ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន៣១​នាក់ ដាក់​ឲ្យ​ចូល​និវត្តន៍

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៤ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក៏​ដូច​ជា​បណ្តា​អាវុធហត្ថ​រាជធានី​ខេត្ត​ទាំង​២៥ បាន​រៀបចំ​ពិធី​សំណេះសំណាល និង​បំពាក់​ឋានន្តរសក្តិ…

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៤ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក៏​ដូច​ជា​បណ្តា​អាវុធហត្ថ​រាជធានី​ខេត្ត​ទាំង​២៥ បាន​រៀបចំ​ពិធី​សំណេះសំណាល និង​បំពាក់​ឋានន្តរសក្តិ ជូន​គ្រឿង​ឥស្សរិយយស ជូន​ដល់​យោធិន នៃ​កងរាជអាវុធហត្ថ ចូល​និវត្តន៍ ឆ្នាំ​២០២៤ សរុប​ចំនួន ២៦៣​នាក់ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស តាម​រយៈ​ប្រព័ន្ធ Video Conference ។

ក្នុង​ឱកាស​នេះ​ផង​ដែរ យោធិន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍ ត្រៀម​ផ្ទេរ​ចេញ​ក្នុង​ឆ្នាំ​២០២៤​នេះ មាន​ចំនួន ៣១​នាក់ បាន​ចូលរួម​តាម Video Conference ចេញពី​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ស្តាប់​ប្រសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ព្រម​គ្នា​ជាមួយ​យោធិន នៃ​កងរាជអាវុធហត្ថ ចូល​និវត្តន៍ តាម​បណ្តា​ខេត្ត​ទាំង​២៤ ។

ក្រោយ​ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ធ្វើការ​សំណេះសំណាល​តាម Video Conference ចប់ មេបញ្ជាការ តាម​បណ្តា​រាជធានី​ខេត្ត បាន​ធ្វើ​ពិធី​បំពាក់​ឋានន្តរសក្តិ ឥស្សរិយយស ជូន​ដល់ យោធិន​នៃ​កងរាជអាវុធហត្ថ ចូល​និវត្តន៍ ក្រោម​ឱវាទ​រៀង​ៗ​ខ្លួន ព្រមទាំង​ផ្តល់​ជូន​នូវ សម្ភារ ថវិកា មួយ​ចំនួន​ផង​ដែរ ។

សម្រាប់​យោធិន​ចូល​និវត្តន៍ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ទាំង ៣១​នាក់ ក្នុង​ម្នាក់​ៗ ទទួល​បាន​អំណោយ​ពី​លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នូវ​ថវិកា​៥០​ម៉ឺន​រៀល​, ភេសជ្ជៈ​ចម្រុះ ០៤​កេស​, មី ០២​កេស​, ត្រីខ ០២​យួរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ