហ្វូន នឹងបន្តជំរុញចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងរៀបចំសកម្មភាពសប្បុរសធម៌ផ្សេងៗ ដើម្បីពង្រឹងសាមគ្គីភាព ការចែករំលែក និងការទទួលខុសត្រូវចំពោះសហគមន៍ និងសង្គមកម្ពុជា ៕ អត្ថបទសហការ