ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី អបអរ​ដល់​ក្រុម​អ្នក​ចម្បាំង​អង្គរ​របស់​កម្ពុជា ឈ្នះ​ជើងឯក កីឡា​អេ​ឡិច​ត្រូ​និក​ចិន​-​អាស៊ាន

20 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អបអរសាទរ ដល់​ក្រុមកីឡា​អេ​ឡិច​ត្រូ​និក​អ្នក​ចម្បាំង​អង្គរ សម្រាប់​ការ​ឈ្នះ​មេដាយមាស…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អបអរសាទរ ដល់​ក្រុមកីឡា​អេ​ឡិច​ត្រូ​និក​អ្នក​ចម្បាំង​អង្គរ សម្រាប់​ការ​ឈ្នះ​មេដាយមាស ពី​ការ​ប្រកួត​កីឡា​អេ​ឡិច​ត្រូ​និក​ចិន​-​អាស៊ាន (China-ASEAN Esports Competition) ឆ្នាំ​២០២៤ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។

ក្រុមកីឡា​អេ​ឡិច​ត្រូ​និក​អ្នក​ចម្បាំង​អង្គរ​(CFU Gaming) បាន​ក្លាយជា​ម្ចាស់​ជើងឯក ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អេ​ឡិច​ត្រូ​និក​ចិន​-​អាស៊ាន (China-ASEAN Esports Competition) ឆ្នាំ​២០២៤ លើ​វិញ្ញាសា Mobile Legends Bang Bang បន្ទាប់​ពី​យកឈ្នះ​ក្រុម​ម៉ា​ឡេ​ស៊ី ដោយ​លទ្ធផល ២-០ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​ប្រទេស​ចិន ។

លោក ជាន ចាន់​រ៉ា អគ្គលេខាធិការ​រង សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និក​ម្ពុ​ជា​បានឱ្យ​ដឹង​ថា ព្រឹត្តិការណ៍​កីឡា​អេ​ឡិច​ត្រូ​និក​ចិន​-​អាស៊ាន​នេះ​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និក​អាស៊ី ហើយ​តាម​រយៈ​ជ័យជម្នះ​នេះ​យើង​ពិតជា​រីករាយ និង​អបអរសាទរ ដែល​ក្រុម​អ្នក​ចម្បាំង​អង្គរ​របស់​កម្ពុជា​យើង​បាន​ឈ្នះ​ជើងឯក​នៅ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​នេះ ។

លោក​អគ្គលេខាធិការ​ង បាន​គូសបញ្ជាក់​ថា មុន​ឈ្នះ​ជើងឯក​នេះ ក្រុម​កម្ពុជា​បាន​ឆ្លងកាត់​ជា​ច្រើន​ប្រកួត រួម​មាន ៖ វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល ក្រុម​កម្ពុជា ឈ្នះ ហ្វី​លី​ពី​ន ១-០, កម្ពុជា ឈ្នះ ចិន ១-០ ហើយ​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្រុម​កម្ពុជា ឈ្នះ មី​យ៉ា​ន់​ម៉ា ២-១ ហើយ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​គឺ​កម្ពុជា​ឈ្នះ​ម៉ា​ឡេ​ស៊ី ២-០ ហើយ​គ្រង​ម្ចាស់​ជើងឯក​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ