ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផ្លាស់​ប្ដូរ​ចុះបញ្ជី​អត្រានុកូលដ្ឋាន ពី​ស​សេរ​ដោយ​ដៃ ទៅ​ជា​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល បង្ក​លក្ខណៈ​ងាយស្រួល​ដល់​មន្ត្រី​អនុវត្ត និង​ពលរដ្ឋ​ទទួល​សេវា

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ ច្បាប់​ស្តី​ពី​អត្រានុកូលដ្ឋាន ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម បាន​កំណត់​អំពី​បែបបទ និង​នីតិវិធី នៃ​ការ អនុវត្ត​ការងារ​អត្រានុកូលដ្ឋាន មាន​ភាព​សាមញ្ញ​ងាយស្រួល…

រាជធានី​ភ្នំពេញ ៖ ច្បាប់​ស្តី​ពី​អត្រានុកូលដ្ឋាន ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម បាន​កំណត់​អំពី​បែបបទ និង​នីតិវិធី នៃ​ការ អនុវត្ត​ការងារ​អត្រានុកូលដ្ឋាន មាន​ភាព​សាមញ្ញ​ងាយស្រួល និង​ថែម​ទាំង​បាន​ធ្វើ​ទំនើប​កម្ម តាម​រយៈ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ដែល​ជាន​វា​នុ​វត្ត​ថ្មី​លើ ការ​ចុះបញ្ជី​អត្រានុកូលដ្ឋាន ដោយ​ប្តូរ​ពី​ការ​ចុះបញ្ជី​ដោយ​ដៃ ទៅ​ជា​ការ​ចុះបញ្ជី​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា ។

នេះ​ជា​ការ​លើក​ឡើង​របស់​លោក កើត ឆែ អភិបាលរង តំណាង​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក យឹ​ម សំ​អុល អនុប្រធាន​នាយកដ្ឋាន​អត្រានុកូលដ្ឋាន នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ក្រសួងមហាផ្ទៃ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក «​វគ្គ​បណ្តុះបណ្តាល ស្តី​ពី​ការងារ​អត្រានុកូលដ្ឋាន ស្រប​តាម​ច្បាប់ ស្តី​ពី​អត្រានុកូលដ្ឋាន ស្ថិតិ​-​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ក្រោម​ច្បាប់​» នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៤​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ។

លោក កើត ឆែ បាន​មាន​ប្រសាសន៍​ថា វគ្គ​បណ្តុះបណ្តាល​តម្រង់​ទិស ដល់​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ និង​រដ្ឋបាល​សង្កាត់ ពាក់ព័ន្ធ នឹង​ការងារ​អត្រានុកូលដ្ឋាន ស្រប​តាម​ច្បាប់ ស្តី​ពី​អត្រានុកូលដ្ឋាន ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្មនេះ គឺ​សំដៅ​ពង្រឹង ប្រសិទ្ធភាព នៃ​ការ​ផ្តល់​សេវា​តម្រូវការ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​។ ការងារ​អត្រានុកូលដ្ឋាន គឺជា​ការងារ​ចម្បង​អាទិភាព មួយ ដែល​រាជរដ្ឋាភិបាល និង​ក្រសួងមហាផ្ទៃ យកចិត្តទុកដាក់​ខ្ពស់ ដើម្បី​រៀបចំ​កំណត់​ត្រា​បញ្ជី​អត្រានុកូលដ្ឋាន មួយ​ដែល​មាន​ភាព​សុ​ក្រឹត្យ ត្រឹមត្រូវ ច្បាស់លាស់ ចៀសវាង​នូវ​កំហុស​ទិន្នន័យ​របស់​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​អាច​យក​បញ្ជី​អត្រានុកូលដ្ឋាន ដើម្បី​ផលិត​ជា​របាយការណ៍ ស្ថិតិ​អត្រានុកូលដ្ឋាន សម្រាប់​ប្រើប្រាស់​ក្នុង ការ​កសាង នូវ​ផែនការ និង​គោលនយោបាយ​សេដ្ឋកិច្ច​-​សង្គម ។

លោក អភិបាលរង បន្ត​ថា ផល​អវិជ្ជមាន នៃ​អត្រានុកូលដ្ឋាន​របស់​ប្រទេស​យើង នា​ពេល​កន្លង​មក គឺ​កើត​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត និង​សង្គ្រាមស៊ីវិល​។ យើង​បាន​រៀបចំ​កំណត់​ត្រា​បញ្ជី​អត្រានុកូលដ្ឋាន​ឡើង​វិញ នា​ឆ្នាំ​២០០០ បន្ទាប់​ពី​ប្រទេស​ជាតិ​យើង មាន​សន្តិភាព​ពេញលេញ តាម​រយៈ​ការ​ដាក់​ចេញ នូវ​នយោបាយ ឈ្នះ​-​ឈ្នះ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ព្រឹទ្ធសភា និង​បន្ត​ពូន​ជ្រុំ​-​ថែរក្សា​ដោយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ។

លោក​បាន​បញ្ជាក់​ថា ច្បាប់​ស្តី​ពី​អត្រានុកូលដ្ឋាន ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម​បាន ចូល​ជា​ធរមាន​កាលពី​ខែកក្កដា ឆ្នាំ​២០២៤ ច្បាប់​នេះ មាន​គោលបំណង​មិន​ត្រឹមតែ​កំណត់​អំពី​បែបបទ និង​នីតិវិធី នៃ​ការ​អនុវត្ត​ការងារ​អត្រានុកូលដ្ឋាន ដែល​មាន​ភាព​សាមញ្ញ ងាយស្រួល និង​បត់បែន​ទៅ​តាម​បរិបទ នៃ​សង្គម​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ធ្វើ​ទំនើប​កម្ម តាម​រយៈ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ដែល​ជាន​វា​នុ​វត្ត​ថ្មី​លើ ការ​ចុះបញ្ជី​អត្រានុកូលដ្ឋាន ដោយ​ប្តូរ​ពី​ការ​ចុះបញ្ជី​ដោយ​ដៃ ទៅ​ជា​ការ​ចុះបញ្ជី​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា ។

លោក កើត ឆែ បាន​បញ្ជាក់​ទៀត​ថា តាម​រយៈ​វគ្គ​បណ្តុះបណ្តាល​នេះ មន្ត្រី​របស់​យើង​នឹង​បាន​យល់​ច្បាស់​អំពី​ទម្រង់ បែបបទ និង​នីតិវិធី​នៃ​ការ​កត់ត្រា​ការងារ​អត្រានុកូលដ្ឋាន ឱ្យ​បាន​ត្រឹមត្រូវ ស្រប​តាម​ច្បាប់​ស្តី​ពី​អត្រានុកូលដ្ឋាន ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម និង​សេចក្តីណែនាំ​របស់​ក្រសួងមហាផ្ទៃ ដើម្បី​ធានា​បាន​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​រូប មាន​ឯកសារ​អត្រានុកូលដ្ឋាន ស្រប​តាម​គោលបំណង នៃ​ច្បាប់​ថ្មី ដែល​បាន​បញ្ញត្ត​ថា ការ​ចុះបញ្ជី​អត្រានុកូលដ្ឋាន គឺ​ធានា​ឱ្យ​មនុស្ស​គ្រប់​រូប​មាន​អត្តសញ្ញាណ​ខាង​ផ្លូវច្បាប់​, ធានា​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស ការ​ទទួល​បាន​សេវា គ្រប់​ប្រភេទ និង​ជា​មូលដ្ឋាន​សម្រាប់​រៀបចំ​ផែនការអភិវឌ្ឍន៍ និង​ការ​តាមដាន​ភាព​រីក​ចម្រើន​នៃ​សង្គម ។

លោក​បាន​អះអាង​ថា ការ​ខិតខំ​ត្រងត្រាប់​ស្តាប់ រៀនសូត្រ ពី​វគ្គ​បណ្តុះបណ្តាល​នេះ បងប្អូន​នឹង​ទទួល​បាន​បុណ្យ​កុសល​ធំ​ណាស់ ដោយពេល​យើង​បាន​ចេះ​ដឹង​ពី​ការ​រៀនសូត្រ​នេះ​ហើយ បងប្អូន​នឹង​យកចំណេះ​ដឹង​នេះ​ទៅ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​លើ​ការ​ផ្តល់​សេវា​អត្រានុកូលដ្ឋាន​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ