ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​រាជធានី​ភ្នំពេញ អះអាង​ថា ក្រុម​ក្មេង​ទំនើង​ស្ទើរតែ​ទាំងអស់ រៀនសូត្រ​បាន​តិចតួច

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ និង​បណ្ណ​សរសើរ​ជូន​ដល់​សិស្សានុសិស្ស ក្នុង​ឆ្នាំ​សិក្សា​២០២៣-២០២៤ នៃ​សាលា​អន្តរជាតិ​ស៊ី​លី​ត នៅ​រាជ​បណ្ឌិតសភា​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៤…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ និង​បណ្ណ​សរសើរ​ជូន​ដល់​សិស្សានុសិស្ស ក្នុង​ឆ្នាំ​សិក្សា​២០២៣-២០២៤ នៃ​សាលា​អន្តរជាតិ​ស៊ី​លី​ត នៅ​រាជ​បណ្ឌិតសភា​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៤ ក្នុង​នាម​ជា​តំណាង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា ក្រុម​ក្មេង​ទំនើង ដែល​បង្ក​ការ​អុកឡុក ធ្វើ​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់​ក្នុង​សង្គម នៅ​ពេល​ឃាត់ខ្លួន សួរនាំ​ស្ទើរតែ​ទាំងអស់ ដែល​ជា​ក្មេង​គ្មាន​ចំណេះដឹង និង​រៀនសូត្រ​បាន​តិចតួច ។

លោក​បន្ត​ថា ការ​បណ្តុះ​បណ្តា​ចំណេះ​ទូទៅ​នៅ​តាម​គ្រឹះស្ថាន​រដ្ឋ និង​ឯកជន​ហើយ ក្មួយ​ៗ​សិស្សានុសិស្ស ត្រូវ​ទទួល​ការ​បណ្តុះបណ្តាល​បន្ថែម លើ​ផ្នែក​បច្ចេកវិទ្យា ដូច​ជា​ការ​រៀន​ប្រើប្រាស់​កុំព្យូទ័រ​ជាដើម ដើម្បី​ដើរ​ឱ្យទាន់​កា​រវិ​វត្ត នៃ​វិស័យ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ដែល​ជា​របត់​មួយ​ថ្មី ក្នុង​បរិបទ ឧស្សាហកម្ម ៤.០ ។

លោក កើត ឆែ បាន​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី​៧ ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ភាព​ស្វាហាប់ សមត្ថភាព ថាមពល និង​គតិបណ្ឌិត​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​យកចិត្តទុកដាក់​ណាស់​ក្នុង​ការ​កសាង​មូលធន​មនុស្ស សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​ជាតិ ដើម្បី​សម្រេច​បាន នូវ​គោលដៅ កម្ពុជា ជា​ប្រទេស​មាន​ចំណូល​ខ្ពស់ នៅ​ឆ្នាំ​២០៥០ ។

លោក កើត ឆែ អភិបាល​រហ​បន្ត​ថា ការ​អប់រំ​កម្រិត​ចំណេះ​ទូទៅ នៅ​តាម​គ្រឹះស្ថាន​រដ្ឋ និង​ឯកជន ត្រូវ​អនុវត្ត នូវ​ស្តង់ដារ​រួម​តែ​មួយ ពោល​គឺ​ការ​យកចិត្តទុកដាក់​លើ​ចំណេះដឹង សីលធម៌ គុណធម៌ ឥរិយាបថ ចេះ​គោរព ចាស់ទុំ ព្រឹទ្ធាចារ្យ ជាដើម​។ បន្ថែម​លើ​នេះ សិស្សានុសិស្ស ក៏​នឹង​ត្រូវ​ទទួល នូវ​ការ​បណ្តុះបណ្តាល​បន្ថែម លើ​ផ្នែក​បច្ចេកវិទ្យា ដូច​ជា​ការ​រៀន​ប្រើប្រាស់​កុំព្យូទ័រ ដើម្បី​ដើរ​ឱ្យទាន់​កា​រវិ​វត្ត នៃ​វិស័យ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ដែល​ជា​របត់​មួយ​ថ្មី ក្នុង​បរិបទ​ឧស្សាហកម្ម ៤.០​។

លោក​បាន​បន្ត​ទៀត​ថា «​សន្តិភាព​» ពិតជា​មាន​តម្លៃ ដែល​មិន​អាច​កាត់ថ្លៃ​បាន ដូច្នេះ​ត្រូវ​ចូលរួម​ថែរក្សា «​សន្តិភាព​»​ទាំងអស់​គ្នា ដើម្បី​ការ​អភិវឌ្ឍ និង​ភាព​សុខសាន្ត របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង ។

ក្នុង​ឱកាស​នោះ លោក​ក៏​បាន​ផ្តាំផ្ញើ​ដល់​លោកគ្រូ​-​អ្នកគ្រូ មាតាបិតា អាណាព្យាបាល សិស្ស​ទាំងអស់ ត្រូវ​បន្ត​ខិតខំ​សិក្សា​រៀនសូត្រ នៅ​ឆ្នាំ​សិក្សា​បន្ទាប់ ឱ្យ​បាន​ទ្វេ​ដង និង​ត្រូវ​មាន​វិន័យ​ទាំង​ក្នុង​ការ​សិក្សា និង​ការ​រស់នៅ​ស័ក្តិ​សមជា «​កូន​ល្អ សិស្ស​ល្អ និង​មិត្ត​ល្អ​»​។ ក្រៅពី​ការ​ក្រេបជញ្ជក់​យកចំណេះ​ដឹង ពី​លោកគ្រូ​-​អ្នកគ្រូ ត្រូវ​រៀនសូត្រ​អំពី​អ្វី​ដែល​ហៅ​ថា «​មេរៀន​បំ​និ​ន ជីវិត​» ដែល​ផ្តោត​លើ សីលធម៌​រស់នៅ​, ការ​អោនលំទោន គោរព​ចាស់ទុំ​, ការ​ចែករំលែក និង​ចេះ​ជួយ​យកអាសារ​គ្នា ជាដើម​។ ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរ​ផ្លូវគោក ចៀសវាង​ឱ្យ​បាន​ដាច់ខាត នូវ​ការ​សេព​គ្រឿង​ស្រវឹង​, គ្រឿងញៀន​, បារី និង​បារី​អេ​ឡិច​ត្រូ​និ​ច​(​វេ​ប​) ចៀសវាង​ការ​ហូប ភេសជ្ជៈ​ផ្អែម​ខ្លាំង ដែល​ប្រឈម​នឹង​ជំងឺ ទឹកនោមផ្អែម​។ ត្រូវ​ថែទាំ​សុខភាព​ផ្ទាល់ខ្លួន​។ ត្រូវ​រំលឹក​ដឹងគុណ​ដល់​ឪពុក​ម្តាយ ដែល​ជា​អ្នក​មានគុណ ដោយ​ឪពុក​ម្តាយ មិន​ត្រឹមតែ​ជា​អ្នក​ផ្តល់​កំណើត ឱ្យ​ក្មួយ​ៗ តែ​នៅ​បាន​ចិញ្ចឹម​បីបាច់ ក្មួយ​ៗ ឱ្យ​មាន​សុខភាព​ល្អ ផ្តល់​នូវ​ចំណេះដឹង និង​ជា​អ្នក​រៀបចំ ក្មួយ​ៗ ឱ្យ​មាន​គូរ​ស្រករ​ថែម​ទៀត ដើម្បី​កសាង​គ្រួសារ​មួយ ដែល​មាន​សុភមង្គល និង​ចំរុងចម្រើន ។

លោក​អភិបាលរង​បញ្ជាក់​ថា ជម្រៅ​ទឹកសមុទ្រ កំពស់​ភ្នំ ចំងាយ​ពី​ផែនដី​ទៅ​ព្រះ​ច័​ន្ធ​ជាដើម គឺ​សុទ្ធតែ​វាស់​បាន តែ​សម្រាប់​ជម្រៅ​ទឹកចិត្ត​ឳ​ពុក​ម្តាយ មាន​សម្រាប់​កូន គឺ​វាស់​មិន​បាន​ទេ ដូច្នេះ​ទេ​សូម​ក្មួយ​ៗ ត្រូវ​ដឹងគុណ​ដល់​ឪពុក​ម្តាយ​របស់​យើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ