រាជធានីភ្នំពេញ ៖ រថយន្តម៉ាកឡិចស៊ី RX470 មួយគ្រឿង បានបើបោះពួយក្នុងល្បឿនលៀនហើយបែកកង់ខាងស្តាំហើយ រ៉េចង្កូតទៅបុកបង្គោលភ្លើងបណ្តាលអោយបាក់ដាច់ត្រឹមគល់ដួលរលំស្កាត់ផ្លូវចំនួន២ដើម និងសង្កត់លើលើរថយន្តជាប់ទៅបុកលែងរួចនិងធ្លាក់ខ្សែភ្លើងពេញផ្លូវ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៩ កញ្ញា ២០២៤ នៅលើកំណាត់ផ្លូវ ណតប្រីដស្ថិតក្នុងសង្កាត់អូរបែកក្អអូរបែកក្អម ខណ្ឌសែនសុខរាជធានីភ្នំពេញ ។
រថយន្តដេលកើតមានគ្រោះថ្នាក់ ម៉ាក ឡិចស៊ីសRX 470ពណ៌ ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2K-8797 បើកបរដោយបុរសម្នាក់និងរួមដំណើរដោយក្មេងប្រុសម្នាក់។ តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាឡិចស៊ីសRX 470 មួយគ្រឿងខាងលើបានធ្វើដំណើរតាមបណ្ដោយផ្លូវណតប្រីដហៅផ្លូវទ្រុងមាន់នៅក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនលឿន។
នៅពេលធ្វើដំណើរមកដល់ចំណុចកើតហេតុក៏បានបែកកង់មុខខាងស្ដាំរួចរ៉េចង្កូតទៅស្តាំដៃឡើងចិញ្ចឹមផ្លូវទៅ បុកបង្គោលភ្លើង១ដើម ដែលមានបន្ទប់អគ្គិសនី(ត្រង់ហ្វូ)ពេញទំហឹងបណ្តាយអោយបាក់ដាច់ ត្រឹមគល់និងដួលទាំងជំហរសង្កត់លើរថយន្តហើយខ្សែភ្លើងទាញទៅបាក់បង្គោលភ្លើងមួយដើមទៀតចំងាយប្រមាណ៥០ម៉ែតបាក់ស្កាត់ផ្លូវ។ទោះបីជាយ៉ាងណានេះចាត់ទុកជាសំណាងពុំបណ្ដាឱ្យអ្នកដំណើររងគ្រោះថ្នាក់ឡើយ។
បន្ទាប់ពីកើតហេតុនគរបាលមូលដ្ឋានក៏បានចុះទៅកន្លែងកើតហេតុសម្រួលចរាចរណ៍រួចទាក់ទងទៅមន្ត្រីអគ្គិសនីចុះទៅចាត់ចែងកាត់ខ្សែភ្លើងជួសជុលដើមវិញ ។ ចំណែកអ្នកបើកបរត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅស្នាក់ការប៉ុស្តិ៍អូរបែកក្អម រួចក៏បញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយសងការខូចខាត៕
ចែករំលែកព័តមាននេះ